រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​

6 Videos


​តារា​ស្រី​ថៃ​កូនកាត់​ដា​ណឺ​ម៉ាក វ័យ ៣៤ ឆ្នាំ អ្នកនាង រីតា សៀ​រីតា​(Rita Sririta) ជាតា​រា​ឯក​ស្រី​ក្នុង​រឿង «​ចំណង​ស្នេហ៍​ចំនៀ​ង​ផ្ទះ​» (Jao Ban Jao Ruen) ហើយក៏​ធ្លាប់​សម្តែង​ក្នុង​រឿង «​កុំ​ភ្លេច​ខ្ញុំ​»(Yah Leum Chan) ដោយ​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​របស់​អ្នកនាង​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០០​។ សម្រាប់​ការងារ​ក្នុងការ​សម្តែង​របស់​អ្នកនាង រីតា ទោះជា​មិនមាន​លេចធ្លោ​ខ្លាំង តែ​ភាគច្រើន​អ្នកនាង​ក៏​នៅតែ​អាច​រក្សា​តំណែង​តួឯក​ស្រី​។​

រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​

M88


​រឿង​បញ្ហា​បេះដូង ទស្សនិកជន​សុទ្ធតែ​ដឹងថា អ្នកនាង រីតា មាន​ម្ចាស់​ស្នេហ៍​រួចទៅហើយ ដែល​បុរស​ម្នាក់​នោះ​គឺ​តារាចម្រៀង​លោក ខ័ន​ងើ​ន ដែល​ទាំងពីរ​អ្នកនេះ​បាន​រាប់អាន​គ្នា​អស់​រយៈពេល​ជាង ៦ ឆ្នាំ តែ​ស្រាប់តែ​ពេលនេះ អ្នកនាង រីតា បែរជា​ប្រកាស​ខ្លួន​ថា រូបនាង​ជាតា​រា​ដែលមាន​បេះដូង​ទំនេរ ធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​មាន​អារម្មណ៍​ស្លុតចិត្ត​យ៉ាងខ្លាំង ហើយក៏​ចង់ដឹងថា តើ​ស្នេហា​រយៈពេល ៦ ឆ្នាំ ហេតុអ្វី​ក៏​ប្រែ​ទ​ភ​ជា​បែបនេះ​។​

រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​
​លោក ខ័ន​ងើ​ន ព្រម​ចេញមុខ​បកស្រាយ​រឿង​គ្រប់យ៉ាង​ទាក់ទិន​នឹង​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​លោក និង អ្នកនាង រីតា ដោយពេល​នេះ​លោក​សារភាពថា ឋានៈ​ជា​គូស្នេហ៍​ស្ម័គ្រស្មោះ បាន​ប្តូរ​មកជា​មិត្ត​ដឹងចិត្ត​ដឹង​ថ្លើម ដោយ​ការពិតទៅ​គឺ​លោក​មិន​ចង់បាន​ឋានៈ​ថ្មី​នេះ​ទេ តែដោយសារ​អ្នកនាង រីតា ទាម​ទាម​ចង់​បែក​ពី​រូបលោក ដូចនេះ​លោក​មានតែ​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​អ្នកនាង​។​

រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​
​ទន្ទឹមនឹងនោះ លោក ខ័ន​ងើ​ន ក៏​ព្រម​បង្ហើប​ពី​មូលហេតុ​ដែលនាំឱ្យ​ការបែកបាក់​គឺ​មិនមាន​ពាក់ព័ន្ធ​នឹង​ការឈ្លោះគ្នា ឬ ទាស់​ពាក្យសម្តី​អ្វី​ឡើយ តែ​ដើមហេតុ​គឺ​ម្នាក់ៗ​គ្មាន​វេលា​សម្រាប់​គ្នា​ធ្វើឱ្យមាន​អារម្មណ៍​ថា​សោះ​អ​ង្គើ​រ​។ លោក ខ័ន ងើ​ន បាន​បន្ថែមទៀតថា ពេលនេះ​សម្រាប់​រឿង​បេះដូង​គឺ​ទុកឱ្យ​អនាគត​ជា​ចាត់ចែង ហើយ​បើ​សួរ​លោក​ថា តើ​រវាង​លោក និង អ្នកនាង រីតា គឺមាន​ឱកាស​ភ្ជាប់​និស្ស័យ​ម្តងទៀត​ទេ លោក​ក៏​មិនដឹង​ដែរ តែ​ដែល​សំខាន់​លោក​តែ​ស្រឡាញ់​អ្នកនាង រីតា តែ​ដើម្បី​ភាពសប្បាយ​ចិត្ត​របស់​អ្នកនាង រីតា គឺ​លោក​យល់ព្រម​ផ្តាច់និស្ស័យ​ស្នេហ៍​មួយ​នេះ​៕​ខេ​រី​
(​ប្រភព​៖ អឹម ថៃ​)

រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​រីតា សៀ​រីតា ពិតជា​ចិត្តដាច់​មិនគួរ​ឱ្យ​ជឿ​