ប្រធាន​ក្រុម​ Laos All Stars​៖ កីឡា​ Cam-All Stars ៤ រូប​កីឡាករ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​ឡាវ​​​

កីឡា​៖ ប្រធានក្រុម​កីឡាករ​ Laos All Stars​ សញ្ជាតិ​ ​ប្រេស៊ីល​ បាន​លើក​ឡើង​ថា​ មាន​កីឡាករ​ ៤ រូប​របស់​ក្រុម​ Cambodia  All Stars គឺ​ជា​ឧបសគ្គ​ដែល​អាច​ធ្វើ​ព្យុះ​​ ភ្លៀង​ ​​ក្នុង​ការ​គំរាម​និង​រា​រាំង​ក្រុម​កីឡាករ​ឡាវ​ ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ សម្រាប់​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ កម្ពុជា​-ឡាវ​ អបអរ​ខួប​លើក​ទី​ ៦០ នៃ​ទំនាក់ទំនង​​ការទូត​នៃ​ប្រទេស​ពីរ។
ការ​លើក​ឡើង​របស់​កីឡាករ Modibo william Paul ​ប្រធាន​ក្រុម​រូប​នេះ​ ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​​២០១៦​នេះ​ ក្នុង​សន្និសីទ​សារព័ត៌មាន​​ ស្តី​ពី​ការ​ប្រកួត​មិត្តភាព​លក្ខណៈ​អន្តរជាតិ កម្ពុជា​-ឡាវ​។
កីឡាករ​ទាំង​៤​រូប​នេះ​ រួម​មាន​កីឡា​ករ​ ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា, កីឡាករ​ Samuel Gbenga Ajayi មក​ពី​ក្លឹប​បឹង​កេត​អង្គរ , កីឡាករ​ Shane Booysen របស់​ក្លឹប​ភ្នំពេញ​ក្រោន​ និង​កីឡាករ​ស្លាប​ឆ្វេង ប្រាក់ មុន្នី​ឧត្តម របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​កីឡាករ​ទាំង​៤​រូប​​នេះ នឹង​ធ្វើ​ផ្គរ​រន្ទះ​មក​រាំង​ស្ទះ​ដល់​ក្រុម​​កីឡាករ ឡាវ​។ ​​​
ហើយ​ជា​ពិសេស​កីឡាករ​ដែល​លេច​ធ្លោ​ជាង​គេ​គឺជា​កីឡាករ​ ចាន់ វឌ្ឍនាកា ដោយ​រូប​គេ​អាច​បង្កើត​ឱកាស​ស៊ុត​ក៏​បាន​ បញ្ជូន​បាល់​អោយ​មិត្ត​រួម​ក្រុម​ក៏​បាន និង​អាច​ស៊ុត​បញ្ជូន​ទី​បាន​ផង​ដែរ ហើយ​នៅ​ពេល​ចាប់​ដៃ​គូ​ជាមួយ​​មិត្ត​រួម​ក្រុម Paul Omogba និង​ Samuel Gbengaនោះ​ អាច​និយាយ​បាន​ថា​​ចាន់ វឌ្ឍនាកា អាច​ជោគជ័យ​ខ្ពស់​នៅ​តំបន់​ប្រយុទ្ធ​ ជាស្តែង​ដូចជាការប្រកួត​ជាមួយ​ក្រុម Maung Thong United និង Boriram United​ របស់ប្រទេសថៃ​ ។
ប្រធាន​ក្រុម​រូប​នេះ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ ​រូប​គេ​ជាមួយ​​និង​ក្រុម ​នឹង​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ក៏​ដូចជាបច្ចេញ​​បច្ចេកទេស​​លេង​ដ៏ល្អ ​សម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​ឡាវ​ផង​ដែរ នៅក្នុង​​ការប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​​​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កម្ពុជា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​វេលា ម៉ោង ៦​ ល្ងាច៕​
ប្រធាន​ក្រុម​ Laos All Stars​៖ កីឡា​ Cam-All Stars ៤ រូប​កីឡាករ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​ឡាវ​​​ ប្រធាន​ក្រុម​ Laos All Stars​៖ កីឡា​ Cam-All Stars ៤ រូប​កីឡាករ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​ឡាវ​​​ ប្រធាន​ក្រុម​ Laos All Stars​៖ កីឡា​ Cam-All Stars ៤ រូប​កីឡាករ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​ឡាវ​​​ ប្រធាន​ក្រុម​ Laos All Stars​៖ កីឡា​ Cam-All Stars ៤ រូប​កីឡាករ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​ឡាវ​​​ ប្រធាន​ក្រុម​ Laos All Stars​៖ កីឡា​ Cam-All Stars ៤ រូប​កីឡាករ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​ឡាវ​​​ ប្រធាន​ក្រុម​ Laos All Stars​៖ កីឡា​ Cam-All Stars ៤ រូប​កីឡាករ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​ឡាវ​​​
ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ប្រធាន​ក្រុម​ Laos All Stars​៖ កីឡា​ Cam-All Stars ៤ រូប​កីឡាករ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ក្រុម​ឡាវ​​​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កីឡា  ព័ត៌មាន
Tags: