6 វិធីកម្ចាត់សត្វមម៉ុងរោមផ្លែឈើ និង ចំនីអាហារ!!

សត្វមម៉ុងដែលចូលចិត្តមករោមផ្លែឈើ និង បន្លែរបស់យើង គឺតែងតែធ្វើឲ្យផ្លែឈើទាំងនោះ ទៅជាជាំ កខ្វក់ ទោះជាព្យាយាមលាងឲ្យស្អាតយ៉ាងណាក៏ដោយ ។ ពេលខ្លះដល់ថ្នាក់ធ្វើឲ្យយើងរាគរូសទៀតផង! បញ្ហាទាំងនេះ គឺយើងពិតជាឲ្យយើងធុញទ្រាន់ណាស់មែនទេ? តែមិនចាំបាច់បារម្ភទៀតឡើយ ព្រោះថ្ងៃនេះ What’s Up Khmer មាន 6 វិធីក្នុងការកម្ចាត់សត្វមម៉ុងឲ្យអស់ពីផ្ទះ ហើយមិនឲ្យវាត្រលប់មករំខានចិត្តរបស់យើងទៀត។

១. ឱសថបុរាណរូ (Rue) មានក្លិនខ្លាំងដេញសត្វមម៉ុងបានល្អ
ឱសថបុរាណរូ (Rue) គឺជាឱសថម្យ៉ាងដែលគេនិយមប្រើក្នុងការផ្សំអាហារនៅទ្វីបអឺុរ៉ុប មានរសជាតិល្វីងនិងមានក្លិនឆួលខ្លាំង រហូតដល់ធ្វើឲ្យសត្វល្អិតឈឺក្បាលក៏តែម្តង។ គ្រាន់តែនាំយកឱសថបុរាណរូ ដាក់នៅក្នុងថូផ្ការួចយកទៅដាក់តាំងនៅក្បែរៗ ផ្លែឈើដែលជិតទុំ ដើម្បីការពារសត្វមម៉ុងទាំងនោះមិនឲ្យមកក្បែរ។

២. ធ្វើធ្នាក់ទាក់សត្វមម៉ុងកុំឲ្យវាចេញទៅណារួច
ប្រសិនជាដេញយ៉ាងណាក៏សត្វទាំងនោះមិនព្រមទៅ
យើងត្រូវធ្វើធ្នាក់ដើម្បីទាក់ពួកវាមិនឲ្យចេញទៅណារួច។ អ្នកអាចធ្វើធ្នាក់បានយ៉ាងងាយ ដោយគ្រាន់តែយកក្រដាស A4 មកមូរឲ្យមានរាងដូចសីុឡាំង បន្ទាប់មកញុកផ្នែកគូទស្រួចចូលក្នុងដប តែកុំឲ្យកន្ទុយស្រួបនោះប៉ះដល់បាតដបដាច់ខាត រួចហើយដាក់នំ ឬ ក៏ផ្លែឈើដុំតូច ចូលទៅក្នុងដប ពួកសត្វមម៉ុងទាំងនោះនឹងហោះចូលទៅក្នុងដបហើយមិនអាចរកផ្លូវចេញវិញបាន។

៣. បង្ហាញផ្លូវឲ្យសត្វមម៉ុងជាប់ធ្នាក់
យកទឹកខ្មេះ ឬ ស្រាក្រហមចាក់ចូលកែវក្នុងបរិមាណដែលល្មម បន្ទាប់មក យកបន្ទះប្លាស្ទិចសម្រាប់រុំអាហារ ឬ ថង់ប្លាស្ទិចមករុំពីលើមាត់កែវ រួចចោះរន្ធតូចៗ ដើម្បីឲ្យសត្វហោះចូលទៅក្នុងថង់បាន នៅពេលដែលសត្វមម៉ុងធុំក្លិនអាហារ វានឹងហោះចូលទៅហើយរកផ្លូវចេញវិញអត់ឃើញ។

៤. ពពុះសាប៊ូលាងចាន
ទោះជាសត្វមម៉ុងមានស្លាបហោះគេចយើងបាន តែសម្រាប់វិធីនេះគឺធានាថា ហោះលែងរួចតែម្តង ដោយអ្នកគ្រាន់តែចាក់ទឹកខ្មេះ ប៉ោមសៃឌើចូលក្នុងដប បន្ទាប់មកចាក់សាប៊ូលាងចានចូល រួចបិទមាត់់ដប ឲ្យជិតដើម្បីក្រឡុកវាឲ្យឡើងពពុះ បន្ទាប់មកយកដកទៅដាក់ជិតកន្លែងដែលមានសត្វមម៉ុងច្រើន ក្លិនក្រអូបនៃទឹកប៉ោមសៃឌើ នឹងធ្វើឲ្យសត្វមម៉ុងហោះចូលទៅក្នុងដប រហូតដល់ស្លាបរបស់វា សើមហោះអត់រួច ហើយពុលងាប់ដោយសារជាតិសាប៊ូ។

៥. ដាំទឹកដោះគោឲ្យឈ្លក់តែម្តង
ចាក់ទឹកដោះគោមួយកែវចូលក្នុងឆ្នាំង រួចដាក់ស្ករ ½ នៃចានវាល់
និងម្រេចដែលកិនម៉ត់ ¼ នៃចានវាល់ រួចយកមកដាំ 10 នាទី។ បន្ទាប់មកចាក់វាដាក់ចាន ហើយដាក់នៅត្រង់កន្លែងផ្សេងៗ ដែលមានសត្វល្អិត ប្រសិនបើខ្លាចវាហោះគេច បន្តក់សាប៊ូលាងចានពីលើទឹកមួយជាន់ទៀត ដើម្បីឲ្យវាឈ្លក់ងាប់តែម្តង។

៦. Spray ស្លឹកគ្រៃ
បន្ទាប់ពីមានធ្នាក់អស់ហើយ យើងមកថែមអាវុធមួយទៀតគឺ Spray ស្លឹកគ្រៃដើម្បីសម្លាប់វាតែម្តងទៅ។ ដំបូង រកដប Spray តូចល្មមដើម្បីងាយស្រួលកាន់ បន្ទាប់មកផ្សំប្រេងស្លឹកគ្រៃប្រហែល 10 តំនក់លាយវាមួយទឹក ¼ នៃចានវាល់។ យក Spray ទៅបាញ់នៅតាមមាត់ទ្វារ បង្អួច ឬ បាញ់ដាក់ពួកវាតែម្តងក៏បាន ធានាថាសត្វមម៉ុងមិនអាចរួចជីវិតបាននោះទេ។
កុំបណ្តោយឲ្យសត្វទាំងនេះមករោមម្ហូបអាហារ ក៏ ដូចជាផ្លែឈើនៅក្នុងផ្ទះរបស់យើងឲ្យសោះណា ព្រោះវាគឺជា ដើមហេតុដែលនាំមកនូវ ជម្ងឺក៏ដូចជាមេរោគផ្សេងៗ៕

ប្រភព៖ whatsupkhmer

  • 6 វិធីកម្ចាត់សត្វមម៉ុងរោមផ្លែឈើ និង ចំនីអាហារ!!已关闭评论
  • 38 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ចំនេះដឹង
Tags: