ត្រកួន​បាន​ផ្ទុក​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ចំពោះ​សុខភាពដែលអ្នកមិនធ្លាប់បានដឹង!!!

ត្រកួន​ជា​រុក្ខជាតិ​ពណ៌​បៃតង​ដែល​មាន​ការ​និយម​ក្នុង​ការ​ដាំ​ដុះ​តាម​ផ្ទះ​ហើយ​វា​ក៏​មាន​ដុះ​តាម​កន្លែង​ផ្សេងៗ​ផង​ដែរ​។ហើយ​វា​បន្លែ​ដែល​បាន​ផ្ដល់​ជា​សារធាតុ​ចិញ្ចឹម​ វីតាមីន សារធាតុ​រ៉ែ​និង​ជាតិ​ដែក​ដែល​មនុស្ស​គ្រប់​រូប​បាន​ដឹង​និង​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​រាង​កាយ។ដូច្នេះ​ត្រកួន​បាន​ផ្ដល់​ជា​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​មាន​ដូច​ខាង​ក្រោម​នេះ៖

សម្បូរ​ដោយ​ជាតិ​ដែក​ដែល​ជួយ​បង្កើន​ថាមពល​ដល់​រាងកាយ​ទប់ទល់​ភាព​ស្លេកស្លាំង​និង​ជំងឺ​ផ្សេងៗ
ជាតិ​សរសៃ​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​និង​កូឡេស្តូរ៉ល
ជាតិ​ប្រូតេអ៊ីន​បាន​ជួយ​ជំរុញ​ក្នុង​ការ​លូតលាស់​នៃ​រាងកាយ
វីតាមីន​A​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ និង​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​ជៀស​ផុត​ពី​ជំងឺ​ខ្វាក់​មាន់
វីតាមីន​C​ជួយ​ទប់ទល់​ប្រឆាំង​និង​រ៉ាឌីកាល់​សេរី
ជួយ​ក្នុង​ការ​បង្កើន​គោលិកា​ឈាម​ក្រហម​ការពារ​ពី​ជំងឺ​ខ្វះ​ឈាម

បាន​ជួយ​ក្នុង​ការ​បង្កើន​ភាព​រឹង​មាំ​ចំពោះ​សាច់​ដុំ
ជួយ​ក្នុង​ការ​បង្កើត​ខួរ​ឆ្អឹង
អាច​ជួយ​ការពារ​និង​ព្យាបាល​ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម
ជួយ​បង្កើន​អង់ហ្ស៊ីម​និង​ប្រូតេអ៊ីន​សំខាន់​ផ្សេងៗ​សម្រាប់​រាងកាយ
ជួយ​ព្យាបាល​អាការៈ​ទល់​លាមក
ស្លឹក​ត្រកួន​ជួយ​ព្យាបាល​ជំងឺ​ក្អក​(ច្របាច់​យក​ទឹក​វា)
ចំណាំៈកុំ​បរិភោគ​ត្រកួន​ឆៅ​ព្រោះ​មាន​សម្បូរ​ទៅ​ដោយ​បាក់តេរី​ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺ​រាគ​មួល៕

ត្រកួន​បាន​ផ្ទុក​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ចំពោះ​សុខភាពដែលអ្នកមិនធ្លាប់បានដឹង!!! ត្រកួន​បាន​ផ្ទុក​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ចំពោះ​សុខភាពដែលអ្នកមិនធ្លាប់បានដឹង!!!

ប្រភព៖whatsupkhmer

  • ត្រកួន​បាន​ផ្ទុក​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ចំពោះ​សុខភាពដែលអ្នកមិនធ្លាប់បានដឹង!!!已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:សុខភាព
Tags: