​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ផឹក​ទឹកដូង​ឲ្យបាន​ច្រើន​?

​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ផឹក​ទឹកដូង​ឲ្យបាន​ច្រើន​?

ទឹកដូង​ត្រូវបាន​គេ​ណែនាំ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារ​តែ​វា​បាន​ផ្តល់​គុណ​ស​ម្ប​តិ្ត​ជាច្រើន ចំពោះ​សុខភាព​របស់​ម្តាយ និង ទារក​។ នៅក្នុង​ទឹកដូង មាន​ផ្ទុក​នូវ​សារជាតិ​បំប៉ន​ជាច្រើន ហើយ​វា​ក៏មាន កម្រិត​នៃ​តុល្យភាព​អេឡិចត្រូលីត្រ​ដូចគ្នា ទៅនឹង ចំនួន​ដែល​មាន​នៅក្នុង​ឈាម​ផង​ដែរ​។ រួច​ទឹកដូង ក៏​មាន​លក្ខណៈ​ស្តេរី​ល ស្អាត​ពី​ធម្មជាតិ​មក​ផងដែរ​។ ជាទូទៅ ទឹកដូង​គឺ​ពិតជា​ធ្វើអោយ​យើង​រាល់គ្នា មាន​សុខភាព​ល្អ ប៉ុន្តែ​វា​គឺ​កាន់តែ​មាន​អត្ថប្រយោជន៍​ជា​ពិសេស សម្រាប់​រាល់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​។​

ទឹក​ដូងខ្ចី គឺ​ត្រូវបាន​គេ​ដឹងថា​វា សំបូរ​ទៅដោយ​ជាតិ​អេឡិចត្រូ​លីត្រ ដូច្នេះ​វា​ពិតជា​ត្រូវបាន​គេ​ណែនាំ ជាពិសេស សម្រាប់​មនុស្ស​ទាំងឡាយ​ណា ដែល​បាន​រងគ្រោះ​ពី​ជំងឺ​ផ្សេងៗ​។ ទឹកដូង​ក៏មាន​ផ្ទុក​ផងដែរ នូវ​សារ​ជា​តិក្ល​រីដ​, ប៉ូ​តា​ស្យូម​, ម៉ាញ៉េ​ស្យូម​, បរិមាណ​ជាតិ​ស្ករ​, សូ​ដ្យូ​ម​សមស្រប និង ប្រូតេអ៊ីន​ខ្ពស់​។​

សារជាតិ​ប៉ូ​តា​ស្យូម ដែល​បានមកពី​ការ​ផឹក​ទឹកដូង អាច​ជួយ​លៃ​តម្រូវ​សម្ពាធ​ឈាម និង មុខងារ​របស់ បេះដូង អោយមាន​ដំណើរការ​ល្អ​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​ប្រសើរ​នៃ​ពពួក ជាតិ​ស​សៃ​, ម៉ង់​ហ្គា​ណែ​ស​, កាល់ស្យូម​, រី​ប៊ូ​ផ្លា​វីន និង វីតាមីន C ។​

អត្ថប្រយោជន៍​ជា​ច្រើន​របស់​ទឹកដូង ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​មានដូចជា ៖

​ទឹកដូង គឺជា​ភេ​ស​ជ្ជះ​អ៊ី​សូ​តូ​និក ពី​ធម្មជាតិ​។ វា​ជួយ​ក្នុងការ បំពេញ​នូវ​សារធាតុ​រាវ និង​អំបិល ដែល​មាន​នៅក្នុង​ខ្លួន ដែល​ត្រូវបាន​បាត់បង់ អោយ​វិល​មក​រក​សភាព​ដើម​វិញ​។ ហើយ​ទឹកដូង​នេះ​ក៏​អាចជួយ ការពារ​នូវ​ការ​ខ្សោះ​ជាតិ​ទឹក និង អាការៈអ​ស់​កម្លាំងបាន​ជា​ពិសេស​។​
 
​ទឹកដូង គឺជា​ភេ​ស​ជ្ជះ​មួយដ៏​ពិសេស ដែល​វា​គ្មាន​ជាតិ​ខ្លាញ់ និង កូ​ឡេ​ស្តេ​រ៉ូល​។  ការសិក្សា​ស្រាវ ជ្រាវ​ជាច្រើន បានបង្ហាញ​ថា ទឹកដូង​មាន​ឥទ្ធិពល​ជា​វិជ្ជមាន ក្នុង​ការជួយ​បង្កើន កម្រិត HDL  ដែល​វា​ជា​កម្រិត​នៃ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល​ល្អ នៅ​ក្នុង​ខ្លួនប្រាណ​របស់​យើង​។​ហើយ​វា​អាចជួយ រក្សា​ពួក វា​អោយមាន​កម្រិត​ខ្ពស់​។​
 
 
​ទឹកដូង ក៏​ត្រូវបាន​គេ​ដឹង​ផង​ដែរ​ថា វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា ។ ដោយសារ​តែ​ទឹកដូង​មាន ផ្ទុក​សារជាតិ​អាស៊ី​ត ឡ​រិក ( lauric acid) ក្នុង​កម្រិត​ដ៏​ខ្ពស់ ដែល​វា​ជា​សារជាតិ​មួយ​ដែល​ខ្លួន ប្រាណ​យើង​ប្រើ​សម្រាប់ បង្កើត monolaurin ដែល​វា​អាច​ជួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង ជំងឺ ដែល​កើតមាន​ដោយសារ​អាស៊ីត​ខ្លាញ់ ។ អាស៊ី​ត ឡ​រិក ( lauric acid) អាច​មាន​ផ្ទុក​ធាតុ​ប្រឆាំងនឹង មេរោគ​, បាក់តេរី និង ពពួក​ផ្សិត​។ សារធាតុ​ទាំងនេះ ពិតជា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា របស់ ម្តាយ និង គភ៌​ដែល​កំពុង​ដែល​មាន​ការរីកលូតលាស់  ហើយ​វា​ក៏​បាន​ជួយ​ការពារ​ផងដែរ​ដល់ ការ​កើតមានឡើង​នូវ​ការ​ចំលងរោគ​គ្រុនផ្តាសាយ​, អេដស៍​,  និង ជំងឺ​ផ្សេងៗ​ដទៃទៀត ។​
 
​អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​របស់​ទឹកដូង​នោះ​គឺ វា​អាច​ជួយ​ការពារ និង ព្យាបាល​អាការៈ ក្រហាយ​ដើមទ្រូង​។ ទឹកដូង គឺជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការជួយ​ដល់​ការសំអាត ពោះវៀន និង បំពង់​រំលាយ​អាហារ​។ វា​អាច​ជួយ​ធ្វើអោយ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ភាព​ស្រាកស្រាន្ត​ពី អាការៈ​ក្រហាយដើមទ្រូង និង ទល់​លាមក ហើយ​វា​ក៏​ត្រូវ​បាន​ណែនាំ​ផងដែរ ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​កំពុង​មាន​ការរង​គ្រោះ​ដោយ​សារ​ជំងឺ​ដំបៅ​ក្រពះ​។​
 
 
​ជួយ​ដល់​ស្ត្រី​ទាំងឡាយណា ដែល​កំពុង​មាន​ការរង​គ្រោះ​ដោយ​សារ​ជំងឺ នៃ​ការ​ចំលងរោគ​នៅ ក្នុង​បំពង់​ទឹក​ម៉ូ​ត្រ​។ ទឹកដូង​គឺជា ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ ដែល​អាច​ជួយ​អោយ ទឹកនោម​អ្នក ចេញ​មក​បាន​ប្រសើរ និង មាន​ភាពទៀងទាត់​។ ដូច្នេះ ទឹកដូង​អាចជួយ យក​នូវ​ជាតិ ពុល​ចេញពី​ខ្លួនប្រាណ​បាន​យ៉ាង​ងាយស្រួល ដែល​វា​នឹង​អាច​ជួយ​បាន​ផងដែរ ក្នុងការ ការពារ​អ្នក ពី​ការ​ចំលងរោគ​នៅក្នុង​បង្ហួរនោម និង ពី​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​។​
 
​ទឹកដូង​គឺមាន​សុវត្ថិភាព និង ជា​ប្រភព​បែប​ធម្មជាតិ​មួយ ក្នុងការ​បង្គ្រប់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន និង ជួយ​ដល់​ការរំលាយ​អាហារ ហើយ​វា​ក៏​មិន​មាន​ផ្ទុក សារ​ជាតិគីមី  និង មាន​ផ្ទុក​នូវ​កម្រិត ដ៏​ខ្ពស់​នូវ​បរិមាណ​នៃ ជាតិ​អេឡិចត្រូ​លីត្រ​។​
 
 
​ទឹកដូង អាច​ជួយ​អោយ​អ្នក​មាន​ទំងន់​ស្រាល និង ថែម​ទាំង​អាច​ជួយ​អ្នក ក្នុងការ​សម្រក​ទំងន់​។ ទឹកដូង​មួយ​កែវ មាន​ផ្ទុក​កាឡូរី​ត្រឹមតែ ៤៦ ហើយ ៩៥​ភាគរយ​ទៀត គឺជា​ទឹកដូង​សុទ្ធ​។​
 
​ជាទូទៅ ទឹកដូង​បានផ្តល់​សារប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព ហើយ​វា​គឺជា​ប្រភព​ដ៏​អស្ចារ្យ នៅក្នុង​ការបំពេញ​ជាតិ​អេឡិចត្រូ​លីត្រ​នៅក្នុង​រាងកាយ ដែល​ហេតុដូចនេះ​ហើយ ទើប​វា​ត្រូវបាន ធ្វើការ​ណែនាំ​ជាពិសេស សម្រាប់​មនុស្ស​វ័យ​ចំណាស់ និង អ្នកជំងឺ​។​ម្យ៉ាងវិញទៀត  ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ក៏​ត្រូវបាន​លើកទឹកចិត្ត​អោយ ធ្វើការ​ទទួលទាន​ទឹកដូង​អោយបាន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព ដូចដែល​បាន រៀបរាប់​មក​ពី​ខាងលើ​នេះ​។ ពួកគេ ក៏​អាច​ទទួល​ទាន​សាច់​របស់​វា​បាន​ផងដែរ ដោយសារ​តែ​វា ក៏បាន​ផ្តល់​គុណសម្បត្តិ​ដល់ សុខភាព​របស់ ម្តាយ ព្រមទាំង គភ៌​ផងដែរ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។