ប្រឹងប្រែង​,​មាន​វិន័យ​,​ឈ្លាសវៃ បី​នេះ​បូក​ចូលគ្នា ធ្វើ​ឲ្យ​បុរស​ខ្លាំង​ឈរជើង​ដល់​បច្ចុប្បន្ន​

​ជាង ៣០ ឆ្នាំ​មកនេះ អតីត​ក្មេង​វត្ត និង​ជា​មនុស្ស​រៀនសូត្រ​មិនសូវ​បាន​ខ្ពង់ខ្ពស់  បាន​កាន់អំណាច​ដឹកនាំ​ប្រទេស​ជាច្រើន​អាណត្តិមកហើយ​​។ តែ​ច្រើន​ឆ្នាំ​មកនេះ សម្តេច ហ៊ុន សែន អតីត​ក្មេង​វត្ត បាន​អភិវឌ្ឍ​ខ្លួន​ជាច្រើន  ទាំង​ចំណេះដឹង​ផ្ទាល់ខ្លួន និង​យុទ្ធសាស្ត្រ​ដឹកនាំ​រដ្ឋាភិបាល តាមរយៈ​បទពិសោធន៍​ការងារ​ជាក់ស្តែង​។ នេះ​ជាការ​មើលឃើញ​របស់​អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ ទៅលើ​អត្តចរិត និង​ការប្រែប្រួល​របស់​ប្រធាន​គណបក្សកាន់អំណាច​វ័យ ៦៥ ឆ្នាំ ។ ជាងនេះទៅទៀត នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បានលើកឡើង​នូវ​សមត្ថភាព​ចំនួន ៣ សំខាន់ៗ ដែល​ឲ្យ​បុរស​ខ្លាំង​អាចឈរជើង​ជា​នាយករដ្ឋមន្ត្រី​ដល់​ប​ច្ច​ប្បន្ន​។ លោក​ថា  ទី​១ សម្តេច ហ៊ុន សែន ជា​មនុស្ស​មាន​វិន័យ ទី​២ ជា​មនុស្ស​ប្រឹងប្រែង និង​ទី ៣ ជាម​នុស្ស ឈ្លាសវៃ​។

​លោក អ៊ូ វីរៈ ក៏​វិភាគ​ទៅលើ​អត្តចរិត​របស់​សម្តេច ហ៊ុន សែន ដែរ​ថា សម្តេច​ជាម​នុស្ស​ដែល​ហ៊ាន អារកាត់ ចិត្តខ្លាំង ហើយ​មិន​ខ្លាច​ខុស​នោះទេ​។  ការអារកាត់ មិន​ខ្លាច​ខុស​បែបនេះហើយ ដែល​អ្នកវិភាគ​វ័យប្រមាណ ៤០ ឆ្នាំ​ខាងលើ​អះអាងថា ជា​មនុស្ស​អាចធ្វើ​ការ​ធំ​បានដែរ តែ​ប្រឈម​នឹង​ការមិន​ពេញចិត្ត​ច្រើន​ពី​អ្នកដទៃ​។ បន្ថែម​ពីលើ​នេះ លោក​ក៏​សង្កេតឃើញថា សម្តេចនាយក​រដ្ឋមន្ត្រី ជាម​នុស​ឆេវឆាវ ហើយ​នាំទុក្ខ​ដាក់ខ្លួន​។​

​សូម​ស្តាប់ និង​ទស្សនា​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ និង​លោក អ៊ូ វីរៈ អំពី​អត្តចរិត និង​ចំណុចខ្លាំង ព្រមទាំង​ចំណុចខ្សោយ​របស់​សម្តេច ហ៊ុន សែន ភាគ ១ ខាងក្រោម​៖



សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​