ម្ចាស់ផ្ទះ​ស្វាយរៀង​បំបាក់​ត្បូងឃ្មុំ​យ៉ាង​ចាស់ដៃ ខណៈ​សៀមរាប​បន្ត​ឈរ​នៅ​កំពូល​តារាង​

ក្រុម​កីឡាបាល់ទាត់ខេត្តឧត្តរមានជ័យ។ រូបថត FFការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន រដូវ​កាល ២០១៦ សប្តាហ៍​ទី​៥ នៃ​វគ្គ​ជម្រុះ​បឋម​ក្នុង​ពូ​ល B, C, D ដែលមាន​៥​គូ ចូលរួម​ប្រកួត​បានបញ្ចប់​កាលពី​ល្ងាច​មិញ​នេះ ដោយ​ក្រុម​ម្ចាស់ផ្ទះ​ស្វាយរៀង​បំបាក់​ក្រុម​ភ្ញៀវ​ត្បូងឃ្មុំ​យ៉ាង​ចាស់ដៃ ១៤-១ ខណៈ​សៀមរាប​អង្គរ​បាន​ត្រឹម​ស្មើ អ​.​ហ ខេត្តកំពង់ធំ ប៉ុន្តែ​ក្រុម​នេះ​ឈរ​នៅ​កំពូល​តារាង​។

​ក្រុម​ម្ចាស់ផ្ទះ​ខេត្តស្វាយរៀង​បាន​បំបាក់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​អាម៉ាស់ ១៤-១ ខណៈ​ម្ចាស់ផ្ទះ​យុវជន​បឹងកេត​កំពង់ចាម ថា​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ដើម្បី​សងសឹក​ខេត្តព្រៃវែង ប៉ុន្តែ​ត្រូវ​ក្រុម​ភ្ញៀវ​បាន​យកឈ្នះ​លើ​ខ្លួន ២-១ ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​មួយ​នេះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម រហូត​បាន​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល B ស្មើ​ស្វាយរៀង​(១២​ពិន្ទុ​)​។​
 
​ចំណែក​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ក្រុម​ភ្ញៀវ​មកពី​ព្រះវិហារ​យកឈ្នះ ១-០ ខណៈ​ក្រុម​សៀមរាប​អង្គរ​ឈរ​ក្នុង​កំពូល​តារាង​ក្នុង​ពូ​ល C បន្ទាប់ពី​ស្មើ អ​.​ហ ខេត្តកំពង់ធំ ២-២ ដោយ​ក្រុម​នេះ​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​រហូត ១៣​ពិន្ទុ​។ ចំណែក​ក្រុម ខេត្តកំពង់ឆ្នាំង បាន​រក្សា​លទ្ធផល ១-១ ជាមួយ​ក្រុម ខេត្ត​ប៉ៃលិន​៕

*​លទ្ធផល​នៃ​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ថ្ងៃទី​១៦ ខែមីនា នេះ​

-B​    ​ខេត្តស្វាយរៀង​    ​Vs​    ​ខេត្ត​ត្បូងឃ្មុំ​    ​១៤ - ១​    ​ខេត្តស្វាយរៀង​
​    ​យុវជន​បឹងកេត​កំពង់ចាម​    ​    ​ខេត្តព្រៃវែង​    ​១ - ២​    ​បឹងកេត​
-C​    ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​    ​Vs​    ​ខេត្តព្រះវិហារ​    ​០ - ១​    ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
​    ​សៀមរាប​អង្គរ​    ​    ​អ​.​ហ ខេត្តកំពង់ធំ​    ​២ - ២​    ​ខេត្តសៀមរាប​
-D​    ​ខេត្តកំពង់ឆ្នាំង​    ​Vs​    ​ខេត្ត​ប៉ៃលិន​    ​១ - ១​    ​ខេត្តកំពង់ឆ្នាំង​


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​