NOCC ធ្វើ​យុទ្ធនា​ការស្វែងរក​ស្តេច​«​អុកចត្រង្គ​»​អង្គ​រស​ង្ក្រា​ន​ប្រចាំឆ្នាំ​២០១៦

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) រួមជាមួយ​នឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​អុក​កម្ពុជា បាន​បើក​យុទ្ធនា​ការរៀបចំ​ការប្រកួត​កីឡា​អុកចត្រង្គ ដើម្បី​ស្វែងរក​ជើងឯក​ស្តេច​«​អុកចត្រង្គ​»​អង្គ​រស​ង្ក្រា​ន​ប្រចាំឆ្នាំ​២០១៦​។ យុទ្ធនាការ​នេះ នឹងធ្វើ​ការប្រកួត​ជម្រុះ​នៅ​ទីស្នាក់ការ NOCC ចំណែក​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ធើ្វ​ឡើង​នៅមុខ​ប្រាសាទ​អង្គរ ខេត្តសៀមរាប​។​

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រួមជាមួយ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា នឹង​បើ​យុទ្ធនាការ​រៀបការ​ប្រកួត​កីឡា​«​អុកចត្រង្គ​»​ដើម្បី​ស្វែងរក​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៦ ក្រោម​ការសហការ​ជាមួយ​សហព័ន្ធ​កីឡា​អុក​កម្ពុជា​។ យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​ការប្រកួត​ជម្រុះ​ជុំ​ទី​១ នា​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ NOCC និង​ការប្រកួត​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។ 

​លោក អគ្គលេខាធិការ​រូបនេះ​បាន​បន្តថា ដើម្បី​ទទួលបាន​សិទ្ធ​ក្នុង​ការចូលរួម​ប្រកួត​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ​កីឡាករ​កីឡាការិនី​ទាំងអស់ ត្រូវ​មក​ដាក់ពាក្យ​ចូលរួម​ប្រកួត​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ មីនា ដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​។ ការប្រកួត​នេះ​មិន​ប្រកាន់​អាយុ ភេទ នោះទេ ដោយ​ធ្វើការ​ប្រកួត​ទៅលើ​វិញ្ញាសា ម្នាក់​ទល់​ម្នាក់​(​បុរស នារី​)៕ 

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​