រឿងអាស្រូវ​ផ្លូវភេទ ៖ សម្ដេច ហ៊ុន សែន ព្រមាន​ថា បើ​រដ្ឋាភិបាល​លូកដៃ​គឺ​ធ្ងន់ «​ទប់​មិន​រួច​»

​ពី​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​ចំអក​ទៅកាន់​អ្នកគាំទ្រ​អ្នកនយោបាយ​ថា មិនគួរ​គាំទ្រ​ផ្កាប់មុខ​ពេក​លើ​អ្នកនយោបាយ​ដែលមាន​រឿងអាស្រូវ​ផ្លូវភេទ​នោះឡើយ​។ ប្រមុខ​រដ្ឋាភិបាល​ហាក់​បង្ហាញ​ជំហរ​ថា លោក​មិន​ចង់​ពាក់ព័ន្ធ និង​លូកដៃ​ចូលក្នុង​ករណី​រឿងអាស្រូវ​ស្នេហា​អ្នកនយោបាយ​នេះ​ទេ ដោយ​ផ្ដាំ​ទៅ​អ្នកការពារ​អ្នកនយោបាយ​ទាំងនោះ កុំ​ឲ្យ​យក​រឿងអាស្រូវ​ផ្លូវភេទ​នោះ ចាត់ទុកជា​រឿង​នយោបាយ ។​

​ដោយ​មិន​និយាយ​ចំឈ្មោះ លោកនាយក​រដ្ឋមន្ត្រី ដែល​បានដឹង​ពី​រឿងអាស្រូវ​ផ្លូវភេទ​នោះ បាន​ផ្ញើ​សារ​ព្រមាន​អ្នកការពារ​អ្នកនយោបាយ​ថា បើ​នៅតែ​យក​រឿងអាស្រូវ​ផ្លូវភេទ​នេះ គិតថា​ជា​រឿង​នយោបាយ ហើយ​បន្ដ​រាលដាល​មក​រដ្ឋាភិបាល​នោះ គណបក្ស​លោក​លូកដៃ​ចូលក្នុង​ករណីនេះ ដោយ​សម្ដេច អះអាងថា អាចមាន​បញ្ហា​ធ្ងន់​ជាង​នេះ​«​ទប់​មិន​រួច​»​ឡើយ​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន​៖

​គួរ​បញ្ជាក់ថា សំឡេង​ខ្សែអាត់​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​បន្តបន្ទាប់ បាន​ផ្ទុះឡើង​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​អនាមិក​មួយ​ដែលមាន​ឈ្មោះ «Mon Srey» ដែល​ថត​ពី​ការសន្ទនា​ស្នេហា​របស់​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​។ សំឡេង​បុរស​ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​