សម្តេច ហ៊ុន សែន សប្បាយចិត្ត​ដែល​ពលរដ្ឋ​នៅ​ឥណ្ឌា Like ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ការ​លើកឡើងថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន «Samdech Hun Sen, Cambodian Prime Minister» បាន​ចំណាយលុយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ឥណ្ឌា និង​ពលរដ្ឋ​នៅ​បរទេស​ផ្សេងទៀត ចុច «Like» ភ្លូកទឹកភ្លូកដី​។ ក្នុងការ​ថ្លែង​ជាង​១០​នាទី លើ​ប្រធានបទ​ហ្វេ​ស​ប៊ុ​ក នា​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា សម្តេច ហ៊ុន សែន ចង់​បញ្ជាក់ថា ការ​ចុច «Like» របស់​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច គឺ​ដោយសារតែ​ប្រជាប្រិយភាព មិនមែន​ដោយសារ​ការទិញ ឬ​ជួល​ឲ្យ​ពលរដ្ឋ​ឥណ្ឌា ចុច​នោះឡើយ​។​

​ចំពោះ​លទ្ធផល​ដែល​បង្ហាញថា ពលរដ្ឋ​ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​ឥណ្ឌា ចុច «Like»​នោះ សម្តេច ហ៊ុន សែន ថា នេះ​ជា​មោទនភាព​មួយ ពីព្រោះ​ក្រៅពី​ពលរដ្ឋ​មួយ​ប្រទេស​ស្គាល់​ហើយ​នោះ ពលរដ្ឋ​ឥណ្ឌា និង​នៅ​បរទេស​ផ្សេងទៀត ក៏​ស្គាល់​សម្តេច​ផងដែរ តាមរយៈ​ការ​ចុច «Like»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ សម្តេច បាន​និយាយ​បញ្ឆិតបញ្ឆៀង​ទៅ​មេដឹកនាំ​គណបក្សប្រឆាំង ដែល​តែងតែ​តវ៉ា រាប់​ចាប់តាំងពី​គណៈកម្មាធិការ​ជាតិ​បោះឆ្នោត រហូត​ហ្វេ​ស​ប៊ុ​ក​។​

​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ដូចខាងក្រោម​៖



សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​