ទ័ព​រុស្ស៊ី​ភាគច្រើន​នឹង​ចាកចេញ​អស់ពី​ស៊ី​រី​ក្នុងពេល​២​ទៅ​៣​ថ្ងៃ​ខាងមុខ​

​កងទ័ព​ជើង​អាកាស​រុស្ស៊ី​ភាគច្រើន​នឹង​ចាក​ចេញពី​ទឹកដី​ស៊ី​រី​ក្នុង​រយៈពេល ២​ទៅ ៣​ថ្ងៃ​ខាងមុខនេះ​។ នេះ​ជាការ​លើកឡើង​របស់​មេ​បញ្ជាការ​ទ័ពអាកាស​រុស្ស៊ី Viktor Bondarev នៅក្នុង​បទសម្ភាសន៍​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧​ខែ​មិនា​នេះ​។ គេ​ឃើញ យន្តហោះ​ចម្បាំង​រុស្ស៊ី​ចំនួន​ពីរ​ក្រុម​បាន​ចាក​ចេញពី​ប្រទេស​ស៊ី​រី​រួចរាល់​ហើយ​ចាប់តាំងពី​ថ្ងៃ​អង្គារ​មកម្ល៉េះ​។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី បាន​បញ្ជាក់ថា កងទ័ព​ជើង​អាកាស​រុស្ស៊ី​ភាគច្រើន​នឹង​ចាក​ចេញពី​មូលដ្ឋានទ័ព​ខ្លួន​នៅ​ប្រទេស​ស៊ី​រី​ក្នុង​រយៈពេល ២​ទៅ ៣​ថ្ងៃ​ខាងមុខនេះ​។ ប៉ុន្តែ គេ​មិន​បានដឹង​ឡើយ​ពី​ចំនួន​ជាក់លាក់​នៃ​កងទ័ពអាកាស​រុស្ស៊ី និង​យន្តហោះ​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រ​ទេ​ស៊ី​រី​ឡើយ​។

​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik មេបញ្ជាការ​ទ័ព​ជើង​អាកាស​រុស្ស៊ី Viktor Bondarev អះអាងថា យន្តហោះ​និង​កងទ័ព​ភាគច្រើន​នឹង​បន្ត​រៀបចំខ្លួន​ចាកចេញ​ទៅកាន់​មាតុភូមិ​វិញ​ព្រោះ​ភារកិច្ច​របស់​ពួកគេ​ចប់សព្វគ្រប់​ហើយ​។​

​ការលើកឡើង​របស់​ម​ន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​ខាង​ឡើង​កើតឡើង​ពីរ​ថ្ងៃ​ក្រោយពេល ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ចាប់ផ្តើម​ដក​កងទ័ព​និង​សព្វាវុធ​មក​រុស្ស៊ី​វិញ​។ លោក ពូ​ទីន សង្កត់ធ្ងន់ថា ភារកិច្ច​ដែល​លោក​ដាក់​ឲ្យ​កងទ័ព​រុស្ស៊ី​ធ្វើ​នោះបាន​សម្រេច​ហើយ​។ យ៉ាងណាមិញ មានការ​វាយតម្លៃ​ផ្សេងទៀត​ជុំវិញ​ថា​តើ​មាន​អ្វីខ្លះ​ដែល​រុស្ស៊ី​សម្រេចបាន​ក្នុង​អន្តរាគមន៍​យោធា​ជិត​៦​ខែ​នៅ​ស៊ី​រី​នេះឡើយ​។​

​យ៉ាងណាក៏ដោយ​កងទ័ព​និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយចំនួន​នឹង​នៅ​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ទៀត​ដើម្បី​តាមដាន​និង​ឃ្លាំមើល​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​។ ហើយ​ពួកគេ​ក៏មាន​តួ​នា​ទិ​សំខាន់​ក្នុងការ​ប្រឆាំង​ក្រុម​ភេរវជន​ផងដែរ​។​

​តាមពិតទៅ យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយក្រុម​ចាប់ផ្តើម​ចាកចេញ​ពី​ស៊ី​រី​មក​រុស្ស៊ី​វិញ​តាំងពី​ថ្ងៃ អង្គារ​ម្ល៉េះ ហើយ​ថ្ងៃ​ពុធ​ម្សិលមិញ​យន្តហោះ​មួយក្រុម​ទៀត​បាន​ហោះ​ចេញពី​តម្រង់​មក​រុស្ស៊ី​វិញ​បន្ត​គ្នា​ដែរ​។ ក្នុងចំណោម​យន្តហោះ​ទាំងនោះ គេ​ឃើញ​មាន​យន្តហោះ Su-25  ដែល​អមដំណើរ​ដោយ​យន្តហោះ​ដឹកជញ្ជូន​យោធា Il-76​។

​ពាក់ព័ន្ធ​ចំនួន​កងទ័ព​រុស្ស៊ី​ដែល​ឈរជើង​នៅ​ស៊ី​រី  តាំងពីដើម​មក​មន្ត្រី​រុស្ស៊ី​មិន​ដែរ​បង្ហើប​ឲ្យ​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​បាន​វាយតម្លៃថា រុស្ស៊ី​មាន​ទ័ព​ចន្លោះ​ពី ៣​ពាន់​ទៅ ៦​ពាន់​នាក់​ដែល​ឈរជើង​នៅ​ស៊ី​រី​។​

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​