សីតុណ្ហភាព​ក្តៅហែង​បន្ត​កើនឡើង​ក្នុង​រយៈពេល​០៩​ថ្ងៃ​

​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ នា​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ កម្រិត​សីតុណ្ហភាព​អតិបរមា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បន្ត​កើនឡើង​ចាប់ពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ដល់​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ខាង​មុខ​ ខណៈ​ក្រសួង​ក៏​បាន​ជូនដំណឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ នៅ​ពេល​មេឃ​រកកលភ្លៀង​ ។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ធ្វើការ​ព្យាករណ៍​ទុក​លើ​ស្ថានភាព​អាកាសធាតុ​ និង​កម្រិត​សីតុណ្ហភាព​អតិបរមា​ដូច​ខាងក្រោម​ ៖

១-​តំ​នប់​វាល​ទំនប់​ និង​តំបន់​ខ្ពង់រាប​ ៖​ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៨​អង្សា​សេ​ ទៅ​៤០​អង្សា​សេ​ ។​
២-​តំបន់​មាត់សមុទ្រ​ ៖​ សីតុណ្ហភាព​អតិបរមា​ចាបពី​៣៥​អង្សា​សេ​ទៅ​៣៧​អង្សា​សេ​ និង​អាច​មាន​ភ្លៀង​កក់ខែ​តិចតួច​ ៕​

 សីតុណ្ហភាព​ក្តៅហែង​បន្ត​កើនឡើង​ក្នុង​រយៈពេល​០៩​ថ្ងៃ​

Related