វិជ្ជាមេផ្ទះ ៖ សំរាប់អាហារថ្ងៃនេះគឺ “ ពងទាកូនបំពង ”

វិជ្ជាមេផ្ទះ៖ ជួបគ្នាទៀតហើយ ថ្ងៃនេះ បាយក្តាំង សូមណែរនាំមុខម្ហូបថ្មីមួយទៀតគឺ ពងទាកូនបំពង។

វិជ្ជាមេផ្ទះ ៖ សំរាប់អាហារថ្ងៃនេះគឺ “ ពងទាកូនបំពង ”

ដើម្បីដឹងច្បាស់ សូមមើលការណែនាំពីបៀបធ្វើខាងដូចក្រោម៖

១). គ្រឿងផ្សំមានដូចជា៖

– ពងទាកូន ៨គ្រាប់ (អាចដាក់តាមចំនូលចិត្ត)
– ម្ស៉ៅបំពង ១កូនចានតូច និងទឹកកន្លះកូនចានចង្កឹះ
– ជ្រក់ខ្ទឹម (ដាក់ក៏បាន អត់ក៏បាន)
– អំបិលម្រិច ក្រូចឆ្មា និងជីពងទាកូន

២). របៀបធ្វើ៖

– ដំបូង គឺត្រូវយកពងទាកូនមកស្ងោរឲ្យឆ្អិន (រយ:ពេល ២៥នាទី), បន្ទាប់មកស្រង់ចេញ ហើយបកសំបកចេញ
– បន្ទាប់ គឺត្រូវលាយម្ស៉ៅបំពង(ត្រូវលាយម្សៅបំពងលាយជាមួយទឹក) ហើយបន្ទាប់យកពងទាទាំងអស់មកលាយជាមួយម្ស៉ៅបំពងនោះ
– ចុងក្រោយគឺយកប្រេងឆា ៣កូនចានចង្កឹះដាំឲ្យពុះ រួចដាក់ពងទាលយម្ស៉ៅចូលហើយបំពងរហូត ឡើងពណ៌ក្រហមឆ្អិន ជាការស្រេច៕

ប្រភព៖ baykdang

  • វិជ្ជាមេផ្ទះ ៖ សំរាប់អាហារថ្ងៃនេះគឺ “ ពងទាកូនបំពង ”已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ចំនេះដឹង
Tags: