ម្ហូប៖ បុកកាពិ

  • បរិមាណមនុស្សបរិភោគ ៖ ៤នាក់
  • រយៈពេលរៀបចំគ្រឿង ៖ ៣០នាទី
  • រយៈពេលចម្អិន ៖ ១៥នាទី

គ្រឿងផ្សំ

  • កាពិ ២ស្លាបព្រាបាយ
  • ប្រេងឆា
  • បង្គាក្រៀម ៥០ក្រាម
  • ស្ករស ១ស្លាបព្រាបាយ
  • ត្រីឆ្អើរ ១០០ក្រាម (យកតែសាច់)
  • ទឹកក្រូចពោធិសាត់ កន្លះកូនចានចង្កឹះ
  • ខ្ទឹមស ខ្ទឹមក្រហម ២កំពឹស
  • ពងមាន់ ៣គ្រាប់ – ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
  • ម្សៅស្រួយ ១កព្ចាប់
  • ម្ទេស ៥០ក្រាម
  • ត្រប់ស្រួយ

អន្លក់

មានផ្កាចំប៉ី ផ្កាល្ពៅ ផ្កាកុលាប ស្អំ ស្លឹកពោធិ៍យំ ត្រប់វែង (ចិតរាងចង្វាមូល) ឬបន្លែផ្សេងទៀតតាមចំណូលចិត្ដ។

វិធីធ្វើ

1. ជាដំបូងសូមយកម្សៅស្រួយលាយជាមួយពងមាន់ ចាក់ទឹក៣ ឬ៤ស្លាបព្រាបាយចូល ហើយកូរឱ្យសព្វ។ បន្ទាប់មក សូមយកអន្លក់ដែលរៀបរាប់ខាងលើជ្រលក់ចូលម្សៅដែលលាយ ហើយដាក់បំពងជាមួយប្រេងឆាឱ្យស្រួយទុកឱ្យស្រស់ប្រេង។

2. ចំណែកកាពិត្រូវខ្ចប់ស្លឹកចេក រួចអាំងឱ្យស្ងួតទឹកទាល់តែក្រៀម(កុំប្រើភ្លើងខ្លាំងពេក) ហើយមានក្លិនឈ្ងុយរួចទុក ដោយឡែក។ បន្ទាប់មកយកខ្ទឹមស ខ្ទឹមក្រហម ម្ទេស និងត្រីឆ្អើរលីងឡើងទាល់តែឈ្ងុយដោយដាក់ប្រេងឆាបន្ដិចផង។

3. នៅពេលផ្សំគ្រឿង ត្រូវយកកាពិ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បង្គាក្រៀម ត្រីឆ្អើរ ស្ករស និងត្រប់ស្រួយ(ឆ្កឹះយកតែ គ្រាប់)បុកបញ្ចូលគ្នា រួចដួសដាក់ចាន។ បន្ទាប់មកចាក់ទឹកក្រូចឆ្មារ និងទឹកក្រូចពោធិសាត់កូរឱ្យសព្វរួចភ្លក្សយករសជាតិតាមការ ចូលចិត្ដ។ ប៉ុន្ដែបុកកាពិជាទូទៅមានរសជាតិជូ ហើយប្រៃបន្ដិច។

ចំណាំ ៖ មុខម្ហូបនេះសម្រាប់ទទួលទានជាមួយបាយស ឬធ្វើជាគ្រឿងក្លែមក៏បាន៕

ប្រភព៖baykdang