​គួរ​ថែរក្សា​ធ្មេញ​របស់​ទារក​ដូចម្តេចខ្លះ​?

​គួរ​ថែរក្សា​ធ្មេញ​របស់​ទារក​ដូចម្តេចខ្លះ​?

ធ្មេញ​ដែលមាន​សុខភាព​ល្អ គឺ​ពិតជា​មាន​សារៈសំខាន់​ចំពោះ ផ្នែក​ទាំងអស់​នៃ​សុខភាព​របស់​ទារក​អ្នក​។ ធ្មេញ គឺ​អាច​ជួយ​អោយ​ទារក ធ្វើការ​ទំពា​រអារ​ហា​រ និង បង្កើត​ពាក្យ និង សំលេង នៅពេលដែល​ពួកគេ​កំពុង​រៀន​និយាយ ។ ហើយ​វា​ក៏​មាន​ឥទ្ធិពល ផងដែរ​ទៅលើ​ការរីកលូតលាស់​នៃ ថ្គាម​របស់​ទារក​អ្នក​។​
​តើ​នៅពេល​ណា ដែល​ទារករ​ចាប់ផ្តើម​ដុះ​ធ្មេញ ?

ជាធម្មតា ធ្មេញ​របស់​ទារក​ចាប់ផ្តើម​ដុះ​ចេញមក នៅពេលដែល​ពួកគេ មាន​អាយុ​ចន្លោះ​ពី ៤ ទៅ ៧​ខែ ប៉ុន្តែ​រាល់ ទារក​ម្នាក់ៗ គឺ​អាច​មាន​ភាពខុសៗ​គ្នា​។ នៅពេល​ដែល​កូន​តូច​អ្នក ចាប់ផ្តើម​ដុះធ្មេញ អ្នកនឹង​សំគាល់​ឃើញថា គេ នឹង​ចាប់ផ្តើម ហៀរ​ទឹកមាត់​ច្រើនជាង​មុន ឬ ក៏​ចង់​ខាំ ឬ ទំពារ​វត្ថុ​អ្វីមួយ​។ ធ្មេញ​ដែល​លេច​ចេញ​មក មុន​ដំបូង​គេ នោះ​ជា​ធម្មតា គឺ​ធ្មេញ​២​ដែល​ស្ថិត នៅ​ខាងមុខ​ផ្នែក​ខាងក្រោម ។​

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន ដើម្បី​ជួយ​ទារក​ដែល​កំពុង​ដុះ​ធ្មេញ ?
ការ​ដុះធ្មេញ អាច​នឹង​មិន​មាន សភាព​ឈឺចាប់​អ្វី​នោះទេ ប៉ុន្តែ​ពេលខ្លះ​វា​អាច​ធ្វើអោយ​ទារក មាន​ភាព​មិន​សុខ ស្រួល និង មួម៉ៅ​ច្រើន​។ ការ​ដុះធ្មេញ គឺ​មិន​បណ្តាល​អោយ​មាន គ្រុនក្តៅ​នោះទេ​។ ធ្វើ​ការពិភាក្សា​ជាមួយនឹង គ្រូពេទ្យ​ប្រសិនបើ ទារក​របស់​អ្នក​មាន​គ្រុនក្តៅ​។ ខាងក្រោម​នេះ អាច​ជា​គន្លឹះ​ក្នុង​ការជួយ​សម្រាល​នូវ ភាព​មិន​សុខ​ស្រួល​របស់​កូន​តូច​អ្នក ៖

  • ​ផ្តល់​អោយ​ទារក​អ្នក នូវ​ក្រណាត់​សើម​ត្រជាក់​អោយ​គេ​ខាំ ឬ ជញ្ជក់​។​
  • ​ជូត​អញ្ចាត​ធ្មេញរបស់​ទារក ដោយ​ប្រើ​ម្រាមដៃ​ស្អាត​របស់​អ្នក​។​
  • ​ធ្វើការ​សាកសួរ​គ្រូពេទ្យ ថា​តើ​អ្នក​អាច​ផ្តល់​ថ្នាំ អា​សេ​តា​មី​ណូ​ហ្វែ​ន ដែល​ប្រើ​សម្រាប់​ក្មេង​តូច​ដល់​ពួកគេ បាន​ដែរឬទេ​? អ្នក​មិន​ត្រូវ ធ្វើការ​ផ្តល់​ថ្នាំ​អាស្ពីរីន​នោះទេ ។​វា​អាច​បណ្តាលអោយ មាន​ជំងឺ Reye’s syndrome ដែល​នេះ​ជា​ប្រភេទ​ជំងឺ​ដ៏​គ្រោះថ្នាក់ នឹង​នាំអោយ​កុមារ​ដែល​មាន​អាយុ ក្រោម​១៨​ឆ្នាំ អាច​ស្លាប់ បាន​។​
  • ​សាកសួរ​យោបល់ គ្រូពេទ្យ​មុន​ពេល​អ្នក សម្រេចចិត្ត​ប្រើជែ​លលាប​នៅលើ​ធ្មេញ ដែល​កំពុង​ដុះ​របស់ ពួកគេ​។​


​តើ​នៅពេល​ណា ដែល​ខ្ញុំ​អាច​ចាប់ផ្តើម​ដុស​សំអាត​ធ្មេញ​របស់​ពួកគេ​?

ចាប់ផ្តើម​សំអាត​ធ្មេញ​របស់​ពួកគេ អោយបាន​ពីរដង ក្នុង​មួយ​ថ្ងៃ អោយបាន​ឆាប់រហ័ស​តាម ដែល​ធ្មេញ​ដំបូង ចាប់ផ្តើច​លេច​ចេញ​ឡើង​។ រហូត​ដល់​ពួកគេ មាន​អាយុ​១​ឆ្នាំ អ្នក​អាច​ប្រើ​ក្រណាត់ ឬ ស្បៃ​សើម មក​សំអាត ធ្មេញ និង អញ្ចាញ​របស់​ពួកគេ​។ ចាប់ផ្តើម​ប្រើ​ច្រាស់​ដុសធ្មេញ​ទន់ និង ថ្នាំដុសធ្មេញ​ដែលជា​ផលិផល សម្រាប់​កុមារ ដែល​មិន​មាន​ជាតិ ផ្ល​អឺ​រ៉ាយ នៅពេល​ដែល​កូន​អ្នក មាន​អាយុ​ចន្លោះ​ពី ១​ឆ្នាំ ទៅ ១​ឆ្នាំ​កន្លះ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។