ផ្ទះ​ប្រជាពលរដ្ឋ​៤​ខ្នង​ឆេះ​ទាំងស្រុង និង​១​ខ្នង​ទៀត​ឆេះ​តំបូល

​ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់​ក៏មាន​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ប្រាំ​ល្វែង​ជាប់​ផ្សារ​ពាណិជ្ជកម្ម ដែល​ភាគច្រើន​ជា​ផ្ទះ របស់​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​ជា ស៊ីម ស្ថិតនៅ​ខាងក្រោយ​ផ្សារ ពាណិជ្ជកម្ម ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ត្រូវបាន​អគ្គិភ័យ​បំផ្លាញ​ទាំងស្រុង ហើយ​អគ្គិភ័យ​បាន​រលត់ទៅវិញ​ទាំងស្រុង​នៅ​ម៉ោង ៣ និង​២០​នាទី រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​នេះ​។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹង​ជំ​ហ៊ាន​តំបូង​ថា ផ្ទះ​៤​ល្វែង ដែល​ឆាបឆេះ​ទាំងស្រុង និង​១​ខ្នង​ផ្ទះ​ឆេះ​តំបូល ក្នុងនោះ​ភាគច្រើន​ជា​ផ្ទះ​របស់​អ្នកគ្រូ​បង្រៀន​នៅ​សាលាបឋមសិក្សា​ជាស៊ីម ក្នុង​សង្កាត់​លេខ​២​នេះ ដែលមាន​លំនៅដ្ឋាន​ជាប់​ផ្សារ​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ​ចំនួន​៣​ខ្នង និង​ផ្ទះ​លក់​គ្រឿងទេស​ចំនួន​២​ខ្នង​។ អគ្គិភ័យ​នេះ​បាន​ផ្តើម​ឆាបឆេះ​នៅ​ម៉ោង​ប្រមាណ​១៤​និង​៤០​នាទី​រសៀល​ដោយ​ផ្តើមចេញពី​ផ្ទះ​ឈ្មោះ​អ៊ុំ​ស្រី ចម ហៅ​យាយ​ក្តាមប្រៃ​។ ការឆេះ​នេះ​យោងតាម​ការសន្និដ្ឋាន​ជំហាន​តំបូង​បណ្តាលមកពី​ទុស្សេ​ខ្សែរ​ភ្លើង​ហើយ​ត្រូវបាន​រលត់ទៅវិញ នៅវេលា​ម៉ោង​១៥ និង​៤៥​នាទី​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ ពុំបាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ឬក៏​ម្ចាស់ផ្ទះ​ណា​ម្នាក់​នោះទេ គ្រាន់តែ​បាន​បំផ្លាញ​ផ្ទះល្វែង​ចំនួន​៤​ខ្នង និង ផ្ទះ​០១​ខ្នង​ទៀត​ដែល​នៅក្បែរ រង​ការឆេះ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​

​ប្រភព​ដ៏​ដែល​បាន​បន្តថា​នៅក្នុង​ការអន្តរាគមន៍​ជួយ​ពន្លត់​អគ្គី​នេះ សមត្ថកិច្ច​ចម្រុះ​រួម សមត្ថកិច្ច​ប៉ូលីស​សង្កាត់ ក្រុង ខេត្ត សមត្ថកិច្ច​កងរាជអាវុធហត្ថ កម្លាំង​អន្តរាគមន៍​កំពុងផែរ​ស្វ​យ័​ត្ន​ក្រុងព្រះសីហនុ​អាជ្ញាធរខេត្ត​ព្រះសីហនុ ដោយបាន​ប្រើប្រាស់​រថយន្ត​ចំនួន​៦​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៨​រថយន្ត ក្នុងនោះ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២​គ្រឿង និង​រថយន្ត​កំពុងផែ​រ​ចំនួន​ចំនួន​២​គ្រឿង ចំពោះ​ទំ​ហ៊ុំ​ទឹកប្រាក់ នៃ​ការបាត់បង់​ក្នុង​អគ្គីភ័យ​នេះ​គេ​នៅ​ពុំទាន់​គណនា​បាន​នៅឡើយ​ទេ​៕ សមុទ្រ​ខៀវ

KA-17-03-2016-09 KA-17-03-2016-10 KA-17-03-2016-11 KA-17-03-2016-14 KA-17-03-2016-16 KA-17-03-2016-13 KA-17-03-2016-15