ស្ត្រី​ម្នា​ក់រង​ការចោទប្រកាន់ថា​ប្រឌិត​រឿង​ក្លែងក្លាយ និង​គម្រាម​ទារប្រាក់​ចំនួន​៤​ពាន់​ដុល្លា​ពី​លោក​តេង ប៊ុន​ថុ​ន ស្នងការរង​នគ​បាល​ខេត្តរតនគិរី​ដោយ​ចោទថា​រំលោភបំពាន​ទៅលើ​រូបរាងកាយ​

​ខេត្តរតនគិរី​៖ ស្ត្រី​វ័យ​២៧​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​លី ស្រី​ភាព ជនជាតិខ្មែរ​កាន់​លិខិតឆ្លងដែន​N ០០០៩៦២៦៩ និង​កាន់​អត្ត​ស​ញ្ញណ​ប័ណ្ណ​លេខ​១៩០៧១៣៧៣៣ មាន​លំនៅ​ភូមិ​រោង​ម៉ា​ស៉ី​ន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។ ស្ត្រី​រូបនេះ​ត្រូវបាន​លោក តេង ប៊ុន​ថុ​ន ស្នងរ​រង​ខេត្តរតនគិរី​ចោទប្រកាន់ថា បាន​ចោទប្រកាន់ថា​រូបលោក​រំលោភបំពាន​ទៅលើ​រូបរាងកាយ​របស់​នាង​ក្នុងអំឡុង​ដែល​នាង​បំរើ​ការងារ​នៅក្នុង​ផ្ទះ​របស់លោក​កន្ល​ង​មក​និង​បាន​គម្រាមកំហែង​ទារ​យក​ទឹកប្រាក់​ចំនួន​បួន​ពាន់​ដុល្លា​ដើម្បី​បញ្ចប់រឿង​។​

​ទោះយ៉ាងណា​ការចោទប្រកាន់​ខាងលើនេះ​លោក តេង ប៊ុន​ថុ​ន ស្នងរ​រង​ខេត្ត បាន​ច្រានចោល និង​បដិសេធ​ទាំងស្រុង ទៅលើ​ការចោទប្រកាន់​របស់​ស្ត្រី​ឈ្មោះ​លី ស្រី​ភាព នេះ​។ ហើយ​ករណីនេះ​លោក​បាន​បំភ្លឺថា ទាំងនេះ​ជា​ពាក្យ​ចោទប្រកាន់​ដែល​ពុំមែន​ជាការ​ពិត​នោះទេ ។ លោក​បន្តថា ស្ត្រី​ម្នាក់នេះ​មាន​ចេតនា​ប្រើ​វិធី​ថោកទាប ក្លែង​រឿងហេតុ​ឡើង ដើម្បី​គាប​យកលុយ​ចំនួន​បួន​ពាន់​ដុល្លា​សហរដ្ឋ​អា​រិ​ក ដោយ​គម្រាម​ចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ តា​មកា​សែក ដោយ​ស្ត្រី​រូប​នោះបាន​សហការ​ជាមួយ យក​ក្រុម​អ្នក​សា​ព័ត៌មាន​ចំនួន​៥​រូប ជួយ​ជ្រោមជ្រែង នៅ​ពី​ក្រោយខ្នង​គាប​យកប្រាក់​ពី​រូបលោក​។ ដោយឡែក​ករណីនេះ​បានធ្វើ​ឲ្យ​រូបលោក​ប៉ះពាល់​កិត្តិយស​យ៉ាងធ្ងន់ធ្ងរ​។​

​លោក តេង ប៊ុន​ថុ​ន ស្នងរ​រង​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ​លី ស្រី​ភាព​កន្លងមក បាន​មកសុំ​ស្នាក់នៅ​អាស្រ័យ មើលថែទាំ​កូនក្មេង​២​នាក់​នៅផ្ទះ​របស់លោក ដែលមាន​រយ​:​ពេល​៦​ខែ ដោយ​គិត​ចាប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ដោយបាន​ធ្វើលិខិត សាកល្បង​ការងារ​យ៉ាង​ត្រឹមត្រូវ ហើយ​ស្ត្រី​រូបនោះ​បាន​បំពេញការងារ​បានតែ​៣​ខែ​ប៉ុណ្ណោះ ហើយ​បាន​លួច​រត់​ទៅផ្ទះ​វិញ​ដោយ​គ្មាន​ការ​អនុ​ញ្ញ​ត​ត្រឹមត្រូវ​ពី​រូបលោក​នោះទេ​ដោយ​អះអាងថា​ខ្លួន​ឈឺ​។ លោក​បន្តទៀតថា ក្រោយមក​ក៍​លេចមុខ​ស្ត្រី​ម្នាក់នេះ តាម​សម្លេង​ទូរស័ព្ទ​មកសុំ​ការងារ​ធ្វើ​បន្ត​ប៉ុន្តែ​លោក​មិនបាន​អនុ​ញ្ញ​ត​ទេ ដោយ​លោក​រក​បុ​រគ្គ​លឹក​ថ្មី​មក​បំពេញបាន​ហើយ​។ ករណីនេះ​បានធ្វើ​ឲ្យ​នាង​ខឹង​រក​វិធី​រៀប​គម្រោង​ធ្វើបាប​លោក​ស្នងការរង​តែម្តង​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​យើង​កំពុង​ស្វែងរក​ការបំភ្លឺ​ពី​ស្ត្រី​ជាប់ចោទ​៕ លីវ​ណ្ណៈ​

KA-17-03-2016-30 ស្ត្រីជាប់ចោទឈ្មោះ ​លី ស្រី​ភាព

KA-17-03-2016-31 KA-17-03-2016-32 KA-17-03-2016-33 ​លោក តេង ប៊ុន​ថុ​ន ស្នងរ​រង​ខេត្ត​រតនគិរី​

  • ស្ត្រី​ម្នា​ក់រង​ការចោទប្រកាន់ថា​ប្រឌិត​រឿង​ក្លែងក្លាយ និង​គម្រាម​ទារប្រាក់​ចំនួន​៤​ពាន់​ដុល្លា​ពី​លោក​តេង ប៊ុន​ថុ​ន ស្នងការរង​នគ​បាល​ខេត្តរតនគិរី​ដោយ​ចោទថា​រំលោភបំពាន​ទៅលើ​រូបរាងកាយ​已关闭评论
  • 13 views
  • Hide Sidebar
    A+