​FFC ​សល់​​ប្រាក់​​​​ជាង​១​លាន​ដុល្លារ​​ បន្ទាប់​ពី​ចំណាយ​​​ប្រចាំ​​ឆ្នាំ​២០១៥

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ( FFC)បាន​បង្ហាញ​​ទាំង​ពី​​​​ប្រាក់​ចំណូល និង​ចំណាយ​ប្រចាំ​ឆ្នាំ​២០១៥​ដែល​ការ​បង្ហាញ​នេះ​ធ្វើ​ឡើង​​ក្នុង​​មហាសន្និបាតបូក​សរុប​ការ​ងារ​​ប្រចាំ​២០១៥ និង​លើក​ទិសដៅ​ប្រចាំ​ឆ្នាំ​២០១៦ របស់​សហព័ន្ធ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​ភ្នំពេញ​។

 

​FFC ​សល់​​ប្រាក់​​​​ជាង​១​លាន​ដុល្លារ​​ បន្ទាប់​ពី​ចំណាយ​​​ប្រចាំ​​ឆ្នាំ​២០១៥

យោង​តាម​​របាយ​ការណ៍​​បូក​​សរុប​ការងារ​​និង​ចំណូល​-​ចំណាយ​​ប្រចាំ​ឆ្នាំ​២០១៥ របស់​ FFC ​បាន​បង្ហាញថា៖

-​​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​​​ទទួល​ចំណូល​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ( FIFA ) ​ចំនួន ១,២២៥,៣៨០ ដុល្លារ​អាមេរិក។
-​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ​ទទួល​ចំណូល​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ី ( AFC ) ​ចំនួន ២៧៨,៣៩១​ ដុល្លារ​អាមេរិក។
-​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ទទួល​ចំណូល​​ពី​សហព័ន្ធ​​កីឡា​បាល់ទាត់​អាស៊ាន( AFF )  ចំនួន ១៤៣,៣៣២ ដុល្លារ​អាមេរិក​។
-​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ទទួល​ចំណូល​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ជប៉ុន (JFA ) ​ចំនួន ២០,០០០ ដុល្លារ​អាមេរិក។
-​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ទទួល​ចំណូល​ពី​​​ការ​ឧបត្ថម្ភ​ពី​​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​សកម្មភាព​ផ្សេង​ៗ របស់​ FFC ​ចំនួន ២,៤២៨,៩៣៤ ​ដុល្លារ​អាមេរិក​។​
-​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ទទួល​ចំណូល​​ពី​សប្បុរសធម៌​​ចំនួន ២០៩,៣៨១ ដុល្លារ​អាមេរិក​។
​​សរុប​​ប្រាក់​ចំណូល​​ទាំង​អស់​ប្រចាំ​ឆ្នាំ​២០១៥​គឺ​ ៤,៣០៥,៤១៩​ ​ដុល្លារ​អាមេរិក

 

ចំណែក​ចំណាយ​​សម្រាប់​ឆ្នាំ​​២០១៥ វិញ​គឺ​៖
- ​ការ​ចំណាយ​ទៅ​លើ​ បច្ចេកទេស​ និង​​អភិវឌ្ឍ​​​ន៍ (វគ្គ​គ្រូ​ និង​អាជ្ញាកណ្ដាល​) ១,៩៩៧,៣៧១  ​ដុល្លារ​អាមេរិក​។
– ​ការ​ចំណាយ​ទៅ​លើ រដ្ឋបាល​ទូទៅ ១,០៣២,១២៨​ ​ដុល្លារ​អាមេរិក​។
– ​ការ​ចំណាយ​ទៅ​លើ មជ្ឍមណ្ឌល​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ ៨៤,៧០៩ ​ដុល្លារ​អាមេរិក​។
– ​ការ​ចំណាយ​ទៅ​លើ សាលា​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ (Acedemy) ១៥១​, ១៥៧​។
– ​ការ​ចំណាយ​​សរុបគឺ​​​​ ៣,២៦៥,៣៦៦ ​ដុល្លារ​អាមេរិក។ សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បង្ហាញ​ពិស្តារ​​រាល់​ការ​ចំណាយ​ទាំង​អស់​ប្រចាំ​ឆ្នាំ​២០១៥ ប៉ុន្តែ​ Sabay បាន​បង្ហាញ​ចំណុច​សំខាន់​ៗ​តែ​ប៉ុណ្ណោះ។

 

ដូច្នេះ​ សហព័ន្ធ​បាល់ទាត់​កម្ពុជា នៅ​សល់​ប្រាក់​ចំនួន ១,០៤០,០៥២ ដុល្លារ​អាមេរិក សម្រាប់​​ការ​ប្រើ​ប្រាស់​របស់​សហព័ន្ធ​នា​​​ពេល​ខាង​មុខ​ទៀត៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​