Arsenal អាច​វាយ​បក​យក​ឈ្នះ Barcelona បាន​ឬ​អត់​យប់​នេះ?

ក្រុម​ជើង​ឯក​ចាស់ Barcelona នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Nou Camp របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ​កាំ​ភ្លើង​ធំ Arsenal ​នា​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ ជើង​​ទី​២ នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

Arsenal អាច​វាយ​បក​យក​ឈ្នះ Barcelona បាន​ឬ​អត់​យប់​នេះ?

 

កាល​ជើង​ទី​១ នៅ​ទឹកដី​របស់​អង់គ្លេស Barcelona បាន​បំបាក់​ម្ចាស់​ផ្ទះ Arsenal​ ២-០ រួច​ហើយ ដូច្នេះ​យប់​នេះ​​នៅ​ទឹក​ដី​អេស្ប៉ាញ ពួក​គេ​សង្ឃឹម​ខ្ពស់​ថា​នឹង​​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម។​ ​យ៉ាងណា​ក៏​ដោយ​ Luis Enrique បាន​ដាស់​តឿន​កូន​ក្រុម​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​កីឡាករ Mesut Özil និង Alexis Sánchez ដោយលោកបាន​អះអាង​ថា ការ​នាំ​មុខ Arsenal មុន២-០ មិនមែន​ជា​រឿង​ដែល​អាច​ប្រហែស​បាន​នោះ​ទេ។

 

Arsenal អាច​វាយ​បក​យក​ឈ្នះ Barcelona បាន​ឬ​អត់​យប់​នេះ?

 

​សម្ដី​អ្នក​ចាត់​ការ

 

លោក Luis Enrique បាន​ឲ្យ​ដឹង​ថា៖ “ជ័យជម្នះ២-០ គឺជា​លទ្ធផលវិជ្ជមាន តែ​យ៉ាងណា​យើង​មិន​អាច​ប្រហែស​បាន​ទេ។ គូ​ប្រកួត​យើង​គឺជា​ក្រុម​ខ្លាំង ដូច្នេះ​ត្រូវ​តែ​លេង​ឲ្យ​ល្អ ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត។ យើង​ត្រូវ​ប្រយ័ត្ន​ការ​លេង​វាយ​បក​លឿនៗ (Counterattack) ពិសេស​គឺ​ពី​សំណាក់កម្លាំង​ស្នូល​របស់​គេ​២​នាក់ មាន Ozil និងAlexis”។

 

Arsenal អាច​វាយ​បក​យក​ឈ្នះ Barcelona បាន​ឬ​អត់​យប់​នេះ?

 

លោក Arsene Wenger បាន​និយាយ​ថា៖ “គន្លឹះ​សំខាន់​របស់ Arsenal គឺ​ត្រូវ​មាន​ខ្សែ​ការពារដែល​រឹងមាំ ដោយសារ​យើង​ត្រូវការ​វាយ​សម្រុក​ច្រើន ហើយ Barca ជា​ក្រុម​ខ្លាំង​ខាង Counterattack”។

 

ជើងកីឡាករ៖
ម្ចាស់​ផ្ទះ Barcelona នឹង​អវត្តមាន​កីឡាករ​៣​រូប​គឺ Rafinha (របួស​ជង្គង់), Sandro (របួស​សរសៃ​ពួរ), Piqué (ជាប់​ពិន័យ)។ ដូច្នេះ​ជម្រើស​១១នាក់​របស់​ពួកគេ​អាច៖ Ter Stegen; Alves, Mathieu, Mascherano, Alba; Busquets; Rakitić, Iniesta; Messi, Suárez និងNeymar។

 

 

Arsenal អាច​វាយ​បក​យក​ឈ្នះ Barcelona បាន​ឬ​អត់​យប់​នេះ?

 

ក្រុម​ភ្ញៀវ Arsenal មាន​របួស​កីឡាករ​ជា​ច្រើន​ដូចជា៖ Ramsey, Cech, Cazorla, Oxlade-Chamberlain, Rosický, Wilshere, និងChambers។ ជម្រើស​ ១១នាក់​របស់​ពួក​គេ​អាច៖ Ospina; Bellerín, Mertesacker, Koscielny, Monreal; Coquelin, Elneny; Campbell, Özil, Sánchez; Giroud។

 

 

Arsenal អាច​វាយ​បក​យក​ឈ្នះ Barcelona បាន​ឬ​អត់​យប់​នេះ?

 

ប្រវត្តិជួបគ្នា៖ – ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា៨​ដង នៅ​ក្របខ័ណ្ឌ​អឺរ៉ុប ដោយ​ក្នុង​នោះ Barcelona ឈ្នះ៥ ស្មើ២ និង​ Arsenal ឈ្នះ​១។ កាល​ប៉ះ​គ្នា​ឆ្នាំ​២០១១ នៅ​ UEFA Champions League គឺ Arsenal ឈ្នះ​ ២-១ នៅ​ទឹក​ដី​អង់គ្លេស តែ​ចាញ់​ ១-៣នៅអេស្ប៉ាញ៕

 

ព្យាករ​គូ​នេះ​គឺ៖ Barcelona ៣ -១ Arsenal , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ចុចអាន៖ Simeone៖ Atletico ទាត់​ប៉េណាល់ទី​យប់​មិញ អត់​បាន​​ហ្វឹកហាត់​ទេ

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ UEFA