ពី​បុរស​ពិការ​ដៃ​ទាំង​​​សង​ខាង តែ​អាច​​​ប្រើ​ជើង​​​​ប៉ាក់​រូប​​​​​យ៉ាង​ស្ទាត់​ជំនាញ​

បុរស​ពិការ​​ដៃ​ម្នាក់​ បាន​​ធ្វើ​​ឲ្យ​បណ្ដា​​​សាធារណជន​​នៅ​ផ្លូវ​ទី​ក្រុង​ Changsha ខេត្ត​​ Hunan ប្រទេស​ចិន​​ជា​ច្រើន​​​​​ឈរ​​ទស្សនា​ ​និង​​​ល្បី​ពេញ​​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចិន​ បន្ទាប់​ពី​បង្ហាញ​ទេពកោសល្យ​​​ដៃ​​​ប៉ិន​ប្រសប់​​​​ខាង​ប៉ាក់​​​​​រូប​។

 

ពី​បុរស​ពិការ​ដៃ​ទាំង​​​សង​ខាង តែ​អាច​​​ប្រើ​ជើង​​​​ប៉ាក់​រូប​​​​​យ៉ាង​ស្ទាត់​ជំនាញ​
 

​​​​​​​តាម​សារព័ត៌មាន NetEase បុរស​ខាង​លើ​​មាន​ឈ្មោះ​ ​Xiaolou ​ត្រូវ​បាន​​វះ​កាត់​​ដៃ​​​​ទាំង​សង​​ខាង​ចោល​​តាំង​ពី​អាយុ​៥​ឆ្នាំ​ ដោយ​សារ​ឆក់​ចរន្ត​អគ្គិសនី​ខ្លាំង។ ចាប់​តាំង​ពី​​នោះ​មក លោក​​​ត្រូវ​រៀន​ប្រើ​ជើង​​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ជា​ស្លៀក​ពាក់ និង​ញ៉ាំ​អាហារដោយខ្លួនឯង។

 

នៅ​អាយុ​២១​ឆ្នាំ ជីវិត​ជា​អ្នក​ដេរ​បាក់​របស់​​ Xiaolou បាន​ចាប់​ផ្ដើម​នៅ​ពេល​​លោក​​ចាប់​អារម្មណ៍​លើ​ការងារ​ដេរ​ប៉ាក់​ពី​អ្នក​ជិត​ខាង​ម្នាក់។ Xiaolou បាន​​រៀន​ពី​អ្នក​ជិត​ខាង​ដោយ​លោក​បាន​ទិញ​សម្ភារៈ​​​និង​ព្យាយាម​អនុវត្ត​​​ខ្លួន​​ឯង​នៅ​​ផ្ទះ។

 

​​​​​​​​​​​​​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ Xiaolou បាន​ចេះ​​វិធី​ដេរ​ប៉ាក់​​​ដោយ​ប្រើ​ជើង និង​សម្រេច​ស្នាដៃ​​នៅ​អាយុ​២៤​ឆ្នាំ។ Xiaolou ​បាន​លក់​ស្នាដៃ​ប៉ាក់​រូប​លើ​កន្សែង​​ជា​លើក​ដំបូង​របស់​ខ្លួន​​នៅ​ទី​ក្រុង​សៀងហៃ ដោយ​ទទួល​​បាន​​ពី​អតិថិជន​​​ម្នាក់​​​ឲ្យ​តម្លៃ​ចំនួន​១ពាន់​យាន់ (១៥៤​ដុល្លារ) ។ ចាប់​តាំង​ពី​នោះ​​​មក​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​​ Xiaolou​ បន្ត​ធ្វើ​ការងារ​​​ត​ទៅ​ទៀត​និង​សង្ឃឹម​ថា​នឹង​អាច​រក​លុយ​ទិញ​ម៉ាស៊ីន​​បោក​ខោ​អាវ​ជូន​ម្ដាយ​របស់​ខ្លួន និង​​គ្រោង​បង្កើត​អាជីវកម្ម​​​​​ដេរ​ប៉ាក់​មួយ​​ឡើង​៕

 

ពី​បុរស​ពិការ​ដៃ​ទាំង​​​សង​ខាង តែ​អាច​​​ប្រើ​ជើង​​​​ប៉ាក់​រូប​​​​​យ៉ាង​ស្ទាត់​ជំនាញ​

ពី​បុរស​ពិការ​ដៃ​ទាំង​​​សង​ខាង តែ​អាច​​​ប្រើ​ជើង​​​​ប៉ាក់​រូប​​​​​យ៉ាង​ស្ទាត់​ជំនាញ​

 

ពី​បុរស​ពិការ​ដៃ​ទាំង​​​សង​ខាង តែ​អាច​​​ប្រើ​ជើង​​​​ប៉ាក់​រូប​​​​​យ៉ាង​ស្ទាត់​ជំនាញ​

 

ពី​បុរស​ពិការ​ដៃ​ទាំង​​​សង​ខាង តែ​អាច​​​ប្រើ​ជើង​​​​ប៉ាក់​រូប​​​​​យ៉ាង​ស្ទាត់​ជំនាញ​

 

ចុចអាន៖  ​​រូប​ភាព​បុគ្គលិក​ហាង​បឺហ្គឺ​បញ្ចុក​​​​នំ​​​ទៅ​អតិថិជន​ពិការ​ដៃ​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​​​