៥ យ៉ាង​ធ្វើ​ឲ្យ​គូស្នេហ៍​កាន់តែ​ស្និទ្ធស្នាល​គ្នា​

6 Videos


​បើទោះជា​អ្នក​ទើប​រៀបការ​ថ្មីថ្មោង​ឬ​រៀបការ​ច្រើន​ឆ្នាំ​ហើយ​ក្តីជីវិត​ផ្លូវភេទ​របស់​អ្នក​ពិតជា​ថយចុះ​ខ្លះៗ​ ហើយ ។ ប្រការ​ទាំងអស់នេះ​វា​គឺជា​រឿង​ធម្មតា​និងជា​រឿង​ធម្មជាតិ​ដូច្នេះ​បើ​អ្នកមាន​បញ្ហា​នេះ​ចូរ​អ្នក​កុំ​ភ័យ​អីជាពិសេស​នៅពេល​អ្នក​ថយថាមពល​ជីវិត​លើ​គ្រែ ។ ប្រសិនបើ​អ្នក​មិនមាន​បញ្ហា​រកាំរកូស​ណា​ធំដុំ​ក្នុង​ទំនាក់ទំនង​ស្នេហាវា​អាច​បណ្តាលមកពី​បញ្ហា​ផ្សេង​នៃ​បញ្ហា​សុខភាព​របស់​អ្នក​ហើយ​ដូចជា​ភាពឈឺចាប់​រាងកាយឬការប្រើប្រាស់​ថ្នាំ​ច្រើនពេក​ក៏​វា​បណ្តាលឱ្យ​ថយ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ដែរ ។
​ទោះជា​យ៉ាងនេះ​ក្តី​បើ​អ្នក​ប​ពា្ឈ​ប់​ការប្រើប្រាស់​ថ្នាំ​មួយរយៈនោះ​ជីវិត​លើ​គ្រែ​របស់​អ្នកនឹង​ត្រឡប់​មករក​ភាព​ដើម​វិញ​មិន​ខាន ។ ប៉ុន្តែ​បើ​អ្នក​ចង់​មាន​ដំណោះស្រាយ​ប្រសើរ​ជាង​មុន​ចូរ​អ្នក​សាកល្បង​តាម ចំណុច​ដូចខាងក្រោម ៖

M88


១-​សាកល្បង​អ្វីដែល​ថ្មី
​ចូរ​សាកល្បង​នូវ​អ្វីដែល​ថ្មី​ជាមួយ​ដៃគូរ​របស់​អ្នកនោះ​វា​អាចធ្វើឱ្យ​ជីវិត​លើ​គ្រែ​របស់​អ្នក​បាន​ប្រសើរ​មួយកម្រិត​ផងដែរដូចជា​ការធ្វើ​ម៉ាស្សា​ឱ្យ​គ្នា​ទៅវិញទៅមក​ការនិយាយ​លេងសើច​ឬ​ជិះ​កង់​កម្សាន្ត​ជាមួយគ្នានិងសកម្មភាព​ផ្សេងៗ នោះ​អ្នក​នឹងមាន​ថាមពល​រីករាយ​ឡើងវិញ​ដែល​វា​អាច​ជំរុញ​ដល់​ការឈានទៅរក​ថាមពល​កម្រើក​ឡើងវិញ​ចំពោះ​ជីវិត​លើ​គ្រែ ។​

២- ហាត់ប្រាណ​ជាមួយគ្នា
​ការរត់​ហាត់ប្រាណ​ជាមួយគ្នា​គឺជា​វិធី​ប្រសើរ​បំផុត​ព្រោះ​ក្រៅពី​ជួយ​ឱ្យ​ជីវិត​អ្នកមាន​ភាព​រីករាយហើយ​នោះ​វា​ក៏​ជួយ​ជំរុញ​និង​ដាស់​អារម្មណ៍​ផ្លូវភេទ​មួយកម្រិត​ដែរ ។ អ្នក​អាច​ហាត់ប្រាណ​ជាមួយគ្នា​ដូចជា​ហាត់​រាំ ដើរ​តិចៗ​ឬ​ហែល​ទឹក​ជាមួយគ្នា​និងងូតទឹក​ក្នុង​បន្ទប់ទឹក​នៅផ្ទះ​តែ​ពីរ​នាក់​ក្តី ។

៣-​រំឭក​នូវ​កាយវិការ​សិច​ស៊ី​របស់​អ្នក
​នៅពេលដែល​អ្នកជា​ប់រ​វល់​ការងារ​ខ្លាំង​ទោះជា​ការងារ​សាលា ការងារ​ផ្ទះ កិច្ចសន្ទនា​របស់​អ្នកអាច​នឹងមិន​មាន​ភាព​ផ្អែម​ល្អែ​ម​គ្រប់ពេល​ឡើយ ។ ដូច្នេះ​អ្នក​គួរ​ចំណាយ​ពេលខ្លះ​និយាយ​ជាមួយ​ដៃគូ​ប្តី​ឬ​ប្រពន្ធ​របស់​អ្នក​ឡើងវិញ ព្រោះ​វា​នឹង​អាចជួយ​ឱ្យ​សុភមង្គល​លើ​គ្រែ​និង​សុភមង្គល​គ្រួសារ​របស់​អ្នក​ប្រសើរឡើង ។ ដូច្នេះ​អ្នក​ត្រូវ​គិត​ងាក​ទៅ​លៃលក​ពេលណា​មួយ​ដែល​អ្នក​ធ្លាប់​បញ្ចេញ​ឥរិយាបថ​សិច ស៊ី​ដាក់​ដៃគូ​អ្នក​ហើយ​ប្រសិនបើ​វា​មិនបាន​ផល​អ្វី​ពី​ដៃគូ​របស់​អ្នក​ទេ អ្នក​អាចមាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ហើយ ។ ដូច្នេះ​អ្នក​ត្រូវ​ចេះ​រក​វិធី​កែខៃ​បង្កើតឱ្យមាន​អារម្មណ៍​ត្រេកត្រអាល​នឹង​គ្នា​នៃ​ទំនាក់ទំនងជាថ្មី​ឡើងវិញ ។​

៤- និយាយ​ពី​ជីវិត​និង​សុខភាព​ផ្លូវភេទ​របស់​អ្នក
​បើ​និយាយ​ពី​មូល​ហេតុដែល​អ្នក​មិនសូវ​ជាមាន​សកម្មភាព​រួមភេទ​ញឹកញាប់​ដូច​សព្វដង​ទេវា​អាច​មានន័យថា​អ្នក​បាន​ចុះខ្សោយ​នូវ​ចំណង់​អារម្មណ៍​នៃ​ការទុកចិត្ត​និងក្តី​ស្រឡាញ់​ពី​ដៃគូ​អ្នកខ្លះៗ​ហើយ​ប៉ុន្តែ​វា​ក៏​អាច​បណ្តាលមកពី​កត្តា​សុខភាព​ផងដែរ ។ ប្រសិនបើ​អ្នក​អាក់អន់ចិត្ត​ចំពោះ​ដៃគូ​ដែល​ចូល​ផ្ទះ​យប់​ជ្រៅ​ឬ តែងតែ​រវល់​ទោះជា​នៅ​ថ្ងៃ​ឈប់សម្រាក​ក្តី​នោះ វា​ក៏​ជា​កត្តា​មួយ​រួមចំណែក​ដល់​សុភមង្គល​គ្រួសារ​និង​សុខភាព​ផ្លូវភេទ​ដែរ ។ ដូច្នេះ​អ្នក​ត្រូវ​កសាង​ទំនុក​ចិត្តនឹង​គ្នា​ឡើងវិញ​ដោយ​កុំ​បង្កបញ្ហា​និង រករឿង​ជាមួយ​ដៃគូ​អ្នក​ថែមទៀត​ដោយសារតែ​ការ​រវល់​នោះ ព្រោះ វា​រឹងរឹតតែ​ធ្វើឱ្យ​អ្នក​ទាំងពីរ​កាន់តែ​ខឹង​និង​អស់​អារម្មណ៍​នឹង​គ្នា​ថែមទៀត ។ ដូច្នេះ​អ្នក​ត្រូវ​ចេះ​រក​វិធី​អ្វី​ថ្មី​ដើម្បី​ទាក់ទាញ​ឱ្យ​គាត់​ឬ​នាង​នៅផ្ទះ​បាន​ញឹកញាប់​និងបង្ក​បរិយាកាស​រីករាយ​ជាមួយគ្នា ។

៥-​ចេះ​ឆក់​ពេលវេលា​សម្រាប់​សុខភាព​ផ្លូវភេទ​
​នៅពេល​ជីវិត​ផ្លូវភេទ​អ្នក​ហាក់ដូចជា​ចាក​ឆ្ងាយ​ពី​សុភមង្គល​លើ​គ្រែ​បន្តិច​ហើយ​នោះ អ្នក​គួរ​ចេះ​លៃ លក​ពេលវេលា​ខ្លះ​នៅ​ជាមួយគ្នា អ្នក​ត្រូវ​ចេះ​រៀបចំ​កាលវិភាគ​យ៉ាងហោចណាស់​ចំណាយពេល​ឱ្យបាន​ពី ១ ទៅ ២ ម៉ោងជាមួយ​ដៃគូ​អ្នក ។ អ្នក​អាច​គេង​ជាមួយគ្នា​នៅពេល​រសៀល​យប់​ឬ​នៅទីណា​ក៏បាន ដូចជា​ប្តូរ​បរិយាកាស​ទៅ​គេង​នៅ​បន្ទប់​សណ្ឋាគារ​ឬ​រមណីយដ្ឋាន​ណា​ក៏បាន ដើម្បី​រក្សា​ទំនាក់ទំនង​និង​សុភមង្គល​ក្នុង​គ្រួសារ ៕