បទ «វ៉ែនតាខ្មៅ អាវស្បែក» របស់ ឱក សុគន្ធកញ្ញា ទាក់ទាញការចាប់ រម្មណ៍ច្រើននៅលើ Facebook

ភ្នំពេញៈ បទចម្រៀងមួយបទ របស់កំពូលតារា ចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ដែលមានចំណងជើងថា «វ៉ែនតាខ្មៅអាវស្បែក » បានចេញជា MV ហើយដោយត្រៀម ចេញលក់នៅលើទៅផ្សារ ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ ដោយបទចម្រៀង មួយបទនេះ បានឆ្លុះបញ្ចាំង ពីភាពហ៊ឺហារស៊ីវិល័យ របស់នាង សមបែបនារីសម័យថ្មី ។

តាមរយៈបទចម្រៀង បានសរបញ្ជាក់ឲ្យឃើញថា តារាចម្រៀងស្រស់សោភា សម្តីផ្អែមល្ហែម កញ្ញា ឱក សុគន្ធកញ្ញា ចូលចិត្តតុបតែងខ្លួន បែបស៊ីវិល័យ អាវស្បែក ម៉ូដសក់ស្រស់ស្អាត និងមានស្ទាយ៍វែនតា ដែលជាស្ទាយ៍ កំពុងពេញនិយម និងទាក់ទាញការ ចាប់អារម្មណ៍ច្រើន សម្រាប់ស្រទាប់ យុវវ័យ ជាពិសេសអ្នកលេង Facebook បានចុចLike &Comment យ៉ាងច្រើន ។

ចង់ដឹងថាទឹកដមសំនៀង និងកាយវិការសម្តែងខារ៉ាអូខេ របស់តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា មានភាពហ៊ឺហារ ជាមួយការតុបតែងខ្លួន ជាមួយអាវស្បែក និងវ៉ែនតា ស្រស់ស្អាត យ៉ាងណា តោះទៅទស្សនា ជាមួយ Looking TODAY ទាំងអស់គ្នា ៕

បទ «វ៉ែនតាខ្មៅ អាវស្បែក» របស់ ឱក សុគន្ធកញ្ញា ទាក់ទាញការចាប់ រម្មណ៍ច្រើននៅលើ Facebook

បទ «វ៉ែនតាខ្មៅ អាវស្បែក» របស់ ឱក សុគន្ធកញ្ញា ទាក់ទាញការចាប់ រម្មណ៍ច្រើននៅលើ Facebook