តើអ្នកដឹង​ទេ​ថា សណ្ដែកដី​ជួយ​បញ្ចុះ​ទម្ងន់ និង​ ប្រឆាំង​ភាព​ចាស់ ?

មនុស្ស​ភាគច្រើន​តែង​គិតថា សណ្ដែកដី​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ​ខ្ពស់​ហួស ដូច្នេះ​ហើយ​ចំពោះ​អ្នក​ដែល​ចង់​បញ្ចុះទម្ងន់​ពិសេស​អ្នក​ធាត់​មិន​ត្រូវ​ទទួល​ទាន​សណ្ដែក​ដី​ឡើយ​។ ប៉ុន្ដែ​ថ្មីៗ​នេះ​ពួក​អ្នកជំនាញការ​ជាច្រើន​បាន​សង្កត់ធ្ងន់ថា សណ្ដែកដី និង​បណ្ដា​ផលិតផល​ពី​សណ្ដែ​ដី​អាចជួយ​គ្រប់គ្រង​ទម្ងន់ និង​ជួយ​ទប់ស្កាត់​ភាពធាត់​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ក្រុម​អ្នកជំនាញ​ជីវជាតិ​ការ​របស់​អាមេរិក​បានឲ្យដឹងថា មហាវិទ្យាល័យ​Harvard មហាវិទ្យាល័យ​សុខាភិបាល​សាធារណៈ និង​មន្ទីរពេទ្យ​សម្ភព​ប៊ូ​ស្ដុន​បាន​ធ្វើ​ការពិសោធន៍ម​នុស្ស​១០១​នាក់ រួម​ទាំង​បុរស និង​ស្ដ្រី​មជ្ឈិមវ័យ ដោយ​ចែក​ជា​ពីរ​ក្រុម មួយក្រុម​ឲ្យទទួល​ទានរ​បប​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់​( បន្លែ សាច់ …) និង​មួយ​ក្រុម​ទៀត​ទទួលទាន​ពួក​គ្រាប់ (​ប្រេង​សណ្ដែកដី ប័រ​សណ្ដែកដី គ្រាប់​ចម្រុះ បន្លែ​….) ។ ក្រោយ​រយៈពេល​៦​ខែ ក្រុម​ទាំងពីរ​បាន​ស្រក​ទម្ងន់​១១​គីឡូក្រាម បើ​ប្រៀប​នឹង​ទម្ងន់​មធ្យម​។ ប៉ុន្ដែ​មួយឆ្នាំ​បន្ទាប់ពីនោះ ក្រុមទី​១​កើន​ទម្ងន់​ឡើងវិញ ចំណែក​ក្រុម​ទី​២ (​ទទួលទាន​សណ្ដែកដី​) មិន​ឡើង​ទម្ងន់​វិញ​ឡើយ​។ រឿង​នោះ​បង្ហាញថា សណ្ដែកដី​មាន​ឥទ្ធិពល​បញ្ចុះទម្ងន់​ដ៏​មាន​ប្រសិទ្ធភាព​។​

១. សណ្ដែកដី​អាច​បញ្ចុះទម្ងន់ៈ ពួក​ជំនាញការ​ជីវជាតិ​បាន​រកឃើញ​អាស៊ីតហ្វូលិក​ក្នុង​សណ្ដែកដី វា​ផ្ទុក​យ៉ាង​ច្រើន​នូវ​អាស៊ី​ត​ដែល​ធ្វើ​ឲ្យ​ចុះ​កូ​ឡេ​ស្ដេ​រ៉ូល​ក្នុងឈាម​។ ក្រៅពី​អាស៊ីតហ្វូលិក​សណ្ដែកដីក៏​ផ្ទុក Cellulose មាន​ប្រយោជន៍​ច្រើន​ដែល​មាន​តួនាទី​ខាង​សារជាតិ​សំណល់​ផ្លូវ​ពោះវៀន មិន​បង្ក​ឲ្យ​ធា​ត់​។​

២. ប្រឆាំង​ភាព​ចាស់ៈ សណ្ដែកដី​ផ្ទូក Polyphenol ធម្មជាតិ ក្រៅពី​បន្ថយ​ការរួម​ផ្ដុំ​ប្លា​ស្មា ការពារ​បេះដូង នៅ​មាន​ឥទ្ធិពល​ប្រឆាំង​ភាពចំណាស់​បាន​យ៉ាង​ល្អ​។ ជនជាតិ​អា​មេរិ​ចាត់ទុក​សណ្ដែកដី​ដូចជា អាហារ​ប្រឆាំង​ភាព​ចំណាស់​មួយ​ក្នុងចំណោម​អាហារ​ប្រឆាំង​ភាពចំណាស់​១០០​ដែល​ទូទៅ និង​មាន​ប្រសិទ្ធភាព​បំផុត​។ ក្រៅពី​នេះ​សណ្ដែកដី​នៅ​ជួយ​គ្រប់គ្រង​ជម្ងឺ​ទឹកនោម​ផ្អែម​។ សាស្ដ្រាចារ្យ​មួយរូប​នៅ​មហាវិទ្យាល័យ Oxford Brookes បាន​ដំណើរការ​ស្រាវជ្រាវ​មួយ​លើ​មុខសញ្ញា​៣៥៦​នាក់ ក្នុងនោះ​២០៣ នាក់​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​។ ក្រោយ​រយៈពេល​១០​សប្ដាហ៍ Glycated hemoglobin របស់​ពួកគេ​ថយ​ចុះ​នៅ ០.៤% fructosamine ថយចុះ ០.២ mmol/​លីត្រ​។​

៣. តុល្យភាព​របប​ជីវជាតិៈ សណ្ដែកដី​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​សារជាតិ​រ៉ែ​។ បច្ចុប្បន្ន​ពួក​អ្នក​ខ្វះ​ជីវជាតិ​លើ​ពិភពលោក​ច្រើនតែ​ស្ថិតក្នុង​៤​ក្រុម​៖​ទី​.១ បាត់​តុល្យភាព​ប្រូតេអ៊ីន ទី​.២ ខ្វះ​វីតាមីន ទី​.៣ ខ្វះ​ជាតិ​ដែក ទី​.៤ ខ្វះ​អ៊ីយ៉ូដ ។ ប្រការ​គួរឲ្យភ្ញាក់ផ្អើល​គឺ​ការខ្វះ​ជីវជាតិ​ទាំង​៤​នេះ សុទ្ធ​តែ​អាច​បំពេញ​ដោយ​វិធី​ទទួលទាន​សណ្ដែកដី​។ សណ្ដែកដី​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​គុណភាព​រួមមាន​ទាំង​អាស៊ីតហ្វូលិ​ក វីតាមីន E,B1,B6,B12 ម៉ាញ៉េ​ស្យូម ស្ពាន់ ហ្វូស​ហ្វ័​រ ប៉ូ​តា​ស្យូម ស័ង្កសី ដែក កាល់ស្យូម និង​សារជាតិ​ជីវជាតិ​មួយ​ចំនួន​ទៀត​។​

៤. ការពារ​បេះដូង​មិន​ឲ្យ​របួសៈ ការស្រាវជ្រាវ​មួយ​ចំនួន​ធំ​បានបញ្ជាក់​ថា ប័រ​សណ្ដែកដី និង​បណ្ដា​ផលិតផល​ពី​សណ្ដែកដី​ផ្សេងៗ​អាចជួយ​ការពារ​បេះដូង មាន​ឥទ្ធិពល​ល្អ​ក្នុង​ការបង្ការ​ប្រឆាំង​ជម្ងឺ​សរសៃឈាម​បេះដូង​។ យើង​សុទ្ធតែ​បានដឹងថា ផឹកស្រា​ទំពាំងបាយជូ​ក្រហម​ល្អ​សម្រាប់​បេះដូង​។ ជាក់ស្ដែង​សណ្ដែកដី និង​ស្រា​ទំពាំងបាយជូ​រ​ក្រហម​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម Reseratrol ដូចគ្នា សំខាន់​បំផុត​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​។ ក្នុងពេលនោះ​សណ្ដែកដី​ក៏​ផ្ទុក​បរិមាណ​តូច​មួយ​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេង Isoflavone ដែល​ដើរតួនាទី​ជំនួយ​ក្នុង​ការគ្រប់គ្រង​កម្រិត​កូ​ឡេ​ស្ដេ​រ៉ូល​។

​ដូច្នេះ​ទទួលទាន​សណ្ដែកដី​អាច​ធ្វើឲ្យ​ថយ​ចុះ​កូ​ឡេ​ស្ដេ​រ៉ូល​អាក្រក់ និង​មិន​បង្ក​គ្រោះថ្នាក់​ឲ្យ​កូ​ឡេ​ស្ដេ​រ៉ូល​ល្អ​។ អ្នក​ទទួល​ទាន​សណ្ដែក​ដី និង​ផលិតផល​ពី​សណ្ដែកដី​ជាប្រចាំ​អាច​បន្ថយ​ឲ្យ​ចុះ​កាន់តែ​ទាប​នូវ​អត្រា​កើត​ជម្ងឺ​សរសៃឈាម​បេះដូង​៣៥% ។ ពិសេស​ចំពោះ​ស្ដ្រីអ​ស់រ​ដូវ​ទទួលទាន​សណ្ដែកដី​ជាប្រចាំ​អាច​ធ្វើ​ឲ្យ​ចុះ​អត្រា​កើត​ជម្ងឺ​សរសៃឈាម​៕​

តើអ្នកដឹង​ទេ​ថា សណ្ដែកដី​ជួយ​បញ្ចុះ​ទម្ងន់ និង​ ប្រឆាំង​ភាព​ចាស់ ?

តើអ្នកដឹង​ទេ​ថា សណ្ដែកដី​ជួយ​បញ្ចុះ​ទម្ងន់ និង​ ប្រឆាំង​ភាព​ចាស់ ?

តើអ្នកដឹង​ទេ​ថា សណ្ដែកដី​ជួយ​បញ្ចុះ​ទម្ងន់ និង​ ប្រឆាំង​ភាព​ចាស់ ?

 

តើអ្នកដឹង​ទេ​ថា សណ្ដែកដី​ជួយ​បញ្ចុះ​ទម្ងន់ និង​ ប្រឆាំង​ភាព​ចាស់ ?

ប្រភព៖ cen

  • តើអ្នកដឹង​ទេ​ថា សណ្ដែកដី​ជួយ​បញ្ចុះ​ទម្ងន់ និង​ ប្រឆាំង​ភាព​ចាស់ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: