តើធ្វើ​វិធីបែបណា​ដើម្បី​ដោះស្រាយ​បញ្ហា​គេង​ស្រ​ម៉ុក​?

ការគេងស្រម៉ុកអាចជាបញ្ហាដ៏ធំមួយសម្រាប់មនុស្សដែលតែងតែគេងគ្រែរួមគ្នាឬគេងក្បែរ​គ្នាពីព្រោះការគេងស្រម៉ុកបង្កជាសម្លេងគឹគងដែលរំខានដល់ដំណេកសម្លេងស្រម៉ុកអាចកើត
មានឡើង នៅពេលដែល​មាន​អ្វី​រាំងខ្ទប់​នូវ​ផ្លូវដង្ហើម​តាម​ច្រុះ  និង​មាត់​។​

ម្យ៉ាងទៀត វា​អាច​ជា​រោគ​សញ្ញា​មួយ​នៃ​អាការៈ​ម្យ៉ាង​ឈ្មោះថា  ការ​ថប់ដង្ហើម​ពេល​គេង
​ដែល​ជា​អា​ការៈមួយ​ធ្វើឱ្យ​មនុស្ស​អាច​ត្បៀត​ដង្ហើម​បាន​ពាក់កណ្ដាល  ឬ​អត់​ដកដង្ហើម​តែ
ម្ដង​រយៈពេល ១០​វិនាទី​នៅ​អំឡុង​ពេល​គាត់​គេង​ទោះបី​ការ​គេង​មិន​ត្រូវ​បាន​ចាត់ទុកថា​ជា​បញ្ហា​សុខភាព​ក៏ដោយ ក៏​វា​អាច​រំខាន​ដល់​ដំណេក និងជាសញ្ញាបញ្ជាក់ថាប្រាកដជាមាន
​អ្វី​មួយ​ខុស​ប្រក្រតី​ចំពោះ​រាងកាយ​របស់​អ្នក​មិន​ខាន​។

​ចំពោះ​ហេតុផល យើង​សូម​ណែនាំ​ឱ្យ​អ្នក​ទៅ​ជួប​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត  ប្រសិនបើ​អ្នក​អង្កេត​ឃើញថា ខ្លួន​អ្នក​គេង​ស្រ​ម៉ុក​ញឹកញាប់​។  ​ចំពោះ​ដំណោះស្រាយ​ដទៃទៀត យើង​មាន​នូវ​វិធី​ធម្មជាតិ​ដើម្បី​បញ្ឈប់​ការ​គេង​ស្រ​ម៉ុក  ​ហើយ​ជា​លទ្ធផល​អ្នកនឹង​អាច​បង្កើន​គុណភាព​នៃ​ដំណេក​របស់​អ្នក​។​

​ហេតុ​អ្វី​អ្នក​គេង​ស្រ​ម៉ុក​?
​ការ​គេង​ស្រ​ម៉ុក​អាច​បណ្ដាលមកពី​មូលហេតុ  នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​កំណត់ ស​ភាពធាត់​ជ្រុល គ្រុនផ្ដាសាយ អា​លែ​ក្សី  ឬ​បញ្ហា​ដទៃទៀត ដែល​ទាក់ទង​ទៅ​នឹង​ការ​តឹង​ច្រមុះ  អំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ច្រមុះ​ខុស​ទ្រង់ទ្រាយ​ពី​កំណើត  និង​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​។​

​តើ​គួរ​ព្យាបាល​អាកា​រៈគេង​ស្រ​ម៉ុក​នេះ​តាម​វិធី​ណា​?
​ត្រង់​ចំណុច​នេះ​យើង​មាននូវ​គន្លឹះ និង​វិធី​ព្យាបាល​ធម្មជាតិ​ជាច្រើន  ដើម្បី​ព្យាបា​ក​ការ​គេង​ស្រ​ម៉ុក​។ ដូច្នេះ​សូម​ផ្ដោត​ការយកចិត្ដទុកដាក់  និង​សាកល្បង​អនុវត្ដ​វិធី​ទាំងនេះ​។​

១. ចៀសវាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង និង​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍​៖  ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសប្រមាណ  មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ការប្រើ​ថ្នាំ​រំងាប់​អារម្មណ៍​ដែរ គឺ​រំងាប់ ឬ​ធ្វើឱ្យ​ប្រព័ន្ធ  សរសៃប្រសាទ​កណ្ដាល សាច់ដុំ​សន្ទះ​ទ្រូង និង​ថ្ពាម​សម្រាក  ដែល​​បង្កើន​ឱកាស​ឱ្យ​អ្នក​គេង​ស្រ​ម៉ុក​។​

២. ព្យាយាម​សម្រក​ទម្ងន់​៖ ប្រសិនបើ​អ្នក​ធាត់​ជ្រុល  អ្នក​គួរតែ​ជ្រើសរើស​អាហារ​ល្អៗ​សម្រាប់​សុខភាព ធ្វើ​លំ​ហាត់ប្រាណ  និង​អនុវត្ដ​វិធី​ដទៃទៀត​ដើម្បី​សម្រក​ទម្ងន់​។ សភាព​
​ធាត់​ជ្រុល​គឺជា​ហេតុផល​ដ៏​សាមញ្ញ​បំផុត ដែល​ធ្វើឱ្យ​អ្នក​គេង​ស្រ​ម៉ុក​ពីព្រោះ​វា​ដាក់​សម្ពាធ​
​ទៅលើ​ផ្លូវដង្ហើម​របស់​អ្នក និង​ធ្វើឱ្យ​អ្នក​ពិបាក​ក្នុង​ការដកដង្ហើម​។​

៣. ព្យាបាល​អា​លែ​ក្សី​៖ មនុស្ស ដែល​មាន​អា​លែ​ក្ស៊ី​ច្រមុះ​គឺ​ងាយ​នឹង​គេង​ស្រ​ម៉ុក​ណាស់​។ មូលហេតុ​នេះហើយ ទើបយើងណែនាំឱ្យអ្នកព្យាបាលអាលែក្ស៊ីច្រមុះដោយថ្នាំសម្រួល
​ការដកដង្ហើម  (decongestant) និង​ថ្នាំ antihistamine​។ ម្យ៉ាងទៀត អ្នក​ត្រូវ​ឱ្យ​ប្រាកដថា អ្នក​​មិន​បណ្ដោយ​ឱ្យ​ធូលី​កពូន​នៅលើ​គ្រឿង​សង្ហារឹម កម្រាល​ព្រំ និង​វាំងនន​នោះទេ  ពីព្រោះ​វា​ធ្វើឱ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​។​

៤. គេង​ចំហៀង​៖ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បង្ហាញថា  មនុស្ស​ដែល​គេង​ផ្ងារ​ទំនង​ជា​គេង​ស្រ​ម៉ុក​។ មូលហេតុ​ដូច្នេះហើយ  ទើប​យើង​ណែនាំ​ឱ្យ​គេង​ចំហៀង​។ ដើម្បី​ឱ្យ​ទម្លាប់​ជាមួយនឹង​ការ​គេង​ចំហៀង​នេះ  វិធី​ដ៏​ប្រសើរ​គឺ ត្រូវដាក់​គ្រាប់​បាល់    Tennis   ខ្ចប់​ជាមួយ​
​ស្រោមជើង​ដាក់​នៅ​លើ​គ្រែ​គេង​របស់​អ្នក ដែល​ធ្វើ​ភាព​រំខាន​នេះ​ញ៉ាំង​ឱ្យ​អ្នក​គេង​ចំហៀង​។​

៥. ជ្រើសរើស​ខ្នើយ​ខ្ពស់​មក​គេង​៖
ការប្រើ​ខ្នើយ​គេង​ខ្ពស់​បង្កើន​ខ្យល់​ដង្ហើម​តាមរយៈ​
​រន្ធ​ច្រមុះ  និង​មាត់​របស់​អ្នក ដែល​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការកើតឡើង​នៃ​អាការៈ​
​ស្រ​ម៉ុក​៕

ប្រភព៖cen

  • តើធ្វើ​វិធីបែបណា​ដើម្បី​ដោះស្រាយ​បញ្ហា​គេង​ស្រ​ម៉ុក​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: