បែក​ធ្លាយ​រូប Huawei P9 មាន​កាមេរ៉ា​ភ្លោះ ឡូយ​អស់ទាស់

Huawei ក្រុមហ៊ុន​ស្មាត​ហ្វូន​ធំ​លំដាប់​លេខ​៣ លើ​ពិភពលោក កំពុង​តែ​ធ្វើ​ឲ្យ​ទីផ្សារ​ស្មាតហ្វូន​រង្គោះ​រង្គើ​ជាថ្មី​ម្តងទៀត​ហើយ ជាមួយ​នឹង​ព័ត៌មាន​បែក​ធ្លាយ​របស់ Huawei P9 ស៊េរី​ថ្មី​របស់​ខ្លួន​។

 

​យោង​តាម​ប្រភព GSMARENA ថា Huawei P9 ជា​​ស្មាតហ្វូន​លំដាប់​កំពូល​មួយទៀត ដោយសារ​តែ​មុខងារ​ពិសេស​ គឺ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 12MP / 20MP ជាមួយ​នឹង​កាមេរ៉ា​មុខ 8MP ដែល​អាច​នឹង​មាន​ភ្ជាប់​មក​ជាមួយ sensor ប្រភេទ laser-focus នៅ​ខាង​ក្រោម​ភ្លើង flash ដើម្បី​ជួយ​ដល់​ការ​ថត​រូប​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ និង​សម្រាប់​ដាក់ filters ឲ្យ​រូបភាព​កាន់​តែ​ច្បាស់ និង​ស្រស់​ស្អាត។

 

បែក​ធ្លាយ​រូប Huawei P9 មាន​កាមេរ៉ា​ភ្លោះ ឡូយ​អស់ទាស់

 

GSMARENA បន្ថែម​ថា ​កាមេរ៉ា​រាល់​​ស្មាតហ្វូន​ស៊េរី P របស់ Huawei មាន​បំពាក់​មុខងារ​ពិសេសៗ ដូចជា ថតរូប​ និង​កំណត់​ភាព​ច្បាស់ រូប និង​ផ្ទៃ (wide aperture) ថត​វីដេអូ​មុខ​ស្អាត (Beauty video) ថត​វីដេអូ​យឺតៗ (Slow-motion) ទប់​រំញ័រ (HDR) ថត​រូប​ចាប់​ចលនា​ពន្លឺ (Light painting) ថត​វីដេអូ​លឿន (Time-lapse) ជា​ពិសេស​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ជំនាន់​ថ្មី​ទី​២ ដែល​ប្រើ​បាន​ច្រើន​ជាង Mate 8 ដូចជា ដោះ​សោ លើក​ទូរសព្ទ បិទ​សំឡេង​នាឡិកា​រោទ៍។

 

ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​បង្ហើប​ថា លក្ខណៈ​សម្បត្តិ​របស់​ P9 ​មាន​បំពាក់ CPU ប្រភេទ Kirin 950 CPU, Quad-core 2.3 GHz Cortex-A72 & quad-core 1.8 GHz Cortex-A53 ល្បឿន​លឿន និង GPU ប្រភេទ Mali-T880 ហើយ​មាន RAM ដល់​ទៅ 4GB ឬ 6GB កម្រិត​ថាមពល​ថ្ម 3900mAh កាន់​បាន​យូរ​ ស៊ីម​ពីរ​ល្បឿន​អ៊ីនធឺណិត 4G LTE និង​អេក្រង់​ប្រភេទ IPS-NEO ទំហំ ៥,២ អ៊ី​ញ ផ្តល់​ភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ដែល​ស្រោប​ដោយ​ស្រទាប់​កញ្ចក់​ការពារ Corning Gorilla Glass 4 ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0 Marsmallow​។

 

P9 ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ថ្ងៃ​ទី ៦ ខែ​មេសា​ នេះ ដោយ​បង្ហាញ​ស៊េរី​ថ្មី​ឡូយៗ ដូចជា Huawei P9, Huawei P9 max និង P9 lite នៅ​ទីក្រុង​ឡុងដុង ​ប្រទេស​អង់គ្លេស៕

 

បែក​ធ្លាយ​រូប Huawei P9 មាន​កាមេរ៉ា​ភ្លោះ ឡូយ​អស់ទាស់

 

អត្ថបទ៖ ពាណិជ្ជកម្ម