Panasonic ចេញ​ឧបករណ៍​ blu-ray បច្ចេកវិទ្យា​ថ្មី​ដំបូង​បង្អស់​អាច​រក្សា​ទិន្នន័យ​បាន​យូរ​

ក្នុង​យុគសម័យ​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​ធំៗ តម្រូវការ​ផ្ទុក និង​រក្សា​ទិន្នន័យ​អាច​ជា​បញ្ហា​ប្រឈម​ដោយសារ​តែ​មាន​តម្លៃ​ថ្លៃ​។ ឧបករណ៍​ផ្ទុក​ទិន្នន័យ blu-ray របស់​ក្រុមហ៊ុន Panasonic ជា​បច្ចេកវិទ្យា​ដំបូង​គេ​បង្អស់​ដែល​ប្រើប្រាស់​ឌីស​ពន្លឺ​ផ្ទុក​ទិន្នន័យ ហើយ​នេះ​ជា​បច្ចេកវិទ្យា​ដែល​បន្ត​អាយុកាល​ផ្ទុក​ទិន្នន័យ​បាន​យូរអង្វែង បង្កើន​ភាព​ពេញនិយម ព្រម​ទាំង​កាត់​បន្ថយ​ការចំណាយ​លើ​ការ​ប្រតិបត្តិ​ការ។

 

សម្ភារៈ​ព័ត៌មានវិទ្យា​សម្រាប់​ក្រុមហ៊ុន និង​ភ្នាក់ងារ​សាធារណៈ​ទាំងឡាយ​ កើនឡើង​ជា​​សាកល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ អ្នក​វិភាគ​សន្និដ្ឋាន​ថា ទិន្នន័យ​ឌីជីថល​ដែល​បង្កើត​ឡើង​នៅ​ទូទាំង​ពិភព​លោក ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ដល់​ប្រហែល 45 zettabytes (ZB) ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ​នេះ​។ ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដែល​មាន​ប្រសិទ្ធភាព និង​អាច​ទុក​ចិត្ត​បាន នឹង​តម្រូវ​ឲ្យ​មាន​ការគ្រប់​គ្រង​ទៅ​លើ​ទំហំ​ទិន្នន័យ​ដ៏​មហិមា​។

បច្ចុប្បន្ន ឯកសារ​ទិន្នន័យ ត្រូវ​ផ្ទុក​ក្នុង​ឧបករណ៍ hard-disk (HDD) ឬ​បន្ទះ​ផ្ទុក​ទិន្នន័យ​ផ្សេងៗ​ជា​បច្ចេកវិទ្យា​មាន​អាយុកាល​ប្រើប្រាស់​ខ្លី ហើយ​ត្រូវការ​​ថាមពល​ច្រើន ព្រម​ទាំង​ចំណាយ​ច្រើន​ក្នុង​ដំណើរ​ការ​ប្រើប្រាស់។ ឧបករណ៍​រក្សា​ទិន្នន័យ blu-ray របស់ Panasonic ផ្តល់​នូវ​ការ​ផ្ទុក​ទិន្នន័យ​ដែល​អាច​ទុក​ចិត្ត​បាន និង​មាន​អាយុកាល​ប្រើប្រាស់​ពី​៥​ទៅ​១០​ដង​ច្រើន​ជាង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ផ្សេងៗ និង HDD​។ អាយុកាល​ប្រើប្រាស់​ដ៏​វែង​នេះ អាច​ជួយ​កាត់បន្ថយ​សំណល់​អេឡិចត្រូនិក​ ហើយ​បើ​ស្ថិត​ក្នុង​ស្ថានភាព​ត្រជាក់ និង​ត្រូវការ​ថាមពល នោះ blu-ray ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ជា​ជាង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ផ្សេង​ទៀត​។​

 

Panasonic ចេញ​ឧបករណ៍​ blu-ray បច្ចេកវិទ្យា​ថ្មី​ដំបូង​បង្អស់​អាច​រក្សា​ទិន្នន័យ​បាន​យូរ​

 

​Blu-ray របស់​ Panasonic មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​ដ៏​ធំ​។ Blu-ray ក៏​ជា WORM (Write Once Read Many) ផង​ដែរ ដែល​អាច​ផ្ទុក​ឯកសារ​បាន​យូរ និង​ប្រើប្រាស់​បាន​យ៉ាង​ល្អ​។​

● សមត្ថភាព​ថាមពល​ច្រើន​–​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ Blu-ray ត្រូវ​ការ​ថាមពល​តិច និង​ដំណើរការ​នៅ​ក្នុង​បន្ទប់​ត្រជាក់​។​

●​ ចំណាយ​តិច​–​ឧបករណ៍​ផ្ទុក​មាន​សមត្ថភាព​ខ្ពស់ ​ហើយ​មាន​តម្លៃថោក ព្រម​ទាំង​មាន​អាយុកាល​ប្រើ​ប្រាស់​យូរ ហើយ​បំបាត់​ការ​ចំណាយ​សម្រាប់​ផ្ទេរ​ទិន្នន័យ​។​

●​ ភាព​អាច​ទុកចិត្ត​បាន​ដ៏​អស្ចារ្យ​–​គ្មាន​ការ​សឹក​ផែ្ន​កខាង​ក្រៅ​លើ​ឧបករណ៍​ផ្ទុក ពោល​គឺ​មាន​បញ្ហា​តិច​តួច​បំផុត នៅ​ពេល​ដំណើរការ​ដ៏​ឥតខ្ជោះ​ដូចជា RAID 5, 6 និង WORM ជាដើម​។​

● អាយុកាល​ប្រើប្រាស់​ច្រើន​ជាង ៥០ ឆ្នាំ​–​លុប​បំបាត់​សំណល់ និង​មិន​បាច់​មាន​កន្លែង​ចោល​សំណល់​នៃ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ទៀតឡើយ​។​

 

Panasonic ចេញ​ឧបករណ៍​ blu-ray បច្ចេកវិទ្យា​ថ្មី​ដំបូង​បង្អស់​អាច​រក្សា​ទិន្នន័យ​បាន​យូរ​

 

Hideo Yonenaga ប្រធាន​គ្រប់គ្រង​នៃ​សាខា​សាជីវកម្ម​ឧបករណ៍​ផ្ទុក​ទិន្នន័យ​របស់ Panasonic System Solutions Asia Pacific និយាយ​ថា “​ការ​កើន​ឡើង​តម្រូវការ​ប្រើប្រាស់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ដែល​អាច​ទុកចិត្តបាន និង​មាន​អាយុកាល​ប្រើប្រាស់​យូរ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​អាច​រាំង​ស្ទះ​ដល់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដែល​មាន​ស្រាប់​។ មាន​តែ​ឧបករណ៍​ផ្ទុក​ទិន្នន័យ blu-ray របស់ Panasonic តែ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​”។

 

​ក្នុង​ផែនការ B នា​ពេល​ថ្មីៗ​នេះ អ្នក​ចែកចាយ​សេវាកម្ម​សាជីវកម្ម និង​រចនាសម្ព័ន្ធ​ដំបូង​នៅ​នូវែលហ្សេឡង់ ទើបតែ​ចាប់ផ្ដើម​បច្ចេកវិទ្យា​ផ្ទុក​ទិន្នន័យ Cloud ដំបូង​បង្អស់​នៅ​លើ​ពិភពលោក ដែល​ដំណើរកា​រលើ​ឧបករណ៍​ផ្ទុក​ទិន្នន័យ blu-ray របស់​ Panasonic ។​

 

Ian Forrester ​ប្រធាន​គ្រប់គ្រង​ បាន​និយាយ​ថា ផែនការ B Ltd “​សេវាកម្ម​ថ្មី​របស់​ពួក​យើង​បង្កើត​បច្ចេកវិទ្យា​ផ្ទុក​ទិន្នន័យ blu-ray ឲ្យ​អាច​ដំណើរការ​ក្នុង​សាជីវកម្ម​គ្រប់​ទម្រង់ និង​អាចឲ្យ​សាជីវកម្ម​ទាំង​នោះ​ដំណើរការ និង​គ្រប់គ្រង​ទិន្នន័យ​ក្នុង Cloud ដោយ​សុវត្ថិភាព​។ គំរូ​សេវាកម្ម​មួយ​នេះ​លុប​បំបាត់​ការ​ចំណាយ​ច្រើន ហើយ​ផ្ដល់​ដំណើរការ​ងាយស្រួល ចំណាយ​តិច មិន​លំបាក និង​ផ្ទុក​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន​នាពេល​អនាគត​។ គំរូ​សេវាកម្ម​នេះ​នឹង​មិន​គ្រាន់​តែ​មាន​ក្នុង​នូវែលហ្សេឡង់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ក្នុង​ទ្វីប​អាស៊ី និង​អូស្ត្រាលី​ដែរ​”​។​

 

ដោយ​មាន​ទីតាំង​ដើម​ពី​បច្ចេកវិទ្យា​ផ្ទុក​ទិន្នន័យ blu-ray របស់ Panasonic នោះ ​សេវាកម្ម​ផ្ទុក​ទិន្នន័យ Cloud របស់​ផែនការ B គឺ​បាន​មក​ដោយ​ផ្ទាល់​ពី​ផែនការ B តែ​ម្ដង​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​មើល clouddataarchive.sg ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖

Nicolas Trinquier
Email: [email protected]
Phone: +855 (0)89 823 860

Naden Khem
Email: [email protected]
Phone: +855 (0)95 411 136

 

អត្ថបទ៖ ពាណិជ្ជកម្ម