មេម៉ាយហើយក្រ​ទៀត សុខចិត្តផ្ញើជីវិតលើចុងត្នោតដើម្បីកូន

6 Videos


​ខេត្តកំពង់ឆ្នាំង : ជិវិត ​របស់​មនុស្សម្នា​ក់ៗ គឺ​រស់នៅ​ជាមួយ​ការ​ការតស៊ូ ខណៈដែល​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នា​ក់បាន​ចាប់យក​មុខរបរ​ឡើងត្នោត​ទាំង​ ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់ ដើម្បី​យក​ទឹកត្នោត​មក​រំងាស់​ជា​ស្ករ ជា​របរ​ចិញ្ចឹម​កូនតូចៗ​២ នាក់​ទាំង​ក្តី​លំបាក បន្ទាប់ពី​ប្តី​រត់ចោល ។ ក្នុង ១ ថ្ងៃៗ​នាង​ឡើងត្នោត​រំងាស់​បាន​ស្ករ​តែ ២ គីឡូក្រាម និង លក់បាន​ប្រាក់​តែ ៥ ពាន់​រៀល​តែប៉ុណ្ណោះ  ។

មេម៉ាយហើយក្រ​ទៀត សុខចិត្តផ្ញើជីវិតលើចុងត្នោតដើម្បីកូន

M88


​ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ អ្នកយកព័ត៌មាន​បាន​ចុះ​ជួប​ស្ត្រី​ក្រីក្រ​ខាងលើ​ដែលមាន​ឈ្មោះ ញឹក ចំរើន អាយុ ៣៣ ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅពេល​ទៅដល់ នាង ញឹក ចំរើន កំពុង​ឡើង​ចិត​ផ្កាត្នោត​ជា​បន្តបន្ទាប់​នៅ​ខាងជើង​ភូមិ​ចំនួន ៥ ដើម តាំងពី​ម៉ោង ៦ ព្រឹក​រហូតដល់​ម៉ោង ៩ ទើប​រួចរាល់ ប៉ុន្តែ​អ្វីដែល​យើង​បានឃើញ និង គួរឱ្យ​សង្វេគ​ខ្លាំង​នោះ គឺ​កូនប្រុស​តូច​អាយុ ២ ឆ្នាំ​របស់​នាង​ដែល​ដើរ​តាម​ម្តាយ កំពុង​ដេកលក់​ទាំង​មាន​ជំងឺ​គ្រុនក្តៅ​នៅ​ខាងក្រោម​ដើមត្នោត​នោះ ។​

មេម៉ាយហើយក្រ​ទៀត សុខចិត្តផ្ញើជីវិតលើចុងត្នោតដើម្បីកូន

មេម៉ាយហើយក្រ​ទៀត សុខចិត្តផ្ញើជីវិតលើចុងត្នោតដើម្បីកូន

​ នាង ញឹក ចំរើន បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​ដ៏​អភ័ព្វ​របស់​នាង​ទាំង​ទឹកភ្នែក​ថា នាង​មាន​ឪពុក​ឈ្មោះ ចក់ ណាត ​អាយុ​ជិត ៦០ ឆ្នាំ ពេល​ម្តាយ​នាង​ស្លាប់ទៅ គាត់​មាន​ប្រពន្ធចុង​ទៅ​នៅ​ស្រុក​ឆ្ងាយ​បាត់ទៅ ។ នាង​មាន​បងប្អូន ៦​នាក់ នាង​គឺជា​កូន​ទី ១ ចំណែក​ប្អូនៗ​មួយចំនួន​បែក​ទៅ​មាន​ប្រពន្ធ​កូន និង មួយចំនួន​ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ ។ កូនខ្ទម និង ដី​ដែល​នាង​កំពុង​រស់នៅ​សព្វថ្ងៃ គឺ​ឪពុក​ចែក​ឱ្យនៅ​បណ្តោះអាសន្ន ហើយ​នាង​ក៏​គ្មាន​ដីស្រែ ឬ ចម្ការ​ធ្វើ​នឹង​គេ​ដែរ  ក្រៅពី​មុខរបរ​ឡើងត្នោត​តែប៉ុណ្ណោះ គឺ​នៅ​រដូវវស្សា នាង​ដើរ​ស៊ីឈ្នួល​ព្យួរ​រាស់​មួយ​ព្រឹក​បាន ៥​ពាន់​រៀល និង ដក​ស្ទូង​ឱ្យគេ ។ ដល់​ក្នុង​រដូវ​ច្រូតកាត់ គឺ​ស៊ីឈ្នួល​ច្រូតកាត់​ឱ្យគេ​បាន​ថ្លៃឈ្នួល​ក្នុង​មួយថ្ងៃ ១៥.០០០​រៀល ។ ចំណែក​ការងារ​ឡើងត្នោត​វិញ  គឺ​ត្នោត ៣ ដើម​អ្នកភូមិ​ដែល​អាណិតអាសូរ​នាង ឱ្យ​នាង​ឡើង​មិន​គិតថ្លៃ​ឈ្នួល​ឡើយ តែ ២ ដើម​ទៀត គេ​គិតថ្លៃ​ឈ្នួល​ក្នុង ១ ដើម​យក​ស្ករ ៥ គីឡូ​ក្នុង​មួយ​រដូវ  រីឯ​ខ្ទះ​រំងាស់​ទឹកត្នោត ក៏​ជួល​គេ​ដែរ គឺ​ក្នុង​មួយ​រដូវ​គេ​យក​ស្ករ ៥ គីឡូ​ដែរ ។​

មេម៉ាយហើយក្រ​ទៀត សុខចិត្តផ្ញើជីវិតលើចុងត្នោតដើម្បីកូន

មេម៉ាយហើយក្រ​ទៀត សុខចិត្តផ្ញើជីវិតលើចុងត្នោតដើម្បីកូន

​ទាក់ទង​ រឿង​ប្តី និង កូន នាង​មានកូន​ប្រុស ២ នាក់ ដែល​កូន​ទី ១ ឈ្មោះ សុខ ចិ អាយុ ៨ ឆ្នាំ ពេល​នាង​កំពុង​ពរ​ពោះ​កូន​នេះ ប្តី​មិនបាន​រៀបការ​របស់​នាង​បាន​រត់ចោល​ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ​បាត់ ​រហូត​ទៅ ។ ចំណែក​ប្តី​ទី ២ ដេ​ល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ក៏​មិនបាន​រៀបការ​ដែរ ហើយ​ពេល​នាង​ពរ​ពោះ​កូនប្រុស​ទី ២ ឈ្មោះ ណាត ភក្តី អាយុ ២ ឆ្នាំ គេ​ក៏បាន​ផ្តាច់ការ​ទាក់ទង​គ្នា​រហូត​បច្ចុប្បន្ននេះ ។ សព្វថ្ងៃនេះ​កូន​ទាំង ២ នេះ ពេល​នាង​ទៅសុំ​ធ្វើ​សំបុត្រកំណើត អាជ្ញាធរ​ភូមិ​-​ឃុំ​គេ​មិន​ធ្វើឱ្យ​ទេ គេ​ថា​ទាល់តែ​នាង​មាន​ប្តី​រស់នៅ​ជាមួយគ្នា​ទើប​ធ្វើ​សំបុត្រកំណើត​កូន​បាន ។ ចំណែក​រូបនាង​វិញ សំបុត្រកំណើត អត្តសញ្ញាណ​ប​ណ្ណ័ និង សៀវភៅ​គ្រួសារ បាន​បាត់អស់​នៅពេល​នាង​ប្រគល់ឱ្យ​ក្រុមហ៊ុន​ធានា​ទៅធ្វើ​ការ​នៅ​ប្រទេស​ ម៉ាឡេស៊ី​បាន ១ ឆ្នាំ ហើយ​ថៅកែ​ក៏បាន​ឱ្យមក​ស្រុក​វិញ ។​

មេម៉ាយហើយក្រ​ទៀត សុខចិត្តផ្ញើជីវិតលើចុងត្នោតដើម្បីកូន

​ដោយឡែក​ ចំពោះ​ជីវភាព​រស់នៅ​សព្វថ្ងៃ​កំពុង​ជួប​ការខ្វះខាត  ព្រោះ​ការងារ​ឡើងត្នោត​នេះ ទឹក​ក្នោ​ត​មិនសូវ​ចេញ​ច្រើន គ្មាន​លុយ​ទិញ​អង្ករ​ហូប កូន​ឈឺ​គ្មា​លុយ​ទិញ​ថ្នាំ ជំពាក់​លុយ​ទិញ​ម្ហូប​តាម​តៀម​ក្នុងភូមិ និង ជំបាក់​អ្នក​ដឹក​ត្រី​លក់​តាម​ភូមិ សរុប​ជាង ១០ ម៉ឺន​រៀល​ទៅហើយ គ្មាន​លុយ​សង​គេ​ទេ  ហេតុនេះ​នាង​នាង​លើកដៃ​សំណូមពរដល់សប្បុរសជន​នៅក្នុង​ខេត្ត និង ក្នុងប្រទេស មេត្តាជួយ​ឧបត្ថម្ភ​សង្គ្រោះ​ដល់​ជីវិត​នាង និង កូនៗ​របស់​នាង​ផង ពិសេស​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​កាកបាទក្រហម​កម្ពុជា ព្រោះ​បី​មាន​មុខរបរ​ផ្សេង នាង​ក៏​មិន​ប្រថុយប្រថាន​យក​ជីវិត​ទៅ​ផ្ញើ​នៅលើ​ចុង​ត្នោត​បែបនេះ​ដែរ ៕ ​ ។

                                                                           ( ប្រភព : TV5 ) 

មេម៉ាយហើយក្រ​ទៀត សុខចិត្តផ្ញើជីវិតលើចុងត្នោតដើម្បីកូន