មនុស្ស​ចាស់ ខ្វះ​វីតាមីន D ប្រឈម​នឹង​ការបាត់បង់​ជីវិត​ខ្ពស់​

ការស្រាវជ្រាវ​មួយ​ទើប​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្តី European Journal of Clinical (​អឺរ៉ុប​) បាន​ចុះផ្សាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ កាលពី​ពេល​ថ្មីៗ​នេះ​ថា មនុស្ស​ចាស់​ដែល​មាន​កម្រិត​វីតាមីន D ទាប​ក្នុង​ឈាម ពិសេស​អ្នក​មាន​សភាព​រាងកាយ​ ខ្សោយ មានការ ប្រឈម​នឹង​ការបាត់បង់​ជីវិត​ខ្ពស់​។​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​រដ្ឋ​អូ​រេ​ហ្គុន (Oregon) នៃ​ប្រទេស​អាមេរិក បាន​វិភាគ​ទិន្នន័យ​ពី​ការសិក្សា​ស្រាវជ្រាវ លើ​មនុស្ស​ជាង ៤.៣០០​នាក់ ដែល​មាន​អាយុ​លើស ៦០​ឆ្នាំ នៅ​អាមេរិក​។

មនុស្ស​ចាស់ ខ្វះ​វីតាមីន D ប្រឈម​នឹង​ការបាត់បង់​ជីវិត​ខ្ពស់​

​​​លទ្ធផល បាន​បង្ហាញ​ឲ្យដឹងថា ក្នុង​អំឡុង​ពេល​ស្រាវជ្រាវ អ្នក​មាន​កម្រិត​វីតាមីន D ទាប មានការ​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​ខ្ពស់ ជាង​៣០​ភាគរយ ប្រៀបធៀប​នឹង​អ្នក​មាន​កម្រិត​វីតាមីន D ខ្ពស់​។ អ្នក​មាន​សភា​ពរាងកា​យ​ខ្សោយ កើន​ពី​រដង​នៃ​គ្រោះថ្នាក់​បាត់បង់​ជីវិត ប្រៀបធៀប​នឹង​អ្នកមាន​សុខភាព​រឹងមាំ​។ អ្នក​មាន​សភា​ពរាងកា​យ​ខ្សោយ​ផង និង​ខ្វះ​វីតាមីន D ផង​នោះ ប្រឈម​នឹង​ការបាត់បង់​ជីវិត​ខ្ពស់ ជាង​បី​ដង បើ​ប្រៀបធៀប​នឹង​អ្នកមាន​សុខភាព​ល្អ និង​មាន​កម្រិត​វីតាមីន D ខ្ពស់​។​​​ប៉ុន្តែ​ពួក​អ្នកវិទ្យាសាស្ត្រ មិន​អាច​កំណត់​បាន​ថា កម្រិត​វីតាមីន D ទាប រួមចំណែក​ធ្វើឱ្យ​មនុស្ស​ទ្រុឌទ្រោម ឬ​អ្នក​មាន​សភាព​រាងកាយ​ខ្សោយ​ច្រើន មាន​កម្រិត​វីតាមីន D ដោយសារ​បញ្ហា​សុខភាព​បង្កឡើង ឬក៏​យ៉ាងណា​នោះទេ​?

​​អ្នកដឹកនាំ​ការស្រាវជ្រាវ លោក​អេ​លែន ស្មី​ត (Ellen Smit) បានឱ្យ ដឹងថាៈ​«​ក្នុង​ករណី​មនុស្ស​ចាស់ មាន​សភាព​រាងកាយ​ទន់ខ្សោយ​ផង និង​ខ្វះ​វីតាមីន D ផង​នោះ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​បាត់បង់​ជីវិត​ខ្ពស់ជាង បើ​ប្រៀបធៀប​នឹង​អ្នក​កើត​តែ​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ទាំង​ពីរ ឬ​សភាព​រាងកាយ​ទន់ខ្សោយ ឬក៏​ខ្វះ​វីតាមីន D »​។​​​

តាម​ការប៉ាន់ស្មាន បច្ចុប្បន្ន នេះ មាន​ប្រមាណ ៧០​ភាគរយ​នៃ​ជនជាតិ​អាមេរិក និង​ជាង​មួយ​ពាន់​លាន​នាក់ លើ​ពិភពលោក កំពុង​ខ្វះ​វីតាមីន D ។ ប្រភេទ​វីតាមីន ត្រូវបាន​សរីរាង្គ​សំយោគ ពេល​ប្រាស្រ័យ​ជាមួយ​ពន្លឺព្រះអាទិត្យ​។ ប្រភព​ផ្សេងៗ មាន​ផ្ទុក​វីតាមីន D រួម​មាន​ពពួក​អាហារ​មួយចំនួន និង​ថ្នាំ​គ្រាប់​៕

ប្រភព៖ iknow

  • មនុស្ស​ចាស់ ខ្វះ​វីតាមីន D ប្រឈម​នឹង​ការបាត់បង់​ជីវិត​ខ្ពស់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: