2វិធីស្អាតបែបធម្មជាតិ

ស្ត្រី​ដែល​ចង់បាន​ស្បែក​ស​ភ្លឺ​ថ្លា គ្មាន​ភាព​ខ្មៅ​ស្រអាប់​ អាច​អនុវត្ត​តាម​វិធី​ធម្មជាតិ​ ដូចខាងក្រោម ដែល​មាន​សុវត្ថិភាព​ជាង​។​

១.​ការ​ខាត់​ស្បែក​៖​

ជា​វិធី​ធ្វើឱ្យ​ស្បែក​ស ​ដែល​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​ចេញពី​ស្បែក​ ដោយ​ការប្រើ​ផលិតផល​ខាត់​ស្បែក ដែល​មាន​លក់​តាម​ទីផ្សារ ឬ អាច​ជា​សារធាតុ​ពី​ធម្មជាតិ ងាយៗ ប៉ុន្តែ ទទួលបាន​លទ្ធផល​ល្អ ដូចជា ល្ហុង ទឹកដោះគោ​ស្រស់ ទឹក​អម្ពិល​ទុំ ទឹកឃ្មុំ យ៉ា​អួ ក្រូចឆ្មារ ដោយ​អាច​យក​មួយ​ណា​ក៏បាន មក​លាយ​ជាមួយ​អំបិល​ខាត់​ស្បែក ដើម្បី​ឱ្យ​មាន​គ្រាប់​- សម្រាប់​ខាត់​ស្បែក ឬ​អាច​ប្រើ​សាញ​ននោង ក្នុង​ការជួយ​ខាត់​ស្បែក​ក៏បាន​។​ការ​ខាត់​ស្បែក​នេះ​ អាច​ជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់ៗ​ឱ្យ​ជ្រុះ​ចេញ និង​បង្ហាញ​ស្បែក​ថ្មី​ដែល​ភ្លឺ​ថ្លា​ជាង​មុន​។គួរ​ធ្វើ​១​សប្តាហ៍ ១-២​ដង ដើម្បី​ជា​ការថែទាំ​ស្បែក បន្តបន្ទាប់​។​

២.​ក្រែមការពារ​កម្តៅថ្ងៃ​៖

ក្រែមការពារ​កម្តៅថ្ងៃ ចាំបាច់​ខ្លាំងណាស់ ពេល​អ្នក​ទើប ខាត់​ស្បែក ឬ​ប្រើ ជាមួយ​ស្បែក ព្រោះ​ស្បែក របស់​អ្នក ងាយ​រង​កម្តៅថ្ងៃ​ណាស់ ទើបគួ​រលាប​ក្រែមការពារ​កម្តៅថ្ងៃ ២០​នាទី មុន​ចេញ​ក្រៅ រាល់ពេល និង ត្រូវ​លាប​ជាថ្មី រាល់ ២-៣​ម៉ោង​៕

ប្រភព៖ kamsanradio

  • 2វិធីស្អាតបែបធម្មជាតិ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: