ឈឺចង្កេះ​ដោយសារ​បញ្ហា​តម្រងនោម​? នេះ​ជា​វិធី​លាង​សម្អាត​តម្រងនោម​ដោយ​ប្រើ​ភេសជ្ជៈ​ផ្សំ​ខ្លួនឯង​នៅផ្ទះ​

    ​សរីរាង្គ​សំខាន់បំផុត​ដែល​បន្សុទ្ធ​រាងកាយ​របស់​យើង​គឺ​តម្រងនោម​។ តម្រងនោម​ជួយ​យើង​បណ្តេញ​ជាតិពុល និង​ជាតិ​អំបិល​ដែល​លើស​ចេញពី​រាងកាយ​។ ប៉ុន្តែ​យើង​គួរ​សម្អាត​វា​យូរៗ​ម្តង ប្រសិនបើ​យើង​ចង់ឱ្យ​វា​បំពេញ​មុខងារ​ល្អប្រសើរ​។

​    ​បន្ទាប់ពី​រយៈពេល​រាប់​ខែ​រាប់​ឆ្នាំ​ជាតិ​អំបិល​និង​ជាតិពុល​បាន​ប្រមូលផ្តុំ​ក្នុង​តម្រងនោម ដូច្នេះ​ពួកវា​ត្រូវតែ​សម្អាត​ចេញពី​តម្រងនោម​ដើម្បី​ចៀសវាង​ការ​ខូច​តម្រងនោម​ដោយ​ប្រការ​ណាមួយ​។

​      * សូម​យក​ស្លឹក​ជីរវ៉ាន់ស៊ុយ​លាង​ទឹក​ហើយ​មួយ​ក្តាប់ ហើយ​ហាន់​វា​ឱ្យ​ល្អិត​។ រួចហើយ​ដាក់​វា​នៅក្នុង​កូន​ឆ្នាំង បន្ទាប់មក​ចាក់ទឹក​ឱ្យ​ល្មម​មួយ​លិច​ស្លឹក​ជីរវ៉ាន់ស៊ុយ​ទាំងនោះ​។ បន្ទាប់មកទៀត​យកទៅ​ដាំ​ឱ្យ​ពុះ ក្រោយ​ពុះ​រួច ត្រូវ​បើកភ្លើង​តិចៗ​ឱ្យ​វា​ពុះ​រ៉ុយៗ​បន្ថែម ១០ នាទី​ទៀត​។

​    ​* ដក​កូន​ឆ្នាំង​ចេញពី​ចង្ក្រាន ហើយ​ទុកឱ្យ​ត្រជាក់ (​កូន​ឆ្នាំង​គួរ​បិទ​គម្រប​ឱ្យ​ជិត​)​។ ស្រឹ​ត​យកតែ​ទឹក​របស់​វា រួច​យកទៅ​ក្លាសេ​ក្នុង​ទូរ​ទឹកកក​។ ផឹកទឹក​នេះ មួយ​កែវ​ក្នុង​មួយថ្ងៃ​។​

​    ​* លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ការផ្លាស់ប្តូរ​ពេល​បត់ជើងតូច​បន្ទាប់ពី​ផឹកទឹក​នេះ​បាន​ពីរ​បី​ដង ព្រោះ​រាងកាយ​ចាប់ផ្តើម​បញ្ចេញ​រាល់​ជាតិពុល​ដែល​ពូន​ផ្តុំ​រាប់​ខែ​រាប់​ឆ្នាំ​ចេញពី​រាងកាយ​។

​    ​* ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​គិតថា​លោកអ្នក​មាន​គ្រួស​ក្នុង​តម្រងនោម សូមមេត្តា​ប្រុងប្រយ័ត្ន​បន្តិច​។ ទឹក​ជីរវ៉ាន់ស៊ុយ​នេះ​នឹង "​រុញ​" គ្រួស​ទាំងនោះ​ចេញ​ជាហេតុ​បណ្តាលឱ្យមាន​ការឈឺចាប់ ដូច្នេះ​លោកអ្នក​ប្រហែលជា​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​។

​    ​លោកអ្នក​ក៏​គួរតែ​ផឹក​របស់​រាវ (​ទឹក​, ទឹក​ផ្លែឈើ​) រៀងរាល់ថ្ងៃ​ផងដែរ ប្រសិនបើ​លោកអ្នក​ចង់​ជួយ​ឱ្យ​តម្រងនោម​ធ្វើការ​បានល្អ​។

​    ​អាហារ​សម្អាត​តម្រងនោម​ល្អៗ​មានដូចជា ប៉ោម ក្រូចពោធិ៍សាត់ ឪឡឹក​។ អ្នកខ្លះ​ជឿថា ប្រេង​អូ​លីវ​ក៏​ជួយ​កម្ចាត់​គ្រួស​ក្នុង​តម្រងនោម​ដែរ​។

​    ​ទោះយ៉ាងណា ទឹក​ជីរវ៉ាន់ស៊ុយ​នេះ​គឺជា​ឱសថ​ធម្មជាតិ​សុវត្ថិភាព ១០០% ប៉ុន្តែ​ត្រូវ​ប្រា​កថា​មិនត្រូវ​ផឹក​វា​អំឡុងពេល​មានគភ៌​នោះទេ ហើយ​បើ​ចង់​ផឹក​ត្រូវ​សួរ​យោបល់​ពី​វេជ្ជបណ្ឌិត​។

​    ​ចុងក្រោយ បើ​ខ្ជិល​ណាស់​គួរ​ផឹក​វា​ឱ្យបាន​យ៉ាងតិច ២ ដង​ក្នុង​មួយខែ​ដើម្បី​សម្អាត​ជាតិពុល​ចេញពី​រាងកាយ​។ វា​ក៏​អស្ចារ្យ​ក្នុងការ​បំបាត់​ការឈឺចាប់​ពេល​មាន​រដូវ​ផងដែរ​៕