ពេល​មាន​ផ្ទៃពោះ ចេះ​តែ​ភ័យ អញ្ជឹង​គួរ​ដោះស្រាយ​របៀប​ណា​ទៅ​?

ពេល​មាន​ផ្ទៃពោះ ចេះ​តែ​ភ័យ អញ្ជឹង​គួរ​ដោះស្រាយ​របៀប​ណា​ទៅ​?

​ការភ័យខ្លាច ក្នុងពេល​មាន​ផ្ទៃពោះ អាចជា​រឿង​មួយ​ស្មុកស្មាញ​ខ្លាំង និង​ជា​បទពិសោធន៍​ដ៏​ពិបាក​មួយ ជាពិសេស នៅពេល​មាន​រោគសញ្ញា​ភ្លាមៗ របស់​វា​តែម្តង ដូចជា ការ​ចង្អោរ អស់កម្លាំង និង​ទល់លាមក ដែល​រឿង​នេះ ក៏​អាច​បណ្តាលមកពី ផ្លូវ​ចិត្ត​ផង​ដែរ​។ ស្ថិត​ក្នុង​ពេលវេលា​បែបនេះ វា​ពិតជា​រឿង​មួយ គួរ​ភ័យខ្លាច​មែនទែន​។ ដូច្នេះ យើងខ្ញុំ​សូម​បង្ហាញ នូវ​វិធី​ដោះស្រាយ​មួយ​ចំនួន ចំពោះ​ការភ័យខ្លាច​ទាំងនេះ ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​។

ចៀសវាង​ការចំណាយ​ពេល​ច្រើន ស្រាវជ្រាវ​តាម​អ៊ី​ន​ធើ​ណេត​
ស្ត្រី​គ្រប់រូប ដែល​ធ្លាប់​ឆ្លងកាត់ ភាពភ័យខ្លាច​ការ​មាន​ផ្ទៃពោះ នឹង​ប្រាប់​អ្នក​ថា តើ​វា​មាន​ការភ័យខ្លាច​ខ្លាំង​ប៉ុណ្ណា​ហើយ នៅពេល​មាន​ផ្ទៃពោះ​ម្តងៗ​។ ដូច្នេះ អ្នក​ត្រូវ​តែ​ចៀស​ឲ្យបាន នូវ​ការស្រាវជ្រាវ​តាម Google ក្នុង​ពេល​នេះ និង​ព្យាយាម​បន្លប់​ខ្លួនឯង ជាមួយនឹង​សកម្មភាព​ផ្សេងៗ​វិញ​ទៅ​។

និយាយ​ជាមួយ​នរណាម្នាក់ ដែល​អ្នក​ជឿទុកចិត្ត​
ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ស្មុកស្មាញ និង​ថប់​បារម្ភ នៅ​ពេលវេលា​មាន​ផ្ទៃពោះ ចូរ​ស្វែង​មិត្ត​ណា​ម្នាក់ ដែល​ជា​មនុស្ស​អាច​ទុកចិត្តបាន និង​មិន​ស្តីបន្ទោស​ឲ្យ​អ្នក​។
ពេល​មាន​ផ្ទៃពោះ ចេះ​តែ​ភ័យ អញ្ជឹង​គួរ​ដោះស្រាយ​របៀប​ណា​ទៅ​?
ស្វែង​យល់​នូវ​ពេលវេលា​ដ៏​ត្រឹមត្រូវ ដើម្បី​ធ្វើ​តេស្ត រក​ការ​មាន​ផ្ទៃពោះ​ដោយ​ខ្លួនឯង​
បើសិនជា​ការ​មក​រដូវ​របស់​អ្នក យូរ​ជាង​ធម្មតា​ពីរ​បី​ថ្ងៃ ការ​ធ្វើ​តេស្តរ​ក​មាន​ផ្ទៃពោះ​នៅពេលនេះ ក៏​លឿន​ពេក​ដែរ​។ ចូរ​រង់ចាំ​មួយ​សប្តាហ៍​សិន​ទៅ បើសិន​ជា​អ្នក ចង់​បាន​លទ្ធផល កាន់តែ​សុ​ក្រិត​ជាង​នេះ​។ នេះ​ដោយសារ​តែ នៅពេល​មាន​ផ្ទៃពោះ រាងកាយ​នឹង​ផលិត​អ័រម៉ូន Human Chorionic Gonadotrophin (HCG) ដែល​ជា​អ័រម៉ូន​មាន​ផ្ទៃពោះ​តែម្តង​។ តេស្ត​រកមើល ការ​មាន​ផ្ទៃពោះ ដោយ​ខ្លួនឯង​មួយចំនួន មិន​អាច​រកឃើញ HCG នេះ​ទេ បើសិនជា​វា​មាន​ចំនួន​តិចពេក ជាពិសេស ពេល​ដែល​មាន​ផ្ទៃពោះ​ភ្លាមៗ​។

ករណី​លទ្ធផល​វិជ្ជមាន​
បើសិន​ជា​អ្នក​រក​ឃើញ​ថា ខ្លួនឯង​មាន​ផ្ទៃពោះ​នោះ ចូរ​ផ្តល់​ពេលវេលា​ដល់​ខ្លួនឯង ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត ដែល​ខ្លួន​ឯង​នឹងមាន ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​ខាង​មុខ​។ ក្រោយ​ពី​នេះ ចូរ​ស្វែងយល់ថា អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​។ បើសិន​ជា​អ្នក​កំពុងតែ ចង់​រំលូត​វា​ចោល​នោះ ចូរ​ធ្វើការ​ស្រាវជ្រាវ​មួយចំនួន ជាមួយនឹង​ការជួយ របស់​មិត្ត​ដ៏​ទុកចិត្ត​ម្នាក់ និង​ស្វែងរក​អ្នកជំនាញ ខាង​រោគ​ស្ត្រី​ដ៏​ល្អ​ម្នាក់ ដើម្បី​ណែនាំ​អ្នក​ទៅ​។

បង្ការ​ភាពភ័យខ្លាច ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​
ចូរ​ពិគ្រោះ​ជាមួយ អ្នកជំនាញ​ខាង​រោគ​ស្ត្រី ដើម្បី​ពិភាក្សា​លើ របៀប​ពន្យារកំណើត​ណាមួយ ដែល​អាច​ជឿ​ទុកចិត្តបាន​។ ក្រោយពី​ទទួលបាន​បទពិសោធន៍​រួចហើយ ចូរ​ប្រាកដថា អ្នក​តែងតែ​ប្រើ​ស្រោមអនាម័យ​ជានិច្ច ដើម្បី​បង្កា​រការ​មាន​ផ្ទៃពោះ ដោយ​ចៃដន្យ​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។