ប្រមុខ​រាជរដ្ឋាភិបាល ៖ រឿងអាស្រូវ​ផ្លូវភេទ​របស់​បុគ្គល​មួយ​នោះ មិនអាច​លាក់បាំង​បានទេ​!

ភ្នំពេញ:
សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មុំ​ន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សកលវិទ្យា​ល័យ​ន័​រ​តុ​ន នា​ព្រឹក​ថ្ងៃ​ព្រហស្បត្ដិ៍​នេះ បាន​ថ្លែង​ដោយ​លើកឡើង​ពី​រឿងអាស្រូវ​ផ្លូវភេទ របស់​មនុស្ស​មួយចំនួន គឺ​មិនអាច​លាក់បាំង​បានទេ​។ ការលើកឡើង​នេះ សម្តេច​តេ​ជោ​មិនបាន​បង្ហាញ​ចំឈ្មោះ​បុគ្គល​ណា​ទេ ប៉ុន្តែ​ត្រូវបាន​គេ​គិតថា សំដៅទៅ​កាន់​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុងមាន​រឿងអាស្រូវ​ផ្លូវភេទ ជាមួយ​កញ្ញា ស្រីមុំ ដែល​ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​បន្ដបន្ទាប់​មកនេះ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង ដោយ​មិន​បញ្ចេញ​ឈ្មោះថា រឿងអាស្រូវ​ផ្លូវភេទ​មិនអាច​លាក់បាំង​បាន​នោះទេ ព្រោះ​នៅតាម​ព្រលានយន្ដហោះ និង​នៅតាម​សណ្ឋាគារ គឺ​គេ​មាន​ដាក់​ម៉េ​រ៉ា​សុវត្ថិភាព ដូច្នេះ​រូបភាព​ទាំង​ប៉ុន្មាន គឺមាន​នៅតាម​ព្រលានយន្ដហោះ មិនថាតែ​ព្រលានយន្ដហោះ​នៅ​ភ្នំពេញ ប៉ុណ្ណោះ​ទេ ព្រលានយន្ដហោះ​នៅ​ទីក្រុង​បាងកក និង​សណ្ឋាគារ​នៅ​ទីក្រុង​បាងកក ក៏មាន​រូបភាព​ដែរ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សកលវិទ្យា​ល័យ​ន័​រ​តុ​ន នា​ព្រឹក​ថ្ងៃ​ព្រហស្បត្ដិ៍​នេះ​ថា​យុទ្ធសាស្ដ្រ មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង គឺ​មិនមាន​ប្រសិទ្ធភាព​ទេ ព្រោះ​មាន​អ្នក​មិន​និយាយ និង​មាន​អ្នក​និយាយ​។ ម្យ៉ាងទៀត មាន​អ្នក​ប្រកែក​ថា អត់​មាន​ប៉ាស្ព័រ តែ​បាន​ទៅធ្វើ​លិខិតឆ្លងដែន អត់​ដែល​ទៅ​ក្រៅប្រទេស តែ​បាន​ជិះ​យន្តហោះ ទៅ​បាងកក ដូច្នេះ​មិនអាច​លាក់បាំង​ការពិត​បានទេ​។​

​នៅក្នុង​ឱកាស​ដដែល​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បកស្រាយ​អំពី​ការចោទប្រកាន់​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចោទប្រកាន់ថា ហ្វេ​ស​ប៊ុ​ក​សម្តេច បាន​ទិញ​ចំនួន អ្នក​ចុច like ទាំង​ក្នុង​និង​ក្រៅប្រទេស ជាពិសេស​ពី​ប្រទេស​ឥណ្ឌា​តែម្តង​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការចោទប្រកាន់​នេះ​មិនមែនជា​ការពិត​ទេ ហើយ​ស្នើ​ឲ្យ​មេបក្ស​ប្រឆាំង​រូបនេះ ទៅ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចុះ​។ សម្ដេច​តេ​ជោ បានបញ្ជាក់ ថា ពេលដែល​សម្ដេច​ផុស​ម្តងៗ​គឺ​អ្នក like ច្រើនណាស់ ហើយ​សម្ដេច​ក៏​មិន​ទាំង​ដឹងផង ថា​តើ​អ្នកណា like​ខ្លះ ហើយ​មកពី​ប្រទេស​ណា​ផង​។ តែ​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ​បាន​ថ្លែងថា យើង​គួរតែមាន​មោទនភាព ដោយសារ​ប្រទេស​នានា​លើស​កល ជាពិសេស​ឥណ្ឌា បាន​like​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ដ្រី​កម្ពុជា បានន័យថា​គេ​ស្គាល់​ថា សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល បានបញ្ជាក់​ជាថ្មី​ថា សម្ដេច​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក មិនមែន​ដើម្បី​ប្រកួតប្រជែង​ជា មួយ​អ្នកណា​នោះទេ ការប្រើ​ហ្វេ​ស​ប៊ុ​ក គឺ​សម្ដេច​ចង់ដឹង​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ហើយក៏​ដោះស្រាយ​បញ្ហា​នានា ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ​ផងដែរ​។ សម្ដេច​ក៏បាន​លើកឡើង​ដែរ​ថា មេដឹកនាំ​គណបក្សប្រឆាំង ចង់​ឲ្យ​សម្ដេច​ឆ្លើយឆ្លង​ជាមួយ ប៉ុន្ដែ​សម្ដេច​មិន​ឆ្លើយឆ្លង ព្រោះ​សម្ដេច​ឲ្យ​មេដឹកនាំ​គណបក្សប្រឆាំង​នោះទេ គឺ​លោក សម រង្ស៊ី ដោយ​ប្រើ​នយោបាយ​ចាប់ដៃ ជាន់​ជើង​៕

ប្រមុខ​រាជរដ្ឋាភិបាល ៖ រឿងអាស្រូវ​ផ្លូវភេទ​របស់​បុគ្គល​មួយ​នោះ មិនអាច​លាក់បាំង​បានទេ​!

ប្រមុខ​រាជរដ្ឋាភិបាល ៖ រឿងអាស្រូវ​ផ្លូវភេទ​របស់​បុគ្គល​មួយ​នោះ មិនអាច​លាក់បាំង​បានទេ​!