លោក​សុខ អាន ស្នើ​សាធារណរដ្ឋ​កូរ៉េ ជួយ​ផ្នែក​នីតិកម្ម និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បីឱ្យ​កម្ពុជា​មានការ​រីកចម្រើន​ផ្នែក​គតិយុត្ត​

ភ្នំពេញ:
ទទួល​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ជុង ប៊ូ (Jeong –Boo) រដ្ឋមន្ត្រី ក្រសួង​នីតិកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ នា​ព្រឹក​ថ្ងៃទី​១៧ មីនា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញ​នូវ​បំណង​ចង់ឱ្យមាន​កិច្ច​សហ​ប​តិ​ប​ត្តិ​ការ ទទួល​បទពិសោធន៍​ផ្នែក​នីតិកម្ម​ពី​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​(IT) ។​

​លោក​ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា​ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ដើរតួនាទី​សំខាន់ នៅក្នុង​ការជួយ​ពិនិត្យឡើងវិញ​នូវ​ពង្រាងច្បាប់​បទដ្ឋាន​គតិ​យុត្ត​ទាំងឡាយ ហើយដោយ​សាធារណរដ្ឋ​កូរ៉េ ដែល​ពូកែ​ខាង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ដោយ​បច្ចុប្បន្ន វិស័យ​ព័ត៌មានវិទ្យា អាចជួយ​សម្រួលការ​ងា​រ​ផ្នែក​នីតិកម្ម ខាង​ផ្លូវច្បាប់​បាន​ច្រើន​នោះ ដូច្នេះ កម្ពុជា ចង់​សិក្សា​បទពិសោធន៍ ពី​សាធារណរដ្ឋ​កូរ៉េ ថា​តើ​ព័ត៌មានវិទ្យា អាចជួយ​ដល់​កិច្ចការ​ផ្នែក​នីតិកម្ម​ដូចម្ដេចខ្លះ ដើម្បីឱ្យ​កម្ពុជា​មានការ​រីកចម្រើន​ផ្នែក​គតិយុត្ត តាមរយៈ​ការប្រើប្រាស់​ព័ត៌មានវិទ្យា​។​

​នៅក្នុង​កិច្ចការ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី សុំ​ឱ្យមាន​ក្រុមការងារ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ ក​យ​កា (KOICA) របស់​កូរ៉េ ដែលមាន​វត្ត​មាននៅ​កម្ពុជា ដើម្បី ឱ្យ​ផ្នែក​នីតិកម្ម​របស់​សាធារណរដ្ឋ​កូរ៉េ អាចធ្វើ​សហប្រតិបត្តិការ តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាមួយ ក្រុមប្រឹក្សា​អ្នកច្បាប់​កម្ពុជា នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ។​

​នៅក្នុង​ជំនួប​នេះ​ក៏បាន​ពិភាក្សា​ផងដែរ​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ដទៃៗ​ទៀត ផងដែរ ក្នុងនោះ​សម្រាប់​គោលបំណង​ដែល​កម្ពុជា​ចង់​នាំ​ផ្លែស្វាយ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ ភាគី​កូរ៉េ បាន​ចាប់អារម្មណ៍ ហើយ​អះអាងថា នឹង​ជួយ​សម្រួល​ដល់​ការនាំចេញ ផ្លែស្វាយ របស់​កម្ពុជា ទៅកាន់ កូរ៉េ នាពេល​ខាងមុខនេះ ៕​