អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​ចាត់វិធានការ ឃាត់ខ្លួន​មន្ត្រីនគរបាល​ណា ដែល​ចេញ​លិខិតស្នាម​ឲ្យ​ជនបរទេស​ខុសច្បាប់​

ភ្នំពេញ:
អគ្គស្នងការ​នគរបាល​ជាតិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ប្រកាស​ចាត់វិធានការ​អនុវត្ត​ច្បាប់ ថា​នឹង​ឃាត់ខ្លួន​ចំពោះ​មន្ត្រីនគរបាល​ណា ដែល​នៅតែ​បន្តធ្វើ​លិខិតស្នាម​មិន​ស្របច្បាប់​ឲ្យ​ជនបរទេស​។ ការ​ថ្លែង​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន នៅក្នុង​ឱកាស​បិទ​សន្និបាត​បូកសរុប​សភាពការណ៍ និង​លទ្ធផល​ប្រតិបត្តិ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ឆ្នាំ​២០១៥ និង​ផ្សព្វផ្សាយ​ទិសដៅ​អនុវត្ត​បន្ត​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ នា​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ថា​នឹងមិន​ដាក់ចេញ​នូវ​សំណូមពរ និង​ចេញ​បទបញ្ជា​ការ​ទៀត​ទេ ទៅដល់​បណ្តា​ស្នងការ​ខេត្ត​រាជធានី និង​មន្ត្រី​ថ្នាក់ក្រោម​នានា​ទៀត ចំពោះ​បុគ្គល អង្គភាព​ណា​ដែល​ចេញ​លិខិតស្នាម​មិន​ស្របច្បាប់​ឲ្យ​ជនបរទេស លោក​ស្នើសុំ​យក​បញ្ហា​នេះ​ទៅ​ទូទាត់​គ្នា​ទៅតាម​ផ្លូវច្បាប់​តែម្តង​។
​លោក​បន្តថា មកដល់​ម៉ោង​នេះ នឹងមិន​អនុញ្ញាត​ឲ្យ​កើតមាន​ទៀត​ទេ​នូវ​បញ្ហា​នេះ ខណៈ​ពីមុនមក​លោក មិនដែល​អនុញ្ញាត​ឲ្យ​មាន​ធ្វើ​ទង្វើ​ខុសច្បាប់​ទាំង​នោះទេ ហើយ​លោក​ថា សម្រាប់​បញ្ហា​នេះ នឹង​ទូទាត់​គ្នា​ទៅតាម​បញ្ហា​នីមួយៗ ហើយ​ត្រូវ​ដោះស្រាយ​ជាមួយគ្នា​ទៅតាម​ផ្លូវច្បាប់ និង​ពិន័យ​នគរបាលជាតិ​។

​ការ​ថ្លែង​ចាត់​វិធាន​អនុវត្ត​ឃាត់ខ្លួន​មន្ត្រីនគរបាល​នោះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ថ្លែង​ប្រតិកម្ម របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ពាក់ព័ន្ធ​ថា កន្លងមក​ពិតជា​មាន​មន្ត្រីនគរបាល​នៅ​ថ្នាក់ក្រោម​មួយចំនួន​មានការ​ធ្វើលិខិត​ស្នាម​មិន​ស្របច្បាប់​ឲ្យ​ជនបរទេស រហូតដល់​មានការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ខុសច្បាប់​ឲ្យ​ជនបរទេស​ផងដែរ​។

​សូម​រំលឹកថា តាម​ប្រសាសន៍​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់បាន​លើកឡើងថា សម្រាប់​ជនបរទេស​ដែលមាន​លទ្ធភាព​អាចធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន លុះត្រា​បុគ្គល​ជនបរទេស​នោះ មាន​ព្រះរាជក្រឹត្យ​ចូលសញ្ជាតិ​ប្រទាន​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕