​ស្ពាន​អាកាស​ស្ដុ​ប​ផ្សារ​ដី​ហុយ​ចាប់ផ្ដើម​ដំណើរការ​ស្ថាបនា សាងសង់​ហើយ​

ភ្នំពេញ:
​ក្រុម​អ្នកជំនាញ​ស្ថាបនា​ការដ្ឋាន​សា្ថ​ប​នា​ស្ពាន​អាកាស​ទី​៥ ត្រង់​ស្តុ​ប​ផ្សារ​ដី​ហុយ បានចាប់ផ្តើម  ដំណើរការ​ជា​បណ្តើរៗ ដើម្បី​ឈានទៅ​បើក​ការដ្ឋាន​ជា​ផ្លូវការ សម្រាប់​ការដោះស្រាយ​បញ្ហា កកស្ទះ​ចរាចរ ដែល​កំពុង​មមាញឹក​ខ្លាំង​នៅលើ​កំណាត់ មហាវិថី​សហព័ន្ធរុស្ស៊ី​។​

​រហូតមកដល់​ពេលនេះ ក្រុម​វិស្វកម្ម​នៃ​ក្រុមហ៊ុន​ចិន បានចាប់ផ្តើម​ខួង​ដី​បុក​សរសរ​គ្រឹះ និង​ពង្រីក ទទឹងផ្លូវ​ត្រង់​ស្តុ​ប​ផ្សារ​ដី​ហ៊ុយ​លើ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ដែល​ត្រូវ ស្ថាបនា​ជា​ស្ពាន​អាកាស​ទី​៥​នេះ ឱ្យបាន​រួចរាល់​តាម​ផែនការ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​។​
​លោក ឡុង ឌី​ម៉​ង់ អ្នក​នាំ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា ស្ពាន​អាកាស​ទី​៥​នេះ​គឺ​ស្ថិត​តាម​ប​ណ្តោ​មហាវិថី​សហព័ន្ធរុស្ស៊ី កាត់​រំលង ពីលើ​ផ្លូវ​ហា ណូយ ដើម្បី​ជួយ​រំដោះ​ស្ថានភាព​កកស្ទះ​ចរាចរណ៍ ខណៈពេល​មាន​ភាព មមាញឹក​ត្រង់ចំណុច​ប្រសព្វ​នេះ​។​

​លោក​បាន​បន្តថា ការស្ថាបនា​ស្ពាន​អាកាស​នេះ មិន​ត្រឹមតែ​បម្រើ​ដល់​ការធ្វើ​ចរាចរណ៍ របស់​ប្រជា ពលរដ្ឋ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បម្រើឱ្យ​វិស័យ​ទេសចរណ៍​សម្រាប់​អ្នក ធ្វើដំណើរ​ឆ្ពោះទៅ​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​អាចជួយ​សម្រួល​ដ​ល់ ប្រព័ន្ធ​ចរាចរណ៍​បាន យ៉ាង​ងាយស្រួល​ថែមទៀត​។​

​លោក​បាន​អះអាងថា រហូតមកដល់​ពេលនេះ ក្រុមការងារ​ដោះស្រាយ​សំណង់​ជូន​ប្រជាពលរដ្ឋ  ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការស្ថាបនា​គម្រោង​នេះ ត្រូវបាន​បង្កើតឡើង​រួចរាល់​ហើយ ដែល​នឹង​ជួយ ព​ន្លឿ​ន​ការសាងសង់​ឱ្យបាន​ឆាប់រហ័ស​តាម​ផែនការ​។​
​លោ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​ឆ្លង​កាត់​តាមផ្លូវ​នេះ សូម​មេ​តា្ត យោគយល់​អធ្យាស្រ័យ ស្របពេល​ការដ្ឋាន​កំពុងដំណើរការ ដែល​បណ្តាលឱ្យ​ផ្លូវ​កាន់ តែ​កក់ស្ទះ ចរាចរណ៍ និង​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ជាក់​ជាមិនខាន​។​

​សូមបញ្ជាក់ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ត្រង់​ស្តុ​ប​ផ្សារ​ដី​ហ៊ុយ​នេះ គឺ​ស្ថិត​លើ​ចំណុច ប្រសព្វ​រវាង មហាវិថី​សហព័ន្ធរុស្ស៊ី ជាមួយនឹង​ផ្លូវ​ហាណូយ ដែលមាន​ប្រវែង​៦០៥​ម៉ែត្រ ទទឹង​ប្រវែង​១៦.៥០​ម៉ែត្រ សាង សង់​ដោយ​ក្រុមហ៊ុន​ចិន ជាមួយនឹង​គម្រោង​ស្ថាបនា​ផ្លូវ ក្រ​វ៉ាត​ក្រុង​ទី​ពីរ គឺ​ផ្លូវ​ហាណូយ ភ្ជាប់​ផ្លូវ​ក្រ​វ៉ាត​ក្រុង ទំនប់​កប់​ស្រូវ ឆ្ពោះទៅកាន់​ក្រុង​តាខ្មៅ ក្រោម​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​៕