(Video Highlight) Liverpool ទម្លាក់ Man United ខណៈ Dortmund ទៅវគ្គបន្តក្នុង Europa League

ក្រុម Liverpool បានទម្លាក់ក្រុម Manchester United យ៉ាងងាយដើម្បីឈ្នះកៅអីរបស់ពួកគេក្នុងវគ្គចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ស្របពេលក្រុម Borussia Dortmund និង Sevilla ហាក់ដូចជាក្រុមខ្លាំងដែលក្រុម Liverpool ត្រូវផ្តួលនៅវគ្គបន្ត។
1
ក្រុមរបស់លោក Jurgen Klopp បានយកឈ្នះលើគូប្រជែងចាស់របស់ពួកគេ Manchester United ខណៈដែលការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជើងទី២នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យពួកគេទៅវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ៣-១។ Man United ត្រូវតែខិតខំព្យាយាមយ៉ាងខ្លាំង ក្រោយពីបានរងបរាជ័យក្នុងការប្រកួតជើងទីមួយកាលពីសប្តាហ៍មុនក្នុងលទ្ធផល ២-០ ប៉ុន្តែ ពួកគេបានធ្វើឲ្យគេផ្ទាល់នូវក្តីសង្ឃឹម នៅពេលដែលខ្សែប្រយុទ្ធ Anthony Martial បានរកគ្រាប់បាល់បញ្ចូលទីពីបាល់ប៉េណាល់ទី នៅជិតឈានដល់រយៈពេល៣០នាទី ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិរូបនេះត្រូវបានធ្វើឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់ ដោយខ្សែការពារ Nathaniel Clyne។

ប៉ុន្តែ ខ្សែបម្រើ Philippe Coutinho បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយឲ្យក្រុម Liverpool នៅមុនពេលបញ្ចប់តង់ទីមួយ និងដើម្បីផ្តាច់ក្តី សង្ឃឹមផ្សេងៗរបស់ Man United តែម្តង។ ខ្សែបម្រើ James Milner របស់ Liverpool បានឲ្យដឹងថា៖ «ក្រុមទាំងពីរមានឱកាសដូចគ្នា យើងលេងមិនបានល្អដូចដែលយើងបានធ្វើក្នុងតង់ទីមួយឡើយ ប៉ុន្តែ វាគ្រប់គ្រាន់»។ ស្របពេលជាមួយគ្នានេះ Dortmund អតីតក្រុមរបស់លោក Klopp បានឈានទៅវគ្គបន្តដោយងាយ ខណៈដែលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងពេលក្រុមរបស់ខ្លួនទទួលជ័យជម្នះ ២-១ លើក្រុម Tottenham Hotspur នៅកីឡដ្ឋាន White Hart Lane ដើម្បីទទួលជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ៥-១៕

ប្រភពព័ត៌មាន៖ Channel News Asia