(Video Highlights) Valencia ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Europa League

ក្រុម Valencia របស់​លោក Gary Neville បាន​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Europa League កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​ចាញ់​ក្នុង​ការ​ប្រកួត​​វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួកគេ​ក្រោម​ស្នា​ដៃ​គូ​ប្រជែង​អេ​ស្ប៉ាញ​តែមួយ Athletic Bilbao ដោយ​គ្រាប់​បាល់​ក្រៅ​ដី បើ​ទោះ​បី​ទទួល​ជ័យ​ជម្នះក្នុង​លទ្ធផល ២-១ ក៏​ដោយ​។ Valenciaក្រុម Valencia បាន​តាម​ពីក្រោយ ១-០ ក្រោយ​ពី​ការ​ប្រកួត​ជើង​ទីមួយ​កាល​ពី​សប្តាហ៍មុននៅ​​កីឡ​ដ្ឋាន San Mames ប៉ុន្តែ ហាក់​ដូច​ជាផ្លាស់​​ប្តូរ​ការ​ប្រកួត​នេះ​យ៉ាងល្អ​ទៅ​ហើយ នៅ​ពេល​ដែល​ពួក​គេ​បាន​​រក​គ្រាប់​បាល់​នាំមុខ​២​គ្រាប់​ក្នុង​​តង់​ទីមួយ​នៅ​​កីឡ​ដ្ឋាន Mestalla​។ កីឡាករ Santi Mina បាន​រក​គ្រាប់​បាល់​បើក​ឆាកនៅ​រាត្រីនោះក្នុងនាទី ទី​១៣ នៅមុនពេល​ការ​​ព្យា​យាម​​ស៊ុត​បាល់​សម្តៅ​ទី​របស់​កីឡាករ Alvaro Negredo ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី Iago Herrerin​។ បន្ទាប់​មក​ខ្សែ​ការ​ពារ Aderlan Santos បាន​តែត​បាល់​បំ​ប៉ោង​សំណាញ់​ទីក្នុង​រយៈ​ពេល​៨​នាទី​ចុងក្រោយ​ក្នុង​តង់​ទីមួយ ប៉ុន្តែ ក្រុម​ម្ចាស់​ជើង​ឯក​រង​ឆ្នាំ​២០១២ Athletic បាន​រកគ្រាប់​បាល់​ក្រៅ​ដី​​ដើម្បី​កាត់​សេច​ក្តីក្នុង​ការ​ប្រកួត​នេះក្នុង​រយៈ​ពេល​១៤​នាទីចុងក្រោយ​៕

សូមទស្សនាវិដេអូខាងក្រោម៖

លទ្ធ​ផល​ពីការ​ប្រកួត​ផ្សេង​ទៀត​៖

Bayer Levkn 0-0 Villarreal (លទ្ធ​ផល​ទាំង​ពីរ​ជើង 0-2)

Lazio 0-3 Sparta Prague  (លទ្ធ​ផល​ទាំង​ពីរ​ជើង 1-4)

Man Utd 1-1 Liverpool  (លទ្ធ​ផល​ទាំង​ពីរ​ជើង 1-3)

Anderlecht 0-1 Shakt Donsk  (លទ្ធ​ផល​ទាំង​ពីរ​ជើង 1-4)

Sevilla 3-0 Basel  (លទ្ធ​ផល​ទាំង​ពីរ​ជើង 3-0)

Sporting Braga 4-1 Fenerbahce  (លទ្ធ​ផល​ទាំង​ពីរ​ជើង 4-2)

Tottenham 1-2 Bor Dortmd  (លទ្ធ​ផល​ទាំង​ពីរ​ជើង 1-5)

ប្រភព​ព័ត៌​មាន៖ Channel News Asia