តើទៅរួចទេ ​ស្រ្តី​អាច​មាន​ផ្ទៃពោះ ​តែនៅ​មាន​ព្រហ្មចារីយ៍?

ស្រ្តីម្នាក់​បាន​មាន​ផ្ទៃពោះ​ចំនួន ​៥ ខែ​ហើយ ​ប៉ុន្តែ​គ្រូពេទ្យ​របស់​នាង​បាន​និយាយ​ថា ​សន្ទះ​ព្រហ្មចារីយ៍​របស់​នាង​គឺនៅ​មាន​ដដែល ​មានន័យថា ​នាងនៅ​តែមាន​ព្រហ្មចារីយ៍។ ​តើវាអាច​ធ្វើបាន​ទៅយ៉ាង​ម៉េច​នៅពេល​រួមភេទ​ និង​ការ​មាន​ផ្ទៃពោះ​ឥឡូវនេះ។ ​តើវាពិត​ជាអាច​ធ្វើបាន​មែន ​ដើម្បី​ឲ្យមាន​ផ្ទៃពោះ​ដោយ​មិនចាំ​បាច់បាត់​បង់​ព្រហ្មចារីយ៍? ​សូមពន្យល់។

 

តើទៅរួចទេ ​ស្រ្តី​អាច​មាន​ផ្ទៃពោះ ​តែនៅ​មាន​ព្រហ្មចារីយ៍?
សំណួរសម្រាប់ការរួមភេទនេះ គឺបានឆ្លើយដោយលោកវេជ្ជបណ្ឌិត Rajan Bhonsle ​ជា​សាស្ត្រាចារ្យ​កិត្តិយស​ និង ​HOD ​នាយកដ្ឋាន​ថ្នាំផ្លូវភេទ, ​លោក KEM ​នៃមហា​វិទ្យល័យ ​G.S.Medical ​នៅក្នុង​ទីក្រុង​បុមបៃ។

ជាទូទៅមនុស្សភាគច្រើនបានជឿថា សន្ទះព្រហ្មចារីយ៍ត្រូវបានរហែក ​នៅពេល​ពួកគេ​មានការ​រួមជា​លើក​ដំបូង។ ​ទោះជា​យ៉ាងណា ​នេះមិន​មែន​ជាករណី​ត្រូវជាមួយ​នឹងគ្រប់​ស្ត្រីទាំង​អស់​នោះទេ, ​ដោយ​សារ​តែសន្ទះ​ព្រហ្មចារីយ៍​នេះ ​គឺមាន​សភាព​មិនដូចគ្នា​នៃស្រ្តី​ទាំងអស់ ​ហើយក៏​មិនអាច​មាន​ករណីនេះ ​ទៅលើ​គ្រប់ស្រ្​តីទាំង​អស់​ផងដែរ។ ​មានស្រ្តី​មួយ​ចំនួន​អាចនឹង​មាន​សន្ទះ​ព្រហ្មចារីយ៍​ក្រាស់ ​ហើយវា​ត្រូវរហែក ​ឬដាច់​ នៅពេល​មាន​ការ​រួមភេទ ​ដែលនាំ​ឲ្យមាន​ការ​ឈឺចាប់​ក្នុងអំឡុង​ពេល​រួមភេទ។ ​ក្នុងករណីខ្លះ ​សន្ទះ​ព្រហ្មចារីយ៍​គឺស្ដើង​ណាស់ ​(គ្រាន់តែ​ដូចជា​ក្រដាស​មួយ) ​ដែលស្ទើរ​តែមិន​បណ្ដាល​ឲ្យមាន​ការ​ឈឺចាប់​នៅពេល​រួមភេទ។ ​តើវាមាន​ផល​ប៉ះពាល់​អ្វីខ្លះ ​ដល់ការ​បាត់បង់​ព្រហ្្មចារីយ៍​របស់អ្នក ​និងអ្វីដែល​អ្នកអាច​ធ្វើបាន​អំពីវា?

ទោះជាយ៉ាងណា ក្នុងករណីនោះ មានស្តី្រម្នាក់ដែលមិនមានសន្ទះព្រហ្មចារីយ៍​តាំងពី​កំណើត។ ​បាទ, ​វាពិត​ជាអាច​កើត​មាន​នៅក្នុង​ ១០ ​ទៅ ១៥ ​ភាគរយ​នៃស្ត្រី។ ​នៅក្នុង​ស្ត្រី​ដ៏ទៃទៀត, ​សន្ទះ​ព្រហ្មចារីយ៍​នេះ ​គឺមាន​ភាព​យឺត​ខ្លាំង​ណាស់។ ​ដូច្នេះ​ក្នុងពេល​មាន​ភាព​ស្និទ្ធស្នាល​ផ្លូវភេទ ​វាមិន​អាចធ្វើ​ឲ្យសន្ទះ​ព្រហ្មចារីយ៍​របស់ស្រ្តី​រហែក​បានទេ ​(ដោយ​សារភាព​យឺតពី​ធម្មជាតិ​របស់វា) ​ហើយវា​បាន​ត្រឡប់​ទៅភាព​ដើមធម្មតា ​បន្ទាប់ពី​មានការ​រួមភេទ​រួច។ ​ដូច្នេះហើយ ​ប្រសិន​បើអ្នក​មិនមាន​ព្រហ្មចារីយ៍​នៅពេល​មានការ​រួមភេទេ, ​ប៉ុន្តែ​ចាប់​តាំងពី​សន្ទះ​ព្រហ្មចារីយ៍ ​មិនមាន​ការ​ខូចខាត​អ្វីទាំង​អស់។ ​ឆ្ងល់​ថាតើ ​មាន​នរណា​ម្នាក់​ដែល​អាច​មាន​ផ្ទៃពោះ​បាន ​ប្រសិន​បើសន្ទះ​ព្រហ្មចារីយ៍​នេះ ​គឺនៅតែ​មាន​ដដែល? ​ជាការ​ប្រសើរ​ណាស់ ​វាគឺ​ដោយសារ​តែសន្ទះ​ព្រហ្មចារីយ៍​នេះ​មាន​រន្ធតូច​មួយ ​ដែលធំ​ល្មម​សម្រាប់​មេជីវិត​ឈ្មោល​ចូលទៅ​ក្នុង​ទ្វាមាស ​និងធ្វើ​ឲ្យអ្នក​មាន​ផ្ទៃពោះ​បាន។ ​ដូច្នេះ​ហើយ ​ដោយតាម​លក្ខខណ្ឌ​បច្ចេកទេស ​ទើបសន្ទះ​ព្រហ្មចារីយ៍​របស់អ្នក​ គឺនៅ​ដដែល​មិនរហែក​ ប៉ុន្តែ​អ្នក​អាច​មាន​ផ្ទៃពោះ​បាន។ ​ករណី​ទាំងនេះ​ហើយ ​ទើប​អាច​ធ្វើឲ្យ​ស្រ្តីមាន​ផ្ទៃពោះ ​ហើយ​នៅតែ​មាន​ព្រហ្មចារីយ៍៕

ដោយ៖ Brugn

ដោយ៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!