បាញ់​២​គ្រាប់​ប្លន់​ម៉ូតូ​មិនបាន​សំរេច តែ​ជនរងគ្រោះ​រងរបួស​ភ្លៅ

ភ្នំពេញ ៖ មាន​អំពើ​បាញ់​ប្លន់ យក​ម៉ូតូ​ពី​ជនរងគ្រោះ​មិនបាន​សំ រេច​មួយ​បាន​កើតឡើង បណ្តាលអោយ​យុវជន​ម្នាក់​រងរបួស​ភ្លៅ​ម្ខាង ហើយ​ត្រូវបាន​រថយន្ត សង្គ្រោះ​ដឹក​ជនរងគ្រោះ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន គឹម សុង ភ្លាមៗ ។ ចំណែក​ក្រុម​ជនសង្ស័យ ក្រោយពី​ធ្វើ​សកម្មភាព​បាន​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល