នាង ខ្ញុង ស្អាត​ប្លែក​

6 Videos


​ស្រប​ពេលដែល​ការងារ​សិល្បៈ​របស់​តារា​កំប្លែង ដ៏​មាន​ប្រជាប្រិយភាព​នាង ខ្ញុង ឡើង​ខ្ពស់ត្រដែត ស្រាប់តែ​គេ​សង្កេតឃើញ រូបរាង ​និង​ រូប​សម្រស់​របស់​នាង ប្រែប្រួល​ទៅតាម​នោះដែរ ។​ ជាក់ស្តែង​នៅក្នុង​ពិធី​សម្ពោធ​រឿង «​ដៃគូ​កម្ចាត់​ខ្មោច »​នាង ខ្ញុង ពិតជា​ស្រស់ស្អាត សិច​ស៊ី ដូច​ក្មេង​ទើបតែ​វ័យ​ជាង ​២០ ​ឆ្នាំ ។​

នាង ខ្ញុង ស្អាត​ប្លែក​

M88


​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នាង​ខ្ញុង កាន់តែ​ស្អាត​ប្លែក ថែមទាំង​ក្មេង​ជាង​វ័យ​ទៀត ទោះបីជា​នាង​មាន​វ័យ​ ៣១ ​ឆ្នាំ ថែមទាំង​មានកូន​រួចហើយ​ក្តី នៅក្នុង​ថ្ងៃ​សម្ពោធ​រឿង «​ដៃគូ​កម្ចាត់​ខ្មោច »​កាលពី​ថ្ងៃទី​១៦​ ខែមីនា ឆ្នាំ​២០១៦ នេះ មិត្តភក្តិ​សិល្បៈ​ជាច្រើន បាន​លាន់មាត់​ស​សើរ​ពី​សម្រស់​របស់​នាង​គ្រប់ៗ​គ្នា សូម្បីតែ​អ្នក​នៅ​ទីនោះ ដែល​បានឃើញ នាង​ខ្ញុង ក៏បាន​និយាយ​ផងដែរ​ថា ខ្ញុង ឥឡូវ ពិតជា ស្អាត​មែន ការតុបតែង​ខ្លួន របស់​នាង​មិន​ចាញ់​ក្មេង​នោះទេ ។

នាង ខ្ញុង ស្អាត​ប្លែក​

​តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​នេះ បានបង្ហាញ​ឲ្យ​ឃើញថា នាង​ខ្ញុង ពិតជា​ស្រស់ស្អាត​មែន ជាមួយ និង ​ឈុត​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ខ្មៅ​ខោ​ច​ខ្លី​គួរ​ឲ្យ​ស្រលាញ់ សូម្បីតែ​ការ​ផាត់មុខ ម៉ូដ​សក់ រួមផ្សំ​នឹង​ការនិយាយ​បែបកំ​ប្ល៉ុ​ក​កំប្លែង គឺ​ពិតជា​គួរ​ឲ្យ​ស្រលាញ់ ។​

នាង ខ្ញុង ស្អាត​ប្លែក​

​បើតាម​អ្នក​ស្គាល់គ្នា​ជាមួយ នាង​ខ្ញុង បាន​បង្ហើប​ប្រាប់ថា ខ្ញុង ព្យាយាម​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ ដើម្បី​សម្រក​ទម្ងន់ យក​រាង​ស្លី​ម​ស្អាត ។ នៅក្នុង​ថ្ងៃ​សម្ពោធ​រឿង «​ដៃគូ​កម្ចាត់​ខ្មោច » នាង​ខ្ញុង ក៏បាន​និយាយ​ផងដែរ​ថា នាង​ស្អាត ដោយសារ​ការ​ញ៉ាំចំណីអាហារ​ល្អៗ ។

នាង ខ្ញុង ស្អាត​ប្លែក​

​នាង​ខ្ញុង កំពុង​ត្រូវប៉ាន់​ខ្លាំង​នៅក្នុង​អាជីព​សិល្បៈ ព្រោះ​ត្រូវគេ​ហៅ​ថត​រឿង​ជា​បន្តបន្ទាប់ នាង​មាន​គម្រោង​នឹង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ផងដែរ​។​ប៉ុន្តែ​នាង​មិនទាន់​សម្រេចចិត្តថា​នឹង​ចេញទៅ​ប្រទេស ណា​នៅឡើយ​នោះទេ ពីព្រោះ​ការងារ​ក្នុងស្រុក​មមាញឹក​ច្រើន​គួរសម ។

នាង ខ្ញុង ស្អាត​ប្លែក​

​មួយរយៈ​កន្លងមកនេះ នាង​ខ្ញុង ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់ ដូច្នេះហើយ​ទើប​រូប​សម្រស់​របស់​នាង​ស្រស់ស្អាត​ទៅតាម​នោះដែរ មាន​ពត៌មាន​ជាច្រើន​បាន​និយាយថា នាង​ខ្ញុង កាន់តែ​ស្អាត កាន់​តែមាន​អ្នក​ស្រលាញ់​ច្រើន ប៉ុន្តែ​នៅពេលជួបជាមួយនាង ខ្ញុង នាពេល​កន្លងមក នាង​បាន​ឲ្យ​ដឹងថា មិនមាន​អ្នក​ស្រលាញ់​នាង​នោះទេ ៕ អា​លី​ណា​

នាង ខ្ញុង ស្អាត​ប្លែក​នាង ខ្ញុង ស្អាត​ប្លែក​នាង ខ្ញុង ស្អាត​ប្លែក​នាង ខ្ញុង ស្អាត​ប្លែក​នាង ខ្ញុង ស្អាត​ប្លែក​នាង ខ្ញុង ស្អាត​ប្លែក​