អគ្គនាយករង​គយ​២​រូប លោក ប៉ែន សំអាត និង​លោក ហ៊ី​វ គឹម​ហេង ដល់​អាយុ​ចូលនិវត្តន៍​កំពុង​នាំគ្នា​រត់ការ​ខ្វែង​ជើង​គ្នា​ពន្យា​ពេល ដើម្បី​រក្សា​តំណែង​ខ្លាញ់

ភ្នំពេញ​៖ មានការ​ទម្លាយ​ព័ត៌មាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៦​នេះ មាន​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចំនួន​២​នាក់ គឺ លោក ប៉ែន សំអាត និង​លោក ហ៊ី​វ គឹម​ហេង ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​។ ករណីនេះ​ត្រូវបាន​ល្បី​ពេញ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ថា មានការ​រត់ការ និង​ស្វែងរក​ការអន្តរាគមន៍ យ៉ាង​ខ្វែ​កជើង​ដើម្បី​ពន្យា​ការចូលនិវត្តន៍​ដោយ​ចង់​រក្សា​តួនាទី​ខ្លាញ់​នេះ​ឲ្យ​បាន​ចើ​ន​ឆ្នាំ​ទៅមុខទៀត​។ ប៉ុន្តែ​ត្រូវបាន​រង​ការរិះគន់​ពី​មន្ត្រី​គយ​តូចតាច​ដែល​គ្មាន​ខ្សែ​ទុយោ​ថា នេះ​ជា​ទម្លាប់ អាក្រក់​ដែល​មន្ត្រី​មានអំណាច​មាន​លុយ​តែងតែ​បំពាន​ច្បាប់ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោមៗ​បាក់​ទឹកចិត្ត ប្រសិនបើ​ថ្នាក់លើ​មិន​ទប់ស្កាត់​នោះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចំនួន​២​នាក់ ដែល​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នៅ​ឆ្នាំ​២០១៦​នេះ គឺ​៖ ១-​លោក ប៉ែន សំអាត ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​អតីត​មេ​គយ​ដ៏​មាន​ឥទ្ធិពល ប៉ែន ស៊ីម៉ន ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ និង ២-​លោក ហ៊ី​វ គឹម​ហេង អតីត​ជា​ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ ដែលមាន​ប្រពន្ធ​ជា​មេ​ឈ្មួញ​នាំ​ស្ករស​ពី​ប្រទេស​ថៃ​ដ៏​ល្បីល្បាញ ដែល​មិនមាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ ទោះយ៉ាងណា​មានការ​លើកឡើងថា អគ្គនាយករង​ពីរ​រូបនេះ​បើទោះជា​អាយុ​ហួស​ឌី​ឡេ​ក៏​មិន​យល់ស្រប​តាមច្បាប់​ព្រម​ចូលនិវត្តន៍​នោះដែរ ដោយ​កំពុង​ប្រើ​លទ្ធភាព​គ្រប់បែបយ៉ាង​ដើម្បី​ពន្យា​ពេល​ចូល​ពេល​ចូលនិវត្តន៍​។​

​ប្រភព​ដោយឡែក​មួយទៀត​បា​នប​ង្ហើ​ប​ថា តាមរយៈ​ប្រឹងប្រែង​រត់ការ​ពន្យា​ការចូលនិវត្តន៍​លោក ប៉ែន សំអាត កំពុង​ទទួលបាន​ភ្លើង​ខៀវ​គាំទ្រ​ពី​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អាចមាន​ផ្លូវ​ព្យា​ពេល​បាន​១​ឆ្នាំ ក្នុងការ​បន្តអំណាច​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ចំណែក​លោក ហ៊ី​វ គឹម​ហេង ឮថា​បាន​ប្រឹងប្រែង​ប្រើ​ខ្សែ​ទុយោ​បូករួម​នឹង​ដើមទុន​រត់ការ ពន្យា​ពេល​បាន​រហូតដល់​៣​ឆ្នាំ​ទៀត ក្រោយពី​អាយុ​ដែល​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦​នោះ​។ ទោះយ៉ាងណា​នេះ​ជា​រឿង​ដ៏​រសើប​ដែល​ត្រូវ​ទម្លាយ​ដោយ​មន្ត្រី​ថ្នាក់ក្រោម ដែល​មិន​ពេញចិត្ត​ចំពោះ​ការឃុបឃិត និង​ភាព​ធូររលង់​នៃ​ការអនុវត្ត​ច្បាប់ ដាក់​មន្ត្រី​ឲ្យ​ចូលនិវត្តន៍ ៕ កញ្ញា សុភាព​

KA-04-02-2016-05

​​លោក ប៉ែន សំអាត និង លោក ហ៊ី​វ គឹម​ហេង