នារី​ៗ​​ត្រូវ​ដឹង​អ្នក​​អាច​​យំ​​រឺ​សើច​​ដោយ​​សារ​បុរស​​២​ប្រភេទ​

មាន​បុរស​២ប្រភេទ​ដែល​នារី​ៗ​ទាំងឡាយ​ត្រូវ​គិត​ពិចារណា​។ បើសិន​ជាការសម្រេច​ចិត្ត​ខុស បុរស​ម្នាក់​ក្នុងចំណោម​២​នឹង​ធ្វើអោយ​នារី​យើង​រង​គ្រោះ​ថ្នាក់ និង​បាត់បង់​អ្វី​ៗ​គ្រប់​យ៉ាង​ក្នុងឆាកជីវិត តែបើ​សិន​ជា​សម្រេច​ចិត្ត​ត្រូវ​ នឹង​ធ្វើ​អោយ​ជីវិត​ពោរពេញ​ដោយ​ភាព​ផ្អែម​ល្ហែម​ និងសុភមង្គល​។

បុរស​ប្រភេទ​ទី​១
សម្តី​ផ្អែល​ល្ហែម ចេះ​យល់ចិត្ត និង​ចូលចិត្ត​ប្រើប្រាស់​វត្ថុ​ទាក់ទាញ​មួយ​ចំនួន​ដូចជា ទូរស័ព្ទដៃទំនើបៗ យានជំនិះទំនើប​ៗ តុបតែង​ខ្លួន​ដូច​ពួកតារា និយាយស្តី​បើក​ចំហរ មិនខ្មាស់​អៀន​។ នៅចំពោះ​មុខ​អ្នក​ តែងធ្វើ​អោយ​អ្នក​យល់​ថា គេ​ជា​មនុស្ស​ងាយរាប់​អាន​ សុភាពរាបសារ និង​ពូកែ​យល់ចិត្ត​។

អ្វីដែល​ត្រូវ​កត់​សំគាល់គឺ បើគេឧស្សាហ៌​ហៅ​នារីយើង​ចេញ​ ក្រៅ​ ជាក្រុម​ក្តី តែពីរនាក់ក្តី និង​ទៅ​កន្លែង​ឆ្ងាយ​ៗ មិនអោយ​អ្នកឯទៀត​ដឹង​ ហើយ​តែង​បដិសេធ​ការ​បង្ហាញ​ខ្លួន​គេនៅចំពោះ​មិត្ត​ភក្តិ​ បងប្អូន​ រឺឳពុកម្តាយ​យើង​ ច្បាស់ណាស់ ៩៩% ជាបុរស​បោកប្រាស់​… បើសិនជា​នៅតែបន្ត​ នោះនឹងស្តាយ​ក្រោយ​នៅថ្ងៃណា​មួយ​មិនខាន​..

បុរសប្រភេទ​ទី​២
សម្តីធម្មតា និយាយត្រង់​ៗ ឃើញអ្វីថាហ្នឹង លួច​យកចិត្ត​ទុកដាក់នឹង​អ្នក​ពីក្រោយខ្នង​ តែង​បារម្ភ​អ្នក​ពេលចេញ​ក្រៅ តែង​រងចាំ​អ្នក​ទោះ​យឺត​យ៉ាងណា​ក៏ដោយ។ ចូលចិត្ត​ដាស់តឿន បើ​សិន​ជាអ្នក​មានកំហុស ចូលចិត្ត​ធ្វើជំនួស​ បើ​សិន​អ្នក​ធ្វើ​មិន​បាន ចូលចិត្ត លេងកំប្លែង​ពេលអ្នកអផ្សុក ពេល​ខ្លះ​ធ្វើអោយ​អ្នកធុញ ជាពិសេស​គេ​មិនហ៊ានបើកចំហរ​រឿង​ទំនាក់​ទំនង​ទេ​។ មិនបំពាន​លើ​អ្នក​ ពេល​អ្នកបាត់បង់​ស្មារតី ដូចជា​ស្រវឹង​ រឺ​ងោគងុយ​ខ្លាំង​ជាដើម​..។ គេ​ធ្វើខ្លួន​ដូចជា​បងប្រុស​របស់​អ្នក ដូចជា​ឳពុក​របស់​អ្នក ដូចជា​គ្រូ​របស់​អ្នក​… ។

អ្វីដែលត្រូវដឹង​ពីបុរស​ប្រភេទ​នេះគឺ គេ ​មិនដែលបដិសេធ​សំណូមពរ​របស់អ្នកទេ ទោះពេលនេះ​ធ្វើមិន​បានភ្លាម​ៗ គេនឹងព្យាយាម​ធ្វើវា​អោយ​អ្នក​នៅថ្ងៃ​ណា​មួយ សូមកុំ​អន្ទះ​សារ​។ គេជាបុរស​ល្អ​ម្នាក់​ដែល​នឹង​ធ្វើអោយ​អ្នក​រីករាយ​អស់ពេញ​មួយជីវិត… សូម​ជ្រើសរើស​យកគេ​ ដើម្បីសម្រេច​សុបិន្តរបស់អ្នក…៕

ប្រភព៖ neavea

  • នារី​ៗ​​ត្រូវ​ដឹង​អ្នក​​អាច​​យំ​​រឺ​សើច​​ដោយ​​សារ​បុរស​​២​ប្រភេទ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: