ត្រប៉ែ បង្អែម​ស្រវឹង​របស់​ខ្មែរ​ដ៏​ពេញនិយម​

ត្រប៉ែ ញ៉ាំល្មមៗអត់​បញ្ហា អាច​និយាយថា​ឆ្ងាញ់​ណាស់ លើកក្រោយ​ចង់​ញ៉ាំ​ទៀត ប៉ុន្តែ​បើ​ញ៉ាំ​រហូតដល់​មាន​អារម្មណ៍​ថា​ឆ្អែត ឬ​ហួសកំណត់​នោះ អ្នក​ប្រហែលជា​អាច​ស្រវឹង​ក៏​ថា​បាន។ ហេតុ​អី​ញុំ​ា​បង្អែម​ត្រប៉ែ​ច្រើន​អាច​ស្រវឹង? តើ​បង្អែម​ប្រភេទ​នេះ​ផ្សំ​ពី​អី្វ​ខ្លះ ហើយ​គេ​ធ្វើ​យ៉ាងម៉េច​ដែរ?

+ គ្រឿងផ្សំ
– បាយដំណើប​ដាំ​ឆ្អិន (ខ្មៅ ឬ ស)   1 kg
– មេដំបែ   2 គ្រាប់(កិន​ម៉ដ្ឋ)
– អំបិល បន្តិច
– ទឹក បន្តិច

+ វិធី​ធ្វើ
ដួស​បាយដំណើប​ដែល​ដាំ​ឆ្អិន​នោះ​ដាក់​លើ​ថាស ឬ​ចាន​សំប៉ែត​ធំមួយ រួច​បៀក​វា​ឱ្យ​ស្តើង​បន្តិច ដើម្បីឱ្យ​វា​ឆាប់​ត្រជាក់។ នៅពេលដែលបាយដំណើប​ត្រជាក់​ហើយ​នោះ អ្នក​ត្រូវយក​មេដំបែ ដែល​កិន​រួច​នោះមក​រោយ​ពីលើ​បាយដំណើប​ឱ្យ​សព្វ (អ្នក​អាច​រោយ​ស្ករសតិចៗពីលើបាយ​ដែល​ប្រឡាក់​មេដំបែ​រួច​នោះ ប្រសិនបើ​អ្នក​ចង់ឱ្យ​ត្រប៉ែ​ផ្អែមជាង​ធម្មតា)។ យក​ទឹក​បន្តិច​ដាក់​ក្នុង​ចានតូ​ចមួយ ដោយ​បង់អំបិលបន្តិច​ផង។ យក​ទឹកអំបិល​ដាក់​លើ​ដៃ​ឱ្យដៃ​សើម​ជាមុនសិន សឹម​ចាប់ផ្តើម​ពូតបាយ​ដំណើប​ជា​ដំ​តូច។ នៅពេលដែល​ពូតបាយ​ដំណើប​ទាំងអស់​រួចរាល់​ហើយ​នោះ អ្នក​ត្រូវដាក់​វា​នៅក្នុង​ប្រអប់ ហើយ​គ្រប​វា​ឱ្យជិត​កុំឱ្យ​ខ្យល់​ចូល​បាន។ ទុក​វា​ចោល2 ឬ3យប់ រហូត​បាយដំណើបចេញ​ទឹក នោះ​មានន័យថា វា​ល្មម​អាច​ទទួលទាន​បាន​ហើយ៕

ប្រភព៖ lareine

  • ត្រប៉ែ បង្អែម​ស្រវឹង​របស់​ខ្មែរ​ដ៏​ពេញនិយម​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: