របៀប​ធ្វើ ​ចេក​ឆឹង​ស្ករ

ទំនេរៗ​អិញ្ចឹង ​!​ មក​រៀនធ្វើ​ចេកឆឹង​ស្ករ​ម្ដង​មើល​ឆ្ងាញ់ប៉ុណ្ណា ​?​

១- បក​ចេក ត្រាំ​ទឹក​ក្បុង ​ឬ​ទឹក​កំបោរ ​រយៈ​ពេល​មួយ​ម៉ោង ​ហើយ​ស្រង់​សម្រស់​ទឹក​ចេញ ​លាង​វាឱ្យស្អាត​។​​

២- កម្លោច​ស្ករ​ឱ្យ​ឡើង​ក្រហម ​ទើប​ចាក់​ចេកចូល​ ថែម​អំបិល​បន្តិច​ រំងាស់​ទាល់​តែ​វា​ចូល​ជាតិ​ស្ករ ​ក្នុង​សាច់​ចេក​។​

៣- ចាំ​ណា ! ចេក​ប្រាំ​ ស្ករ​មួយ​វែក​។ ​បើ​មិន​ចង់​ផ្អែម​ពេក ​អាចបន្ថយ​ស្ករ​បាន​។

៤- បើ​អត់​ទឹកកំបោរ ​ឬ​ទឹក​ក្បុង សូម​យក​ចេក​ដែល​មិន​ទាន់​ទុំ​ជោរ ​ទៅ​ចៀន​សិន ​សឹម​ឆឹង​ជា​មួយ​ស្ករ ​៕​

ប្រភព៖ cool1007