ត្រៀមខ្លួន​យ៉ាងណាដើម្បីឱ្យ​ក្លាយជា​កូនក្រមុំ​ដ៏​សែន​ស្អាត?​

ក្រោយពី​បន្ទំ​សេចក្តីស្នេហា​រហូតដល់ទុំ​ជោរ​ល្អ និង​បាន​ឫក្ស​ពេលា​ដឹក​ដៃ​គ្នា​វាយឃ្មោះ​អាពាហ៍ពិពាហ៍​ហើយ​នោះ អនាគត​កូនក្រមុំ​ច្បាស់​ជា​ត្រូវ​នាំគ្នា​ត្រៀមខ្លួន​យ៉ាង​មមាញឹកមិន​ខានហើយ​ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ពាក្យ​ណែនាំ​ក្នុងការ​ត្រៀមខ្លួន​ធ្វើជា​អនាគត​កូនក្រមុំដ៏​សែន​ស្អាត​មក​ជម្រាបជូន​ដូចតទៅ។

    មើលថែទាំ​ភាពស្រស់ស្អាត​របស់​រាង
កាយ​យ៉ាង​គ្រប់គ្រឿងនារីៗយើង​បាន​ធ្វើជា​អនាគត​កូនក្រមុំ​ម្តង​ត្រូវតែ​មើលថែទាំ​ខ្លួនឯង​ឱ្យបាន​ស្អាត​យ៉ាង​គ្រប់គ្រឿង​ដោយ​មុនគេបង្អស់​គឺត្រូវ​មើល​ថែ​ទាំ​​សាច់​ស្បែក សក់ ក្រចកដៃ និង​រូបរាង ហៅថា ត្រូវតែ​ស្អាតតាំងពី​សក់​ក្បាល​រហូតដល់​ចុងជើង​ហ្នឹងឯង។ សម្រាប់​រឿង​សាច់​ស្បែក​គួរតែ​ចូល​ហាង​កែ​សម្ផស្ស​ដុសខាត់ ឬ​នៅផ្ទះ​ប្រើ​ឱសថ​បុរាណ​ដែល​មាននៅជុំវិញខ្លួន​យើង ដូចជា អម្ពិល​ទុំ រមៀត ពន្លៃ ទឹកឃ្មុំ ទឹកដោះគោឆៅ​និង​យ៉ា​អួជាដើម មក​លាយ​ផ្សំ​ទុក​សម្រាប់​ដុសខាត់​ស្បែក​ជាប្រចាំ និង​លាប​គ្រី​មកា​រពារ​ស្បែក​ពី​កម្តៅថ្ងៃ​ផង។ ក្រៅពីនេះ​រឿង​រូបរាង​ក៏ត្រូវ​តែ​យកចិត្ត​ទុកដាក់​ដែរ ដោយ​ត្រូវ​ងាក​មក​ទទួលទាន​អាហារ​ដែល​សង្កត់ធ្ងន់​លើ​ហ្វៃ​បើ​រ៍ច្រើន ដូចជា បន្លែ​ផ្លែឈើ ទទួលទាន​ទឹក​ឱ្យបាន​ច្រើន និង​ហាត់ប្រាណជាប្រចាំ ចំណែក​សរសៃសក់​ក៏​គួរតែ​អប់​ឱ្យបាន​រៀងរាល់​សប្តាហ៍ ព្រមទាំង​កាត់​តម្រឹម​ក្រចកដៃ​ឱ្យ​ស្អាត​ផង។

    ជ្រើសរើស​ឈុត​អាពាហ៍ពិពាហ៍​ឱ្យ​ស័ក្តិសម​នឹង​រូបរាង
ការជ្រើសរើស​ឈុត​អាពាហ៍ពិពាហ៍​សំខាន់​ណាស់​ក្នុងការ​ជ្រើសរើសឱ្យ​ស៊ីគ្នា​ជាមួយនឹង​រូបរាង​របស់​អ្នក និង​ត្រូវ​មើល​ពី​កម្ពស់​ផង​ឈុត​ខ្លះ​ស្លៀក​ហើយ​​​ធ្វើ​ឱ្យ​​មើល​ទៅ​​ឃើញ​​ធាត់ ឬ​ទាប​ក៏​មិនគួរ​ស្លៀក​ដែរ។ ផ្នែក​ណាមួយរបស់​រាងកាយ​ដែលជា​ចំណុច​អន់ ក៏​គួរតែ​ជ្រើសរើស​ឈុត​មក​តុបតែង​បិទបាំង​ឱ្យ​ក្លាយជា​ចំណុច​លេចធ្លោ​វិញ ដើម្បីឱ្យ​រូបរាង​របស់​កូនក្រមុំ​ខ្ពស់សមសួន ស្អាត ស្វែ​ល​គួរ​ជាទី​គយគន់។

    គ្រឿងអលង្ការ ស្បែកជើង គួរ​ជ្រើសរើស​ពាក់​បែប​សមល្មម មិនរ​ញេ​រ​ញ៉ៃ​ពេក
នៅពេល​ជ្រើសរើស​ឈុត​អាពាហ៍ពិពាហ៍​រួចហើយ ក៏ត្រូវ​តែ​នឹក​ដល់គ្រឿងអលង្ការ​ដែល​នឹងត្រូវ​ពាក់​ក្នុង​ថ្ងៃ​រៀបការ​ផង ដោយ​មិនគួរ​ជ្រើសរើសពាក់​គ្រឿងអលង្ការ​ដែលរ​ញេ​រ​ញ៉ៃ​រវីមរវាម​ច្រើនពេក​ទេ  អាចមាន​ត្រឹមតែខ្សែក​មួយ​ខ្សែ និង​ខ្សែដៃ​តូច​មួយ ថែម​ដោយ​ក្រវិល​ដែល​ជះ​ពន្លឺផ្លេកៗ តែ​ប៉ុណ្ណឹង​ក៏​ស្រស់ស្អាត​លេចធ្លោ​ទៅហើយ។ ចំណែក​ស្បែកជើង​ក៏​គួរ​ជ្រើសរើស​បែប​ពាក់​ហើយ​ងាយស្រួល​ដើរ សប្បាយ​ជើង ព្រោះ​នៅ​ថ្ងៃ​រៀបការកូនក្រមុំ​ត្រូវ​ឈរ និង​ដើរ​ទៅមក​ជាប់​ជានិច្ច។

    ការតុបតែង​មុខ និង​ម៉ូដ​សក់​គួរតែ​ស៊ីគ្នា
បើសិន​មាន​ពេល និង​ចង់​សន្សំសំចៃ​ថ្លៃ​ចាយវាយ​ជួល​ជាង​តុបតែងមុខមាត់ និង​សក់​នោះ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យនារីៗយើង​សាកល្បង​រៀនយល់ដឹង ឬ​ហ្វឹកហាត់​ការតុបតែង​មុខ និង​ធ្វើ​សក់​ដោយ​ខ្លួនឯង​ដោយ​អាចនឹង​ឱ្យ​អ្នក​កំដរ​កូនក្រមុំ​នៅ​ធ្វើជា​ទីប្រឹក្សា​ចាំមើល​ថា តើ​ម៉ូដ​សក់​បែបណាត្រូវ​ជាមួយ​ការតុបតែង​មុខ​បែបណា​ក៏បាន តែបើ​មិន​ប្រាកដ​ចិត្ត​ទេ​ឬ​ចង់ឱ្យថ្ងៃនោះ​គឺ​ល្អឥតខ្ចោះ​នោះ សូម​ស្វែងរក​ជាង​ផាត់មុខ​ធ្វើ​សក់​កូនក្រមុំ​ដែលពេញ​ដោយ​បទពិសោធ និង​មាន​ជំនាញ​ខាង​តុបតែង​មុខ និង​សក់​ឱ្យ​កូនក្រមុំ​បែប​ស្រស់ស្អាត​បែប​ធម្មជាតិ មិនមែន​កូនក្រមុំ​ក្នុង​រឿងល្ខោន ឬ​តួសម្តែង​ហ៊ីនោះទេ៕

ប្រភព៖lareine

 

  • ត្រៀមខ្លួន​យ៉ាងណាដើម្បីឱ្យ​ក្លាយជា​កូនក្រមុំ​ដ៏​សែន​ស្អាត?​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: