ទីបំផុតបិសាចក្រហម ចាកចេញពីក្របខណ្ឌ Europa League

កីឡា៖ មានសិទ្ធត្រឹមតែវគ្គ ជម្រុះ១៦ក្រុមចុងក្រោយ ក្នុងក្របខណ្ឌ Europa League ដោយពីរប្រកួតមិនអាចធ្វើអ្វី ឲ្យហង្សក្រហម កត់សម្គាល់បានឡើយ ទាំងលើទឹកដីគេ និងលើទឹកដីខ្លួន ខណៈដែលនៅរាត្រី ទៀបភ្លឺយប់មិញនេះ ក្លឹបបិសាចក្រហម ត្រឹមតែស្មើ ១-១ ក្នុងជើងទី២ ដោយសរុបទាំងពីរជើងគឺ ៣-១ ជាលទ្ធផលបញ្ជាក់ថា បិសាចក្រហម ចាកចេញពីក្របខណ្ឌ១នេះ ដោយសុវត្ថិភាព។

ដូចអ្វីដែល LookingToday រំពឹងអ៊ីចឹង បាល់មូលមិនអាចសន្មត់ទុកបានទេ អាចមានឱកាសឈ្នះ និងចាញ់ តែស្ថានការណ៍ អាចកែប្រែបាន អាស្រ័យលើភាព ឆ្លាតវៃ របស់ អ្នកដឹកនាំ ។

ដោយឡែកមាន់ខ្នាយមាស Tottenham Hotspur វិញ ក៏មានវាសនាមិនខុសពី ក្លឹបដុនដាបបិសាចក្រហម ខាងលើដែរ ដោយពីរប្រកួត ទើបតែរកគ្រាប់បាល់ បាន១គ្រាប់  តែចាញ់ Borussia Dortmund ២-១ ដោយសរុបលទ្ធផលពីរជើងគឺ ៥-១ ។

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

Manchester United 1 - 1 Liverpool

Tottenham Hotspur 1 - 2 Borussia Dortmund

ទីបំផុតបិសាចក្រហម ចាកចេញពីក្របខណ្ឌ Europa League