ក្រុម Cam-All Stars ប៉ះ Laos All Stars ល្ងាចនេះ នៅស្ដាតអូឡាំពិក

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ លក្ខណៈមិត្តភាពដ៏អស្ចារ្យ រវាងក្រុមបាល់ទាត់ Cambodian All Stars និងក្រុម Laos All Stars ដើម្បីអបអរខួបទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ឡាវ នឹងចាប់ផ្ដើមនៅ ល្ងាចនេះហើយ ដែលការប្រកួតនឹង ធ្វើឡើងនៅលើទីលាន ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ។

នេះគឺជាព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ នៅដើមឆ្នាំ២០១៦នេះ ដែលក្រុម Cambodian All Stars បានបើកកីឡដ្ឋានទទួល ស្វាគមន៍ក្រុមជើងខ្លាំងៗ ក្នុងតំបន់មួយចំនួន ជាក់ស្ដែងកាលពី ខែមករាកន្លងទៅ ក្រុមបាល់ទាត់តំណាង ប្រទេសកម្ពុជានេះ បានយកឈ្នះក្រុមជើងខ្លាំងថៃ ២ក្រុមជាប់គ្នា ក្នុងនោះយកឈ្នះ ក្រុមជើងឯករងថៃ Muangthong United ដោយលទ្ធផល ៤-៣ និងបន្ដយកឈ្នះក្រុមជើងឯកថៃ Buriram United ដោយលទ្ធផល ៦-៥ ក្រោយទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ ។

ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុម Cambodian All Stars និងក្រុម Laos All Stars ខាងលើនេះ នឹងចាប់ផ្ដើមប្រកួតនៅម៉ោង ៦៖៣០នាទីយប់នេះ ដែលគេរំពឹងថា នឹងមានអ្នកចូលរួម ទស្សនាមិនក្រោម ២ម៉ឺននាក់ឡើយ ។ ប៉ុន្ដែសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអ្នកគាំទ្រ ដែលមិនបានចូលរួមទស្សនាផ្ទាល់ ក៏អាចតាមដានទស្សនា នៅលើកញ្ចក់ទូរទស្សន៍ BTV-News ដែលនឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតនេះផងដែរ ៕

ក្រុម Cam-All Stars ប៉ះ Laos All Stars ល្ងាចនេះ នៅស្ដាតអូឡាំពិក

ក្រុម Cam-All Stars ប៉ះ Laos All Stars ល្ងាចនេះ នៅស្ដាតអូឡាំពិក