ផល​ប៉ះពាល់​នៃ​ការ​រំលូតកូន​ដោយ​ខ្លួនឯង ឬ​រំលូតកូន​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ (18+)

ការ​រំ​លូន​កូន​ដោយ​មិន​មាន​សុវត្ថិភាព​គឺជា​មូលហេតុ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​ស្រី្ត​ដែល​គួរ​ពិចារណា​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ ដូច្នេះ​ស្ត្រី​គ្រប់​រូប​មិន​គួរ​សម្រេចចិត្ត​រំលូតកូន​ដោយ​ខ្លួនឯង ឬ​ជាមួយ​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​នោះ​ទេវា​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ នៅ​ពេល​ស្ត្រី​ធ្វើការ​សម្រេចចិត្ត​អាច​នឹង​ជួប​ផលវិបាក​មួយ​ចំនួន​ដូច​ជា​៖
-​ធ្លាក់ឈាម​មក​មិន​ឈប់​អាច​បណ្តាល​ឲ្យ​ស្ត្រី​ស្លាប់​បាត់បង់​ជីវិត​។
-​ធ្លាក់ឈាម​អាច​បណ្តាល​ឲ្យ​ស្ត្រី​ស្លេកស្លាំង និង​មានការ​ក​ពូន​មេរោគ​។
-​ធ្លាយ​ស្បូន រហែក​ស្បូន ករណី​នេះ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ឬ​គ្មាន​កូន​រហូត​។
-​សល់​បំណែក​អវយវៈ​សព​កូន
-​អាច​មានការ​ប៉ះ​ទ​ង្វិ​ច​មាត់ស្បូន​បណ្តាល​ឲ្យ​របួស​ឬ​រហែក​មាត់ស្បូន
-​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​តេតានូស
-​មានការ​ក​រោគ​ក្នុង​ឈាម
-​អាច​កើត​មាន​បញ្ហា​ដំបៅ​រលួយ​ក្នុង​ស្បួ​ន​ជាដើម​។

ដូច្នេះ​នៅ​ពេល​ដែល​ស្ត្រី​សម្រេចចិត្ត​រំលូតកូន​គួរតែ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ចៀស​ផុត​ពី​ការ​កើត​មាន​បញ្ហា​ដែល​ស្មាន​មិន​ដល់ ដែល​អាច​បង្ក​ឲ្យ​ស្ត្រី​បាត់បង់​ជិ​វិត ដោយសារ​តែ​ការ​ធ្វេសប្រហែស​មួយ​ពេល ។ យ៉ាងណាមិញ បន្ទាប់​ពី​រំលូតកូន​រួច​ស្ត្រី​ខ្លួនឯង​ផ្ទាល់ ក៏​ត្រូវ​តែ​មានការ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ផង​ដែរ ដោយ​ស្ត្រី​គួរតែ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ ៖
-​ផ្លាស់​ប្តូរ​សំឡី​អនាម័យ ឬ​ក្រណាត់​ស្អាត​សម្រាប់​ទ្រាប់​ទ្វារមាស​ឲ្យ​បាន​ញឹកញាប់​។
-​លេបថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ​និង​គ្រប់​ចំនួន ទោះជា​អាការ​ធូរស្បើយ​ហើយ​ក៏​ដោយ​។
-​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រូវ​ទទួលទាន​អាហារ​ដែល​មាន​ជីវជាតិ​ដូច​ជា​ត្រី សាច់ ផ្លែ​ឈើ និង​បន្លែ​គ្រប់មុខ ។
-​ត្រូវ​តម​ការ​រួមរ័ក​យ៉ាងតិច​ឲ្យ​បាន​៣ ថ្ងៃក្រោយ​ពី​ឈប់​ធ្លាក់ឈាម​។
-​យ៉ាង​ហោច​ណាស់​បន្ទាប់​ពី​រំលូតកូន​រួច​ស្ត្រី គួរតែ​ពន្យារ​ការ​មាន​ផ្ទៃពោះ​ឲ្យ​បាន​រយៈពេល​៦​ខែ​ដើម្បី​ការពារ​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ នៅ​ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ៕

ប្រភព៖ everyday

  • ផល​ប៉ះពាល់​នៃ​ការ​រំលូតកូន​ដោយ​ខ្លួនឯង ឬ​រំលូតកូន​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ (18+)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: