លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​​​ពី​​​ថ្ងៃ​​​បរិច្ឆេទ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​​​​ស្តី​​​អំពី​​​ការ​​​ផ្លាស់ប្តូរ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​

កាល​​​ព​​ី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា រដ្ឋ​​​សភា​​​នឹង​​​បោះ​​​​​​ឆ្នោត​​​លើ​​​សំណើ​​​​​​រុះ​​​រើ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​របស់​​​លោក​​​នៅ​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មេសា​​​ ហើយ​​​ថា ​​​លោក​​​នឹង​​​រក្សា​​​ព័ត៌​​​មាន​​​លម្អិត​​​នេះ​​​មិន​ឲ្យ​បែក​ធ្លាយ​រហូត​​​ដល់​​​ពេល​​​នោះ​​ ខណៈ​​​ការ​​​រុះ​​​រើ​​​ចំនួន​​​ពីរ​​​ចុង​​​ក្រោយ​​​​​​របស់​​​លោក​​​បាន​​​បែក​​​ធ្លាយ​​​ មុន​​​ពេល​​​លោក​​​បញ្ចេញ​​​​ឲ្យ​​​គេ​​​ដឹង​​​អំពី​​​គម្រោង​ទាំង​​​ពីរ​​នោះ​។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពិធី​​​ចែក​​​​​​សញ្ញាបត្រ​មួយ​​​​ក្នុង​​​រាជធានីភ្នំ​​​ពេញ​​​ទាក់​​​ទិន​​​នឹង​​​គម្រោង​​​ផ្លាស់​​​ប្តូរ​​​រដ្ឋ​​​មន្ត្រី​​​មួយ​​​ចំនួន​​​របស់​​​លោក​​​ថា “​​​តាម​​​គម្រោង​​​ ថ្ងៃ​​​ទី​​​៤ ​​​ខែ​​​​​​មេសា​​​ នឹង​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ផ្លាស់​​​ប្តូរ​​​សមា​​​ស​​​ភាព​​​រាជ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​សំដៅ​​​ធ្វើ​​​ឲ្យ​​​ការ​​​ងារ​​​កាន់​​​តែ​​​មាន​​​ប្រសិទ្ធភាព​​​ឡើង​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ​​​”ម្សិល​​​មិញ​​​ គ្មាន​​​នរណា​​​បាន​​​ដឹង​​​ទេ​​​ វៃ​​​ហើយ​​​យក​​​ត្រាអ​​​ី ​​​មក​​​ចុះ​​​លេខ​​​​​​នៅ​​​ផ្ទះ​​​រួច​​​ផ្ញើ​​​ជូន​​​​​​ដល់​​​សភា​​​”។

លោក ហ៊ុន សែន បាន​​​លើក​​​ឡើងទៀត​​​​ថា ឥឡូវ​​​​ ក្រសួង​​​សរុប​​​ចំនួន​​​៨​​​កំពុង​​​ស្ថិត​​​ក្រោម ​​​​​​គម្រោង​​​ផ្លាស់​​​ប្តូររបស់​លោក​​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា តើ​​​ក្រសួង​​​ណា​​​ខ្លះ​​​ទេ។

លោក​​​បាន​​​ថ្លែង​​​ថា “មិន​​​មាន​​​រដ្ឋ​​​មន្ត្រី​​​ណា​​​មួយ​​​ដែល​​​អាក្រក​​​់នោះ​​​ទេ​​​ គ្រាន់​​​តែ​​​មាន​​​រដ្ឋ​​​មន្ត្រី​​​ខ្លះ​​​ហាក់​​​ដូច​​​ជា​​​បាន​​​តែង​​​តាំង​​​ទៅ ​​​គឺ​​​កាន់​​​មុខ​​​តំណែង​​​នឹង​​​រាង​​​ស្ទក់​​​បន្តិច​​​។ បើ​​​អ៊ីចឹង​​​យើង​​​កែ​​​សម្រួល​​​នៅ​​​កន្លែង​​​ហ្នឹង​​​”។

លោក​​​បាន​​​ថ្លែង​​​បន្ត​​​ទៀត​​​ថា “ហើយ​​​ក៏​​​មាន​​​​​​រដ្ឋ​​​មន្ត្រី​​​ខ្លះ​​​ដឹង​​​គោល​​​បំណង​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ធ្វើ​​​ការ​​​ផ្លាស់​​​ប្តូរ​​​គណៈ​​​រដ្ឋ​​​មន្ត្រី ក៏​​​បាន​​​ដាក់​​​ពាក្យ​​​សុំ​​​លា​​​លែង​​​តែ​​​ម្តង​​​ ហើយ​​​ខ្លះ​​​ក៏​​​សូម​​​លា​​​លែង​​​ទៅ​​​បំពេញ​​​មុខ​​​ងារ​​​ផ្សេង​​​ ដូចជា​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ជា​​​ដើម”។

លោក​​​ ហ៊ុន សែន បាន​​​ព្រមាន​​​ធ្វើ​​​ការ​​​ផ្លាស់​​​​​​ប្តូរ​​​គណៈ​​​រដ្ឋ​​​មន្ត្រី ​បើ​​​គ្មាន​​​ការ​​​រុះ​​​រើ​​​ទាំង​​​ស្រុង​​។

កាល​​​ពី​​​ខែ​​​មុន​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​បាន​​​មាន​ប្រសាសន៍​ថា លោក​​​បាន​​​ពិចារណា​​​​​​​​​អំពី​ការ​​​ផ្លាស់​ប្តូរ​​មួយ​ដោយ​​​លើក​​​ឡើង​​​ចំ​​​ៗ​​​ដល់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ​និង​ដឹក​​​ជញ្ជូន​​​និង​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​​​ចំពោះ​​​អ្វី​​​ដែល​​​លោក​​​​​ចាត់ទុក​ថា បំពេញ​​​ការ​​​ងារ​​​ស្ទក់​​​ ដោយ​​​ចាត់​ចំណាត់​ថ្នាក់​ ​​​F​ ជា​​​ចំណាត់​ថ្នាក់​ ​​”ស្ទក់​​​ខ្លាំង”​​​សម្រាប់​ពួក​គាត់​​​។

លោក អៀង​ សុផាល្លែត អនុ​​​រដ្ឋ​​​លេខាធិការ​​​​​​ក្រសួង​​​កសិកម្ម និង​​​ជា​ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក ហ៊ុន សែន បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​លើ​​​ការ​​​ប្តូរ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នេះ​​​ឡើយ​​​។

លោក​​​ ឡេង​​​ ប៉េង​​​ឡុង​​​ អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា​​​ ក៏​​​បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​រដ្ឋ​​​មន្ត្រី​​​ទាំង​​​នោះ​​​ដែរ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ​​​លោក ហេង សំរិន​​​ ប្រធាន​​​រដ្ឋ​​​សភា​​​បាន​​​ឯកភាព​​​ដាក់​​​សំណើ​​​នេះ​​​នៅ​​​ក្នុង​​​របៀប​​​វារៈ​​​របស់​​​គណៈ​​​កម្មាធិ​ការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​ដែល​​​មាន​​​តួនាទី​​​កំណត់​​​កាល​​​បរិច្ឆេទ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែថា ថ្ងៃ​​​បរិច្ឆេទ​​​នៅ​​​មិន​​​ទាន់​​​កំណត់​​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ឡើយ​​​ទេ​​​។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​​​មាន​​​សំឡេង​​​ភាគ​​​ច្រើន​​​គ្រប់​​​ដណ្តប់​​​លើ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​នេះ និង​​​រដ្ឋ​​​សភា​​​ ដោយ​​​អនុញ្ញាត​​​​ឲ្យ​​​គណបក្ស​អាច​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ និង​​​អនុម័ត​​​ច្បាប់​​​​​​តាម​​​បំណង​​​របស់​​​ខ្លួនបាន​​​​។

លើក​​​ចុង​​​ក្រោយ​​​ដែល​​​លោក​​​ ហ៊ុន សែន ​​​រុះ​​​រើ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​របស់​​​លោក គឺ​​​ ក្រោយការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅក្នុង​​​ឆ្នាំ​​​២០១៣​​​បន្តិច​​​ ជា​​​ពេល​​​ដែល​​​គណបក្ស​​​កាន់​​​អំណាច​​​ស្ទើរ​​​តែ​​​ចាញ់​​​គណបក្សស​​​ង្គ្រោះ​​​ជាតិ​​​។ អំឡុង​​​ពេល​​​នោះ ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​​​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិ​​​ជ្ជកម្ម​​​ រដ្ឋ​មន្ត្រី​ក្រសួង​អប់​​​រំ​ យុវជន​និងកីឡា​​​​ ​រដ្ឋ​មន្ត្រី​ក្រសួង​​វប្បធម៌​​​និង​វិចិត្រ​សិល្បៈ​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​​​ និង​​​រដ្ឋ​មន្ត្រី​ក្រសួង​ទូរគម​​​ នាគមន៍​​​សុទ្ធ​​​តែ​​​​​​ត្រូវ​​​បាន​​​ជំនួស​​​តំណែង​​​។

នៅ​​​ក្នុង​​​សុ​​​ន្ទកថា​របស់​​​លោក​​​​​​​​​ក្នុង​​​ពិធី​​​ចែក​​​សញ្ញាបត្រ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន ​​​សែន ​​​ក៏​​​បាន​​​ប្រកាសពីការ​​​​ចូល​​​និវត្តន៍​​​របស់​​​អភិបាល​​​​​​ខេត្ត​​​ចំនួន​​​៤​​​រូប ដែល​​ដល់​អាយុ​​​​៦០ឆ្នាំ​ ជាយុ​កំណត់​សម្រាប់ការ​​​​ចូល​​​និវត្តន៍​​​ជាផ្លូវការ​ផង​​​ដែរ​។ មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ដើម​​​ខែ​នេះ​​​ថា អភិបាល​​​ខេត្ត​​​​ចំនួន​៧រូប​នឹង​​​លា​​លែង​​​​ពី​​​តំណែង​​​នៅ​​​ដើម​​​ឆ្នាំ​​​២០១៧​​​។

លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​បន្ត​ទៀត​ថា អភិបាល​​​ខេត្ត​​​មួយ​​​ចំនួន​​​ប្រហែល​​​ជា​​​មាន​​​លក្ខណៈ​​​​​​សម្បត្តិ​​​គ្រប់​​​គ្រាន់​​​ក្នុងការ​​​ជំនួស​តូនាទី​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ប៉ុន្តែ ផ្ទុ​​​យ​​​ទៅ​​​វិញ​​​​​​រដ្ឋ​​​មន្ត្រី​​​​ប្រ​ហែល​ជា​មិន​​​អាច​​​​​​ជំនួស​តួនាទី​​​​អភិបាល​​​ខេត្ត​​​បាន​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “អ្នក​​​ខ្លះ​​​អាច​​​​​​បំពេញ​​​ការ​​​ងារ​​​របស់​​​រដ្ឋ​​​មន្ត្រីបាន​ ប៉ុន្តែ ​​​មិន​​​ប្រាកដ​​​ថា ពួក​​​គេ​​​ [រដ្ឋ​​​មន្ត្រី​​​] អា​​​ច​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​អភិបាល​​​ខេត្ត​​​បាន​​​ទេ​​​ ព្រោះ​​​អភិ​​​បាល​​​ខេត្ត​​​​​​អាច​ធ្វើការ​ងារ​នៅ​​​​ក្នុង​​​គ្រប់​វិស័យ​​​ទាំង​​​អស់​​​បាន​ លើក​​​លែង​​​តែ​​​ការ​​​ទូត”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ក៏​​​បានព្យាយាម​​​​ធានា​​​​​​ចំពោះ​​​អ្នក​​​​​​ចាក​​​ចេញ​​​ពី​​​គណបក្ស​​​ហ្វុ៊ន​​​ស៊ិនបិុច អតីត​​​ដៃ​​​គូ​​​រដ្ឋាភិបាល​​​ចម្រុះ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ផង​​​ដែរ​​​ថា ពួកគេ​​​នឹង​​​មិន​​​បាត់​​​បង់​​​ការ​​​ងារ​​​នៅ​​​ក្នុង​​​រដ្ឋា​​​ភិបាល​​​នោះ​​​ឡើយ​​​ ដ៏រាប​​​ណា​​​​​​​​​ពួក​​​គេ​​​មិន​​​ចូល​​​រួម​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

កាល​​​ពីខែ​​​មុន បន្ទាប់​​​ពី​​​ចាញ់​​​ព្រះអង្គ​​​ម្ចាស់ ​​​នរោត្តម រណឫទ្ធិ​​​​នៅក្នុងការ​​​​តស៊ូ​​​រាប់​​​ឆ្នាំ​​​​ដើម្បី​​​​បាន​អំណាច​​​គ្រប់​​​គ្រង​​​​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​នោះ លោក ​​​ញឹក ​​​ប៊ុនឆៃ ​​​អនុ​​​ប្រធាន​​​ទី​​​២នៃ​គណបក្ស​រាជានិយម​​​​​មួយ​នេះ​បាន​​​ប្រកាស​​​អំពី​​​ការ​​​ចាប់​​​ផ្តើម​​​បង្កើត​​​គណ​​​បក្ស​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​ ដោយ​​​គំរាម​​​ទាញ​​​យក​​​សមាជិក​​​និង​​​មន្ត្រី​​​គណបក្ស​​​ហ្វុ៊ន​​​សិុនបិុច​​​មក​​​ធ្វើ​​​ការ​​​ជាមួយ​​​លោក​​​។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពិធី​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ឥឡូវ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៃ​​​រាជ​​​រដ្ឋាភិបាល​​​នេះ​​​ បញ្ជាក់​​​ជំហរ​​​ថា បើ​​​ទោះ​​​បីជា​​​បុគ្គល​​​នោះ​​​ទៅ​​​តាម​​​សម្តេច​​​ក្រុម​​​ព្រះ​​​ ឬ​​​ទៅ​​​តាម​​​ ញឹក ប៊ុនឆៃ គឺ​​​នៅ​​​រក្សា​​​តំណែង​​​ដដែល​​​ ប៉ុន្តែ បើ​​​ពួក​​​គេ​​​ចូល​​​​​​បក្ស​​​ប្រឆាំង​​​​​​​​​គឺ​​​ដេញ​​​ចោល​​​២៤​​​ម៉ោង​​​”។

លោក ទុំ សំបូរ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ជាមួយ​គណបក្ស​​​ខ្មែរ​​​រួប​​​រួម​​​ជាតិ​​​របស់​​​​​លោក ញឹក​​​ ប៊ុនឆៃ បាន​​លើក​​​ឡើង​​​ថា ការ​​​ប្រកាស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម រណឫទ្ធិ បានសរសេរ​លិខិត​​​​​​មួយ​​​ច្បាប់​​​ផ្ញើ​​​ជូន​​​លោក​​​ ហ៊ុន ​​​សែន ​​​ដោយ​​​ស្នើ​​​ឲ្យ​​​បណ្តេញ​​​អតីត​​​សមាជិក​​​គណ​​​បក្ស​​​​​​ហ្វុ៊ន​​​សិុនបិុច​​​ជាង​​​១៣០​​​នាក់​​​ចោល​​​។

លោក​​​ ទុំ​​​​​​ សំបូរ​​​ ដែល​​​បម្រើ​​​ការ​​​ជា​​​ទី​​​ប្រឹក្សា ​​​​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​​​​អាច​​​និយាយ​​​បាន​​​ថា ខ្ញុំ​​​រីក​​​រាយ​​​ ហើយ​​​គាំទ្រ​​​ការ​​​សម្រេច​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។ ខ្ញុំ​​​គឺ​​​ជា​​​មនុស្ស​​​ម្នាក់​​​ដែល​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ចង់​​​បណ្តេញ​​​ចោល​​​មុន​​​គេ​​​”។អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​ហ្វុ៊ន​​​ស៊ិន​​​បិុច​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិ​​​ប្បាយ​​​បាន​​​ទេ​​​៕​​​ស៊ុយឈាង​​

 

The post លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​​​ពី​​​ថ្ងៃ​​​បរិច្ឆេទ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​​​​ស្តី​​​អំពី​​​ការ​​​ផ្លាស់ប្តូរ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ appeared first on ខេមបូឌា ដេលី.