សម្តេចតេជោ ហ៊ុន សែន៖ អ្នកអាចធ្វើអភិបាលខេត្ត អភិបាលស្រុកបាន ក៏អាចធ្វើនាយករដ្ឋមន្រ្តីបាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងប្រៀបធៀបពីចរិតការងាររបស់មន្រ្តីថា មន្រ្តីដែលអាចធ្វើអភិបាលខេត្ត ឬអភិបាលស្រុកបាន អាចធ្វើជានាយករដ្ឋមន្រ្តីបាន ផ្ទុយទៅវិញរដ្ឋមន្រ្តីតាមបណ្តាក្រសួងនីមួយៗ មិនប្រាកដថា អាចធ្វើជាអភិបាលខេត្តបាននោះទេ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យន័រតុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អភិបាលខេត្ត បានធ្វើការងារលើគ្រប់វិស័យលើកលែងតែការងារទូតតែប៉ុណ្ណោះ ដែលអភិបាលខេត្តមិនធ្វើ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «បើនិយាយពីចរិតការងារ បើធ្វើចៅហ្វាយខេត្តបាន ចៅហ្វាយស្រុកបាន ធ្វើនាយករដ្ឋមន្រ្តីបាន។ ប៉ុន្តែធ្វើរដ្ឋមន្រ្តីបាន មិនប្រាកដធ្វើចៅហ្វាយខេត្តបាននោះទេ»

បើតាមសម្តេចនាយករដ្ឋមន្រ្តី ព្រោះតែបញ្ហានេះហើយ ទើបចៅហ្វាយខេត្តមួយចំនួន មកធ្វើជាសមាជិករាជរដ្ឋាភិបាល ក្នុងក្របខណ្ឌរដ្ឋលេខាធិការ តាមក្រសួងនានា៕

សម្តេចតេជោ ហ៊ុន សែន៖ អ្នកអាចធ្វើអភិបាលខេត្ត អភិបាលស្រុកបាន ក៏អាចធ្វើនាយករដ្ឋមន្រ្តីបាន

ប្រភពៈ freshnewsasia